Connect with us

សន្តិសុខសង្គម

បុរសអ្នកតខ្សែភ្លើងភ្ជាប់រ៉ឺម៉កដើម្បីការពារសត្វកណ្ដុរឡើងស៊ីបន្លែ តែត្រូវឆក់ក្មេងប្រុសម្នាក់ស្លាប់ចូលខ្លួនសារភាពកំហុស

បានផុស

នៅ

បុរសអ្នកលក់បន្លែម្នាក់បានតខ្សែភ្លើងការពាររ៉ឺម៉កលក់បន្លែរបស់ខ្លួនកុំឲ្យមានសត្វកណ្ដុរឡើងមកស៉ីបន្លែ​ តែត្រូវឆក់ក្មេងប្រុសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង រួចយកសពក្មេងប្រុសទៅផ្លុងចោល នៅឯស្ពានព្រែកក្ដាម បានចេញបានមកទទួលទោសកំហុស ជាមួយកម្លាំងនគរបាលដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យមានឈ្មោះ អ៊ាត ចាន់ធឿន ហៅតាយក្ស ភេទប្រុស អាយុ៥៤ឆ្នាំ ស្នាក់នៅបន្ទប់ជួល នៅក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកក្មេងប្រុសរងគ្រោះឈ្មោះ សន វណ្ណា អាយុ១៣ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជយ័។

តាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា គាត់បង្កៃខ្សែរភ្លើងនេះ គឺដើម្បីបង្ការកុំឲ្យសត្វកណ្ដុរឡើងមកស៉ីបន្លែដែលលក់នៅសល់ក្នុងរ៉ឺម៉ក មិនមានបំណងបង្កៃសម្លាប់មនុស្សនោះទេ។ ការបង្កៃនេះបានដាក់រយៈពេល៥ថ្ងៃមកហើយ ស្រាប់តែថ្ងៃកើតហេតុ ម៉ោងប្រមាណជាង៤ទៀបភ្លឺ បានឡើងមកបើករ៉ឺម៉ក ស្រាប់តែឃើញមានក្មេងប្រុសម្នាក់ដេកស្លាប់ក្បែររ៉ឺម៉ករបស់ខ្លួន។ ភ្លាមៗនោះដោយមានការភ័យស្លន់ស្លោ មិនដឹងថាត្រូវធ្វើដូចម្ដេច ក៏បានលើកសពក្មេងប្រុសដាក់លើរ៉ឺម៉ក យកទៅផ្លុងចោលតែម្ដង។ រួចបានយករ៉ឺម៉កនោះទៅលក់ ហើយក៏គេចខ្លួនទៅនៅផ្ទះបងប្អូននៅខេត្តព្រះវិហារ។ បន្ទាប់អ្នកផ្ទះបានទំនាក់ទំនងទៅសុំឲ្យមកសារភាព ក៏សម្រេចមកសារភាពនៅថ្ងៃទី៣កក្កដា​នេះតែម្ដង។

សូមបញ្ជាក់ផងដែរថា ក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដឹកនាំសហការជាមួយនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងអង្គការការពារកុមារ(CPU) នាំជនសង្ស័យទៅដល់ទីតាំងដែលយកសពក្មេងប្រុសទៅផ្លុងចោល។

គួរបញ្ជាក់ថា កាលពីវេលាម៉ោងជាង១២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងភូមិចាក់ជ្រូក សង្កាត់សំរោង​ក្រោមម ខណ្ឌពោធិ៍សែនជ័យ ភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅពិនិត្យទីតាំងកើតហេតុ ដោយអ្នកភូមិបានបាត់កូនប្រុសរបស់គាត់ ក្រោយពីឆែកកាមេរ៉ាឃើញសកម្មភាពកូនប្រុសគាត់ចេញមកនោមនៅម៉ោងប្រហែលជាង១២យប់ ហើយពេលឈរនោមនោះបានតោងម៉ូតូរ៉ឺម៉កកង់បីដឹកបន្លែ១គ្រឿង ហើយក៏បានដួលលើដីស្លាប់។ រហូតដល់វេលាម៉ោងប្រហែលជាង៤ភ្លឺបានឃើញម្ចាស់កង់បី បានអូសសពកូនប្រុសគាត់យកទៅលាក់ទុកក្បែរបង្គោលភ្លើង ។ បន្ទាប់មកទៀតយកទៅទុកក្រោយផ្ទះ រួចលើកសពដាក់ម៉ូតូកង់បីបើកម៉ូតូកង់បីបើកចេញគេចខ្លួនទៅបាត់រហូត៕

អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទី មុន

សហជីព និង​កម្មករ​និយោជិត​នៅ​កម្ពុជា រំភើប​យ៉ាង​ខ្លាំង ក្រោយពី​កម្ពុជា​បំបែក​ឯតទគ្គកម្ម «​ការតាំង​បង្ហាញ​រថយន្ត​ទំនើប​ច្រើនជាងគេ​បំផុត​លើ​ពិភពលោក​»

សន្តិសុខសង្គម៤៣ នាទី មុន

រដ្ឋបាល​ជលផលខេត្ត​ក្រចេះ បង្ក្រាបឧបករណ៍​ឆក់​ត្រី​ និង​ទូក​ម៉ាស៊ីន​មួយ​គ្រឿង​ ខណៈ​ជនសង្ស័យ​រត់គេចខ្លួន​បាត់

ព័ត៌មានអន្ដរជាតិ៤៨ នាទី មុន

​ព្យុះ​ Helene ទំនង​រុញ​ប្រ​ជាប្រិយភាព​​លោកស្រី ហារីស​​ខ្ពស់​ជាង​​លោក​ដូ ណាល់ត្រាំ​

ជីវិតកម្សាន្ដ១ ម៉ោង មុន

មាស សុខសោភា​ ប្រាថ្នាចង់ឱ្យ«ទិវាកម្ពុជា» ក្លាយជាប្រពៃណីប្រចាំឆ្នាំនៅក្រៅប្រទេស និងធ្វើច្រើនកន្លែង

សេដ្ឋកិច្ច២ ម៉ោង មុន

គម្រោងថាមពលអគ្គិសនីដើរដោយខ្យល់ អានុភាព ៩០០ មេហ្គាវ៉ាត់ នឹងមានវត្តមាននៅ​ខេត្ត​មណ្ឌលគិរី

Sokha Hotels

ព័ត៌មានពេញនិយម