Connect with us

ព័ត៌មានអន្ដរជាតិ

ជម្លៀស​ពលរដ្ឋ​ចិន​ជាង ២៤​ម៉ឺន​នាក់ ព្រោះ​ព្យុះភ្លៀង​ខ្លាំង​នៅ​ភាគ​ខាង​កើត

បានផុស

នៅ

មនុស្ស​ប្រមាណ​ជា ២៤ម៉ឺន​នាក់ ត្រូវ​បាន​ជម្លៀស​ខ្លួន​ចេញ​ពី​ភាគ​ខាង​កើត​ប្រទេស​ចិន ខណៈ​ព្យុះ​ភ្លៀង​កំពុង​បក់បោក​ខ្លាំង បណ្ដាល​ឲ្យ​​​ទឹក​ទន្លេ Yangtze និង​ទន្លេ​មួយ​ចំនួន​ផ្សេង​ទៀត បាន​កើន​ឡើង​លើស​ពី​កម្រិត​ប្រកាស​អាសន្ន។ នេះ​បើ​​យោង​​តាម​ការ​ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន​រដ្ឋ​ចិន Xinhua នៅ​ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ​២០២៤។

(រូបភាព៖ CGTN)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេស​ចិន កំពុង​​ទទួល​រង​នូវ​វិបត្តិ​​នៃ​បម្រែបម្រួល​អាកាសធាតុ​យ៉ាង​អាក្រក់ នា​អំឡុង​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ ដោយ​តំបន់​ខ្លះ​​មាន​ភ្លៀង​ធ្លាក់​ខ្លាំង និង​ខ្លះ​ទៀត​បែរ​ជា​កើន​រលក​កម្ដៅ​ទៅ​វិញ។ បម្រែបម្រួល​​​អាកាសធាតុ​នេះ កើត​ឡើង​​ដោយសារ​តែ​ចិនគឺ​ជា​ប្រទេស ដែល​ឈាន​មុខ​គេ​នៃ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​។

Xinhua បាន​ផ្សាយ​ថា ព្យុះ​ភ្លៀង​នេះ បាន​បង្ក​ផល​ប៉ះពាល់​ដល់​អ្នក​ស្រុក​ចំនួន​ជាង ៩៩​១ ០០០​នាក់ នៅ​ក្នុង​តំបន់​ចំនួន ៣៦ នៃ​​ខេត្ត Anhui ហើយ​មាន​ការ​ជម្លៀស​ប្រជាជន​ប្រមាណ ២៤២ ០០០​នាក់ បើ​គិត​​ត្រឹម​រសៀល​ថ្ងៃ​អង្គារ​ទី២ ខែ​កក្កដា។

ការ​ជម្លៀស​ខ្លួន​​នេះ ធ្វើ​ឡើង​ក្រោយ​ពី​កម្រិត​ទឹក​នៅ​ក្នុង​ទន្លេ Yangtze ដែល​ជា​ទន្លេ​វែង​ជាង​គេ​នៅ​ចិន បាន​កើន​ឡើង​លើស​ពី​កម្រិត​ប្រកាស​អាសន្ន។ បន្ថែម​ពី​នេះ ភ្លៀង​ធ្លាក់ខ្លាំង ក៏​បាន​រុញ​​ឲ្យ​កម្រិត​ទឹក​នៅ​ទន្លេ​ចំនួន​២០ និង​បឹង​ចំនួន ៦​ផ្សេង​ទៀត បាន​កើន​លើស​ពី​កម្រិត​ប្រកាស​អាសន្ន​ផង​ដែរ។

ជា​វិធានការ​ការពារ កងកម្លាំង​រាប់​ម៉ឺន​នាក់ កំពុង​ត្រូវ​បាន​ដាក់​ពង្រាយ ដើម្បី​តាម​ដាន​ពិនិត្យ​នៅ​តាម​ទំនប់​ទឹក និង​នៅ​តាម​ដង​ទន្លេ Yangtze ក្នុង​ខេត្ត​ Anhui។

ការិយាល័យ​ឧតុនិយម​ចិន បាន​​ព្រមាន និង​ព្យាករ​ថា នឹង​មាន​ភ្លៀង​ធ្លាក់​​ខ្លាំង​បន្ថែម​ទៀត​​នៅ​ទូទាំង​ខេត្ត Anhui ចាប់ពី​ថ្ងៃ​ពុធ រហូត​ដល់​ថ្ងៃ​សុក្រ សប្ដាហ៍​នេះ។

សូម​បញ្ជាក់​​​ថា ការ​ធ្លាក់​ភ្លៀង​​ធ្លាក់ បាន​បង្ក​ជា​គ្រោះ​​មហន្តរាយ​​​ដ៏​កាច​សាហាវ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ចិន អំឡុង​ពេល​ប៉ុន្មាន​ខែ​​ចុង​ក្រោយ។ តួ​យ៉ាង​ដូចជា គ្រោះ​ទឹក​ជំនន់​នៅ​ក្នុង​ខេត្ត Hunan បាន​សម្លាប់​មនុស្ស​អស់ ៥​នាក់ កាល​ពី​ខែ​មិថុនា ហើយ​នៅ​ទីនោះ​ក៏​​កើត​មាន​ករណី​បាក់​ដី​ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាង​ហោច​ណាស់​ចំនួន ៨​នាក់។ ចំណែក​ឯ​នៅ​ខេត្ត Guangdong វិញ កាល​ពីខែ​មុន ក៏​បាន​ជួប​ប្រទះ​នឹង​បញ្ហា​ភ្លៀង​ធ្លាក់​ខ្លាំង និង​គ្រោះ​ទឹក​ជំនន់​ផង​ដែរ ហើយ​មាន​មនុស្ស​ស្លាប់​យ៉ាង​ហោច​ណាស់​ចំនួន ៣៨​នាក់៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៨ នាទី មុន

ស្នងការរាជធានី ចេញមុខបំភ្លឺបន្ទាប់ពីគណនីហ្វេសប៊ុកមួយបង្ហោះសាររកយុត្តិធម៌ពីករណីគ្រោះថ្នាក់ចរាចរណ៍

សេដ្ឋកិច្ច១៤ នាទី មុន

ការកក់បន្ទប់ស្នាក់នៅតាមគោលដៅទេសចរណ៍មានតិចតួច ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

សន្តិសុខសង្គម២០ នាទី មុន

បុរសម្នាក់ចូលព្រៃកាប់ឈើ ក្នុង​តំបន់​ហាមឃាត់ជាន់មុីន​បណ្តាល​ឲ្យដាច់ជើង​ម្ខាងរបួសធ្ងន់

សេចក្ដីជូនដំណឹង២៦ នាទី មុន

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌាបានចំណាយ ៧៥ ភាគរយនៃលទ្ធកម្មក្នុងស្រុកក្នុងឆ្នាំ ២០២៣

សេដ្ឋកិច្ច២៩ នាទី មុន

រថភ្លើងល្បឿនលឿនដែលទិញពីជប៉ុន បើកទទួលកក់សំបុត្រដឹកភ្ញៀវ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម