Connect with us

កីឡា

Thiago ដាក់គោលដៅ​មេដាយមាសពីកីឡាគុនចម្រុះអាស៊ី

បានផុស

នៅ

កីឡាករ​ សែន ចន្ទឬទ្ធីគុណ (Thiago Teixeira) បាន​ដាក់​គោល​ដៅ​យក​មេដាយ​មាស​ក្នុង​ការ​ប្រកួត​កីឡា​គុន​ចម្រុះ​ជើងឯក​អាស៊ី លើក​ទី​២ ឆ្នាំ​២០២៤ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​នៅ​ថ្ងៃ​ទី​១១-១២-១៣ ខែ​កក្កដា នៅ​វិមាន​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​ការ​​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ផ្លូវ​ការ​ជា​លើក​ដំបូង​សម្រាប់ Thiago បន្ទាប់​ពី​រូប​គេ​ទទួល​បាន​សញ្ជាតិ​ខ្មែរ​កាល​ពី​​ខែ​មេសា ឆ្នាំ​២០២៣។ សម្រាប់​ការ​ប្រកួត​តំណាង​ជាតិ​លើក​ដំបូង​នេះ លោក​ជឿ​ជាក់​លើ​សមត្ថភាព​របស់​ខ្លួន​ដែល​អាច​នឹង​ទទួល​បាន​សមិទ្ធផល​ជូន​ជាតិ​។

ក្នុង​បទ​សម្ភាស​ជា​មួយ​សារព័ត៌មាន«កម្ពុជា​ថ្មី» កីឡាករ​វ័យ​ច្រើន សែន ចន្ទឬទ្ធីគុណ បាន​បង្ហាញ​អារម្មណ៍​​​រីក​រាយ និងមាន​​មោទនភាព។ លោក​បានឲ្យ​ដឹង​ថា ៖«យើង​បាន​ខិត​ខំ​ប្រឹង​ប្រែង​ហ្វឹក​ហាត់​ខ្លាំង​ជា​រៀង​រាល់​ថ្ងៃ។ យើង​​​បាន​ហ្វឹក​ហាត់​​​ក្នុង​ក្រុម​អត្តពលិក​កម្ពុជា​រួម​​គ្នា​ ហើយ​យើង​បាន​ព្យាយាម​​​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​កែលំអ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង»។

លោក​បន្ត​ថា ៖«ខ្ញុំ​ធ្លាប់​ហ្វឹក​ហាត់​​ក្បាច់​គុន​ជឺជីតស៊ូ​ជាង​៥​ឆ្នាំ និង​ MMA។ ​ខ្ញុំ​ធ្លាប់​ហ្វឹក​ហាត់​នៅ​ក្នុងក្លិប​គុនអាជីព។ ដូច្នេះ​​ខ្ញុំ​មាន​ការ​រីក​ចម្រើន​​​​​ផ្នែក​ជំនាញ​ក្រោម បូក​រួម​ទាំង​ជំនាញ​វ៉ៃ​ឈររបស់​ខ្ញុំ​ និងគុន​ខ្មែរ​ផង។ ខ្ញុំ​បាន​ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​ការ​ប្រកួត​ដើម្បី​ទទួល​បាន​មេដាយ​មាស»។

ក្រៅ​ពី​ការ​ហ្វឹក​ហាត់​ជា​មួយ​គ្រូ​ដែល​មាន​ជំនាញ​គុន​ចម្រុះ​ច្បាស់ ​ការ​ហ្វឹក​ហាត់​ជា​មួយ​មិត្តរួម​ជាតិ​​គឺ​ជា​ការ​ចែក​រំលែក​​តាម​​បទ​ពិសោធ​តាម និង​​ជំនាញ​រៀង​ខ្លួន។ Thiago ប្រាប់​ថា ៖«​រាល់​ថ្ងៃ យើង​បាន​ហ្វឹក​ហាត់​ជា​មួយ​គ្នា។ ចំណេះ​ ជំនាញ បទ​ពិសោធ​ដែល​យើង​មាន យើង​តែង​តែ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។ ជា​ពិសេស​យើង​មាន​គ្រូ​បង្វឹក​ដែល​មាន​ខ្សែ​ក្រវាត់​ខ្មៅផ្នែក​កីឡា​ជឺជីតស៊ូ។ គាត់​មាន​បច្ចេកទេស​ច្រើន អីចឹង​បាន​ហ្វឹក​ហាត់​ជា​រៀង​រាល់​ថ្ងៃ»។

