Connect with us

ជីវិតកម្សាន្ដ

ភ្នាក់ងារ Kim Soo Hyun និង Kim Ji Won បដិសេធមិនបកស្រាយពាក្យចចាមអារ៉ាមស្នេហា

បានផុស

នៅ

ដូចដែលសារព័ត៌មាននៅក្នុងប្រទេសកូរ៉េជាច្រើនធ្លាប់បានរាយការណ៍ថា តារាសម្ដែងក្នុងរឿងភាគ ‘Queen of Tears’ ទាំងពីរ បានជាប់ទាក់ទងនឹងពាក្យចចាមអារ៉ាមទាក់ទងគ្នាដោយសារតែការបង្ហោះនៅលើបណ្តាញសង្គមស្រដៀងៗគ្នាកាលកន្លងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែងកាលពីពេលថ្មីៗ​នេះ Kim Soo Hyun បាន​បង្ហោះ​រូប​ចំនួន ៤ សន្លឹក​ទៅ​លើ Instagram ដោយ​លុប​ចោល​យ៉ាង​លឿន​ចំនួន ៣ និង​បង្ក​ឲ្យមាន​ការ​សង្ស័យពីសំណាក់មហាជនជាច្រើន ជាពិសេសអ្នកគាំទ្ររបស់ពួកគេ។ នៅក្នុងរូបថត Kim Soo Hyun និង Kim Ji Won ស្លៀកឈុតពណ៌ខ្មៅ ខណៈដែលពួកគេបញ្ចេញសកម្មភាពស្រដៀងគ្នាថែមទៀតផង។

ទោះបីជាអ្នកលេងអ៊ីនធឺណេតមួយចំនួននិយាយថា វាជារឿងចៃដន្យ ខណៈដែលការស្លៀកពាក់ និងសម្លៀកបំពាក់ពណ៌ខ្មៅជារឿងធម្មតាក៏ដោយ ប៉ុន្តែអ្នកផ្សេងទៀតកំពុងស្មានថា Kim Soo Hyun បានលុបរូបថតនេះ ដើម្បីបំភាន់ពាក្យចចាមអារ៉ាមថា គាត់កំពុងណាត់ជួបអតីតមិត្តរួមសម្តែងរបស់គាត់។

ទាក់ទិននឹងរឿងនេះ ភ្នាក់ងារ Gold Medalist របស់ Kim Soo Hyun និងផលិតកម្ម High Entertainment Studio របស់ Kim Ji Won បានសម្រេចចិត្តមិនឆ្លើយតបទេ ដោយច្រានចោលពាក្យចចាមអារ៉ាមទាំងនោះថា ជាសេណារីយ៉ូស្នេហាប៉ុណ្ណោះ។

គួរបញ្ចាក់ដែរថា Kim Soo Hyun និង Kim Ji Won បានសម្តែងជាតួឯកក្នុងរឿង ‘Queen of Tears’ ដែលបានបញ្ចប់ក្នុងខែមេសា ហើយបានជាប់ចំណាត់ថ្នាក់ជារឿងភាគដែលមានអត្រាខ្ពស់បំផុតរបស់ tvN នៅក្នុងប្រវត្តិសាស្ត្របណ្តាញ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េ​​ថា​ បទចម្រៀង ROCKSTAR របស់ Lisa​ ​ល្បី​ត្រឹម​ប្រទេស​ថៃ​ប៉ុណ្ណោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥៣ វិនាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៣០ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៥៣ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

Sokha Hotels

ព័ត៌មានពេញនិយម