Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី ៖ រាល់ការប្រមាថ ព្រះមហាក្សត្រ ក្នុងទម្រង់ ឬ រូបភាពណាក៏ដោយ ប្រៀបបាននឹងការប្រមាថប្រទេសជាតិ និងប្រជាជន

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា សង្កត់​ធ្ងន់​ថា រាល់​ការ​ប្រមាថ​ព្រះមហាក្សត្រ ក្នុង​ទម្រង់ ឬ រូបភាព​ណា​ក៏ដោយ គឺ ប្រៀប​បាន​នឹង​ការ​ប្រមាថ​ប្រជាជន និង​ប្រទេស​ជាតិ​ទាំងមូល ដែល​យុវជន​កម្ពុជា​មិន​អាច​ទទួល​យក​បាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​សង្កត់​ធ្ងន់​នេះ ក្នុង​ឱកាស ឯកឧត្ដម ហ៊ុន ម៉ានី បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ទទួល​ស្គាល់​សមាសភាព​អនុប្រធាន និង​សមាជិក-សមាជិកា គណៈកម្មាធិការ ស​.​ស​.​យ​.​ក ខេត្ត​ស្វាយរៀង កាលពី​ព្រឹក​ថ្ងៃ​ទី ៣ ខែ​កក្កដា ឆ្នាំ ២០២៤ នៅ​សាកលវិទ្យាល័យ​ស្វាយរៀង។

នា​ឱកាស​នោះ​ដែរ ឯកឧត្ដម ហ៊ុន ម៉ានី បាន​ចែក​រំលែក​ជាមួយ​សមាជិក-សមាជិកា ស.​ស​.​យ​.​ក ដោយ​រំឭក​អំពី​បុព្វហេតុ ប្រវត្តិ នៃ​ការ​បង្កើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​អ្វី​ដែល​សមាជិក-សមាជិកា គ្រប់រូប ត្រូវ​ប្រកាន់ខ្ជាប់​ក្នុង​ការ​ចូលរួម​ជួយ​សង្គម ក៏​ដូចជា​ការ​ចងចាំ​នូវ​ប្រវត្តិសាស្ត្រ​ជា​មេរៀន​មិន​អាច​ខ្វះ​បាន ជាពិសេស​តម្លៃ នៃ​សុខ​សន្តិភាព។

ផ្សារភ្ជាប់​ការ​លើក​ឡើង​ខាងលើ ឯកឧត្ដម ហ៊ុន ម៉ានី បាន​គូស​បញ្ជាក់​ទៅកាន់​អង្គ​ពិធី​អំពី​សកម្មភាព​ចម្បង​ក្នុង​នាម​យុវជន​កម្ពុជា ត្រូវ​ឈឺឆ្អាល និង​រួមគ្នា​ការពារ​នោះ គឺ ប្រជាជាតិ និង​ប្រជាជន ដោយ​ឯកឧត្ដម សង្កត់​ធ្ងន់​ថា «រាល់​ការ​ប្រមាថ​ព្រះមហាក្សត្រ ក្នុង​ទម្រង់ ឬ រូបភាព​ណា​ក៏ដោយ គឺ ប្រៀប​បាន​នឹង​ការ​ប្រមាថ​ប្រជាជន និង​ប្រទេស​ជាតិ​ទាំងមូល ដែល​យុវជន​កម្ពុជា​មិន​អាច​ទទួល​យក​បាន»។

ទន្ទឹម​នោះ​ដែរ ឯកឧត្ដម ហ៊ុន ម៉ានី ក៏បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ និង​សមាជិក-សមាជិកា ស​.​ស​.​យ​.​ក ខេត្ត​ស្វាយរៀង​ទាំងអស់ ដែល​បាន​លះបង់ កម្លាំងកាយ ចិត្ត ប្ដេជ្ញា​បន្ត​ចូលរួម​យ៉ាងសកម្ម​ជាមួយ​ក្រុម​គ្រួសារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នា​ពេល​កន្លងមក និង​មក​ទល់​បច្ចុប្បន្ន។

គួរ​ជម្រាប​ថា ពិធី​ប្រកាស​ទទួល​ស្គាល់​សមាសភាព​អនុប្រធាន និង​សមាជិក-សមាជិកា គណៈកម្មាធិការ ស​.​ស​.​យ​.​ក ខេត្ត​ស្វាយរៀង នេះ ក៏​មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្ដម ឌី វិជ្ជា អនុប្រធាន ស​.​ស​.​យ​.​ក និង​ជា​ប្រធាន ស​.​ស​.​យ​.​ក ខេត្ត​ស្វាយរៀង ឯកឧត្ដម ម៉ែន វិបុល ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​ស្វាយរៀង ឯកឧត្ដម​សកលវិទ្យាធិការ រួម​ទាំង​សមាជិក-សមាជិកា ស​.​ស​.​យ​.​ក ខេត្ត​ស្វាយរៀង សរុប​ប្រមាណ ៤៣៥ រូប ផង​ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៩ នាទីutes មុន

ផ្លូវមួយខ្សែប្រវែង៧០០ម៉ែត្រក្នុងភូមិត្រពាំង​ព្រៃ រងការទ្រុឌទ្រោមខ្លាំង អាជ្ញាធរសង្កាត់កំពុងស្នេីទៅសាលារាជធានី

សន្តិសុខសង្គម១៨ នាទីutes មុន

ពលរដ្ឋនៅភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា គោរព​ស្នើសុំផ្លូវបេតុងមួយខ្សែពីសម្តេចធិបតី

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

តុលាការ​ម៉ាឡេស៊ី​​​ទម្លាក់ចោល​បទ​ចោទ​ប្រកាន់​លើអតីត​នាយករដ្ឋមន្ត្រីលោក Najib ករណី1MDB

ព័ត៌មានជាតិ៣០ នាទីutes មុន

រាជធានីភ្នំពេញ ទទួលបានជ័យលាភីជារាជធានីបញ្ចប់ការបន្ទោបង់ ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+)

កីឡា៣០ នាទីutes មុន

ក្លិប Inter Miami គ្រោង​បន្តកុងត្រា​២ឆ្នាំទៀតដល់ Messi

Sokha Hotels

ព័ត៌មានពេញនិយម