Thiago បាន​ប្តេជ្ញា​​ថា ៖«ក្តី​រំពឹង​របស់​ខ្ញុំ​គឺ​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត​តាម​​​ដែល​អាច​ទៅ​រួច​។ ខ្ញុំ​ជឿ​ជាក់​លើ​ព្រះ​ជា​ម្ចាស់។ ខ្ញុំ​ជឿ​ជាក់​លើ​ខ្លួន​ឯង ស្មារតី​របស់​ខ្ញុំ​ខ្លាំង​ដែល​ខ្ញុំ​ដាក់​គោល​ដៅ​យក​មេដាយ​មាស»។

ព្រឹត្តិការណ៍​​ប្រកួត​គុន​ចម្រុះ​អាស៊ី​គឺ​​រៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធកីឡាយុទ្ធគុនចម្រុះអាស៊ី​ (AMMA) និង​សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា។ នេះ​ជា​ការ​ប្រកូត​​ផ្លូវ​ការ ប៉ុន្តែ​មិន​មែន​ជា​ការ​ប្រកួត​គុន​ចម្រុះ​អាជីព​ដូច​សង្វៀន​ឯកជន​រៀបចំ​ដែល​មាន​ក្បាច់​គ្រោះ​ថ្នាក់ និង​សាហាវៗ​នោះ​ទេ។ គោល​បំណង​ធំ​បំផុត​នៃ​ការ​រៀបចំ​ព្រឹត្តិការណ៍​​នេះ​​ដើម្បី​ជំរុញ ផ្សព្វផ្សាយ និង​លើក​កម្ពស់​តម្លៃ​កីឡា​គុន​ចម្រុះ​ឲ្យ​ក្លាយ​ជា​កីឡា​​ផ្លូវ​ការ​ ស្តង់ដា​ត្រឹម​ត្រូវ​ដើម្បី​ចូល​ក្នុង​ព្រឹត្តិការណ៍​កីឡា​​អាស៊ី និង​កីឡា​អូឡាំពិក​។

ការ​ប្រកួត​គុន​ចម្រុះ​ជើង​ឯក​អាស៊ី​ លើក​ទី​២ នៅ​ប្រទេស​កម្ពុជា ក៏​ជា​ការ​ប្រកួត​ជម្រុះ​ដើម្បី​​ជ្រើស​រើស​​ជ័យលាភី​ទៅ​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍«កីឡា​ក្នុង​សាល និង​​ក្បាច់​គុនអាស៊ី (Asian Indoor and Martial Arts Games) ​ឆ្នាំ​២០២៤ ​​នៅ​​ប្រទេស​ថៃ​​នា​​ខែ​វិច្ឆិកា។

ក្នុង​នាមជាម្ចាស់​ផ្ទះ​ ​​កម្ពុជា​បាន​ត្រៀម​អត្តពលិក​ទាំង​១៦​រូប​គឺកីឡាករ​ ផេង សុបញ្ញា, ឡុង ឡា, រិន សារ័ត្ន, ហ៊ុន គឹមហៀង, មាស ម៉ើ, សែន ច័ន្ទឫទ្ធិគុណ, ហ៊ុន ចន្ទរាជ, ធាន អាន, ចាន់ រតនា, អេ វីរៈខាំឈីតភូថង​, ហាត់ ភី ខណៈ​កីឡាការិនី​មាន​ដូច​ជា ខៀវ ចិន្ដារ័ត្ន, នៅ ស្រីពៅ, គុណ វ៉ាន់នីតា, សំ ថារ័ត្ន និង ទួន ស្រីភីន៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៥ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៥ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម