Connect with us

ជីវិតកម្សាន្ដ

មិនចង់ឃើញវប្បធម៌តែស្ករ វប្បធម៌ជេរប្រមាថ លីម តិចម៉េង ព្រមាន block អ្នករិះគន់ខ្លួន

បានផុស

នៅ

តារា​ចម្រៀង​លោក លីម តិចម៉េង បាន​ចេញ​ការ​ព្រមាន​ដល់​អ្នក​គាំទ្រ ឬ​មិត្តភក្តិ​នៅ​លើ​​បណ្តាញ​​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​ថា លោកនឹង​ប្រើវិធានការ block ចំពោះអ្នក​ដែល​រិះគន់​ខ្លួន ក្រោម​មូលហេតុ​មិន​ចង់​ឃើញ​វប្បធម៌​តែ​ស្ករ វប្បធម៌​ជេ​ប្រមាថ​ជា​​ដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ឡើងរបស់លោក លីម តិចម៉េង ដែល​​ជាតារាចម្រៀងកំពុងពេញនិយម​សម្រាប់មិត្តៗយុវ័យ ខណៈ​កន្លង​មក​តែង​​មាន​បុគ្គល​មួយ​ចំនួន​ចូល​បញ្ចេញ​​មតិ​ដោយ​ខ្វះ​ការ​​ពិចារណា ឬ​ជា​ការរិះគន់​មក​លើ​លោក​ជា​ដើម។ម្យ៉ាង​ទៀត​កាលពី​​កន្លងទៅ តិចម៉េង ក៏ធ្លាប់ចាត់ទុកថា សីលធម៌ គុណធម៌ ការ​យល់​ដឹងខ្មែរ​មួយ​ចំនួន​នៅ​មាន​ភាព​ទន់ខ្សោយ។

តាមរយៈ​ខ្លឹមសារ​ដែល​តារា​វ័យក្មេង​រូប​នេះ​លើកឡើងបានបញ្ជាក់ថា «ចូលComments បែប​ភ្លាវ​ៗ ជាន់ ជេ ប្រមាថ មើលងាយ ទាំងមិន​ដឹងក្បាល ឬកន្ទុយ បែងចែកមិនដាច់​ពីវត្ថុបំណង ​អ៊ីចឹង​យើង​​កុំ​ឈ្លោះ​ កុំតប​តែ block ចោល​តែម្តង​អត់ខុស​ណា​បង​ប្អូនយើង? ខ្លាចខុសទៀត»។

លោក លីម តិចម៉េង បាន​ប្រាប់​ពី​​ហេតុផល​ទៀត​ថា ការធ្វើបែបនេះ​ដោយ​សារ​មិន​ចង់​ឃើញ​វប្បធម៌​តែស្ករ វប្បធម៌​ជាន់ជេ​ មិនចង់​ឃើញសូម្បី​តែ​អូសកាត់(សុំទោស)។ លោកថា ខំរៀនខំតាម​ដាន​ជំងឺ​ស៊ី​ចុក​ដេក​ឲ្យ​គ្រប់គ្រាន់​ទើប​ជា​ពាក្យ​ត្រូវ​និយាយ​បើ​អាណិត។

តារា​ចម្រៀង​វ័យក្មេង លីម តិចម៉េង បន្ទាប់​ពី​ក្លាយ​ជា​ម្ចាស់​ពាន​បច្ចុប្បន្ន​ត្រូវ​បាន​គេ​កត់​​សម្គាល់​ឃើញ​ថា ទាំង​ប្រជាប្រិយ​ភាព និង​សន្ទុះ​នៃ​​ការ​​គាំទ្រ​ទស្សនិកជន មាន​ការកើន​ឡើងជា​បន្តបន្ទាប់​ពិសេស​តាមរយៈ​ការ​ឡើង​ច្រៀង​លើឆាកម្តង​ៗមានអ្នកទៅច្រើនគួរសម៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៥០ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម