Connect with us

ព័ត៌មានអន្ដរជាតិ

ស្រ្តី អាមេរិក ម្នាក់បំពុលប្ដី ដោយសារខឹងមិនសរសើរដែលនាងខំរៀបចំខួបកំណើតឲ្យ

បានផុស

នៅ

កាលពីថ្ងៃទី ០២ ខែកក្កដា គេហទំព័រ odditycentral បានរាយការណ៍មកថា ស្ត្រី​រដ្ឋ​មីសសួរី​ម្នាក់​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន ​បន្ទាប់​ពី​ប្តី​របស់​នាងដាក់ពាក្យប្ដឹងដោយសង្ស័យ​ប្រពន្ធខ្លួនលួច​បំពុល​គាត់​តាមរយៈទឹកផឹកដែលដាក់ក្នុងទូទឹកកក។

មែនទែនទៅ រឿងរ៉ាវនេះបានបានកើតឡើងនៅថ្ងៃទី ២៤ ខែមិថុនាមកម៉្លេះ នៅពេលដែលបុរសជាស្វាមីបានកត់សម្គាល់ឃើញថា​ភេសជ្ជៈរបស់គាត់នៅក្នុងទូទឹកកកមានរសជាតិខុសពីមុន ​ហើយភ្លាមៗបន្ទាប់ពីគាត់បានផឹក គាត់បែរជាមានអាការ រាគ និងក្អួតធ្ងន់ធ្ងរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនរងគ្រោះ​បាន​បន្ថែម​ថា​ គាត់បានចាប់ផ្តើមកត់សំគាល់ថារសជាតិនៃភេសជ្ជៈនៅក្នុងទូទឹកកកគឺប្លែក តាំងពីថ្ងៃទី ០១ ខែឧសភាមកម្ល៉េះ ប៉ុន្តែគាត់មិនខ្វល់ថាវាជាអ្វីនោះទេ។ ​បន្ទាប់ពី ២-៣ សប្តាហ៍គាត់ចាប់ផ្តើមក្អួត ឡើងស្លសពណ៌ត្នោត ហើយមានរាគធ្ងន់ធ្ងរ និងឈឺបំពង់កខ្លាំង បន្ទាប់មកនៅពេលមួយ គាត់បានកត់សម្គាល់ឃើញថា រាល់ពេលដែលគាត់ផឹកទឹកមួយប្រភេទនេះនៅខាងក្រៅផ្ទះ វាមានរសជាតិធម្មតា ចំណែកឯដបនៅក្នុងទូរទឹកកករបស់គាត់មានរសជាតិប្លែកដូចគ្នា។

ក្រោយមក ដោយ​ការសង្ស័យ​ថា​មាន​នរណា​ម្នាក់​ដាក់​អ្វី​មួយ​ក្នុង​ភេសជ្ជៈ​ដែល​ខ្លួន​ចូលចិត្ត ជនរងគ្រោះ​បាន​សម្រេចចិត្ត​ពិនិត្យ​មើល​ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព។ គាត់មានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលឃើញប្រពន្ធរបស់គាត់ Michelle យកដបពីរលីត្រនៃ Diet Mountain Dew ចេញពីទូទឹកកកនិងដបថ្នាំសំលាប់ស្មៅ Roundup ចូលទៅក្នុងផ្ទះ ហើយត្រលប់មកវិញដោយដាក់ភេសជ្ជៈទៅកន្លែងដើមវិញ។

ព្រោះតែខ្លាចស្លាប់បុរសជាប្តីបានរាយការណ៍ និងនាំយកឃ្លីបវីដេអូពីកាមេរ៉ា CCTV ទុកជាភស្តុតាង។ ប្តី​ជឿ​ថា មូលហេតុ​ដែល​ប្រពន្ធ​ធ្វើ​បែប​នេះ ដោយសារតែនាងកំពុងបោកប្រាស់គាត់ និងចង់កម្ចាត់ ឬចង់បានប្រាក់ធានារ៉ាប់រងអាយុជីវិតរបស់គាត់ដែលមានចំនួន ៥០០,០០០ ដុល្លារ។ ​ភ្លាមៗ ប៉ូលិសបានកោះហៅ Michelle ឲ្យធ្វើសេចក្តីថ្លែងការណ៍ភ្លាមៗ។ ក្នុងអំឡុងពេលសាកសួរលើកដំបូង ស្រ្តីជាភរិយាបានបដិសេធថាមិនបានបំពុលភេសជ្ជៈរបស់ប្តីទេ ផ្ទុយទៅវិញនាងបានអះអាងថាខ្លួនកំពុងផ្សំ Mountain Dew ជាមួយ Round Up ដើម្បីសាកល្បងរូបមន្តថ្នាំសម្លាប់ស្មៅថ្មីដែលនាងបានរកឃើញនៅលើ Pinterest តែប៉ុណ្ណោះ។

ទោះយ៉ាងណាក៏ដោយ នៅ​ពេល​ដែលប៉ូលិសបង្ហាញឃ្លិបវីដេអូ​ពី​កាមេរ៉ា CCTV ទី​បំផុត​នាង​បាន​ដាច់ចិត្តសារភាពពី​មូលហេតុ​ដែល​ខ្លួនជ្រុលដាក់ថ្នាំចង់សម្លាប់ប្ដីថា នេះ​ក៏​ព្រោះតែ​នាង​មិន​ពេញចិត្ត​នឹង​ប្តី​ដែល​​មិនលើកសរសើរដែលនាងខំរៀបចំពិធី​ខួបកំណើត​គម្រប់​៥០​ឆ្នាំ​ឲ្យគាត់។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ រាល់ពេលដែលប្តីរបស់នាងលើកឡើងថាគាត់មិនស្រួលខ្លួន Michelle តែងតែប្រាប់ថា គាត់ប្រហែលជាមាន COVID ហើយត្រូវនៅឲ្យឆ្ងាយពីចៅៗ ទោះបីជាដឹងយ៉ាងច្បាស់ថានាងកំពុងបំពុលគាត់ក៏ដោយ៕

ស្រ្តីជាភរិយាដែលដាក់ថ្នាំសម្លាប់ប្ដី

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖បុរស បារាំង ម្នាក់ជម្នះកែប្រែ​រាងកាយ​ដូច​មនុស្ស​ក្រៅ​ភព មិនខ្វល់អ្នករិះគន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ វិនាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ២៩ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៥២ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

Sokha Hotels

ព័ត៌មានពេញនិយម