Connect with us

សន្តិសុខសង្គម

កើតចិត្តប្រចណ្ឌ បុរសជនជាតិទំពូនម្នាក់អារកសម្លាប់ប្រពន្ធ និងកូនអាយុ១០ឆ្នាំ រួចចងកសម្លាប់ខ្លួនតាមក្រោយ

បានផុស

នៅ

បុរសជនជាតិទំពួនម្នាក់បានសម្រេចចិត្តសម្លាប់ប្រពន្ធ និងកូនស្រីជាទីស្រឡាញ់ រួចបន្តសម្លាប់ខ្លួនឯងទៅតាមក្រោយ។ករណីឃាតកម្មនេះបានកើតឡើងកាលពីយប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ នៅវេលាម៉ោងប្រហែល៩និង៣០នាទី
នៅចំណុចខ្ទមចាំចម្ការរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិកាហល ឃុំម៉ាលិច ស្រុកអណ្ដូងមាស ខេត្តរតនគិរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចៅ នាង ស្នងការរង និងជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានឲ្យ កម្ពុជាថ្មី ដឹងនៅព្រឹកថ្ងៃទី៣កក្កដានេះថា បន្ទាប់ពីទទួលបានព័ត៌មានពីម្ដាយជនរងគ្រោះ នៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការចង្អុលណែនាំពីលោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្ត ដោយមានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញា កម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលខេត្ត បានចុះសហការជាមួយកម្លាំងអធិការនគរបាលស្រុកអណ្ដូងមាស និងប៉ុស្តិ៍រដ្ឋបាលឃុំម៉ាលិចបានធ្វើការស្រាវជ្រាវ និងពិនិត្យលើសាកសពសន្និដ្ឋានថា នេះជាករណីឃាតកម្ម ប្ដីសម្លាប់ប្រពន្ធ និងកូន រួចចងករសម្លាប់ខ្លួនឯងតាមក្រោយពិតប្រាកដមែន។

លោកស្នងការរងបានបញ្ជាក់ថា ជនរងគ្រោះ២នាក់១-ឈ្មោះ សល់ ញ៉ែង ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិទំពួន(ប្រពន្ធ)។
២-ឈ្មោះ សល់ ចន្ឋូ ភេទស្រីអាយុ១០ឆ្នាំ(កូន)។ ជនសង្ស័យឈ្មោះ រចំ កេល ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិទំពួន (ប្ដី)។ ហើយជនរងគ្រោះ និងជនសង្ស័យ មានទីលំនៅភូមិ,ឃុំកើតហេតុខាងលើ។

ក្រោយពីធ្វើសកម្មភាពអារកសម្លាប់ប្រពន្ធ កូន នឹងកាំបិតចុងស្រួចរួច ជនសង្ស័យក៏បានចងកសម្លាប់ខ្លួនឯងតាមក្រោយ។ លោកថា មូលហេតុមុនពេលកើតហេតុ ប្រពន្ធ និងប្ដីបានឈ្លោះប្រកែកគ្នា ប្ដីប្រចណ្ឌរហូតឈានទៅដល់ការសម្លាប់ប្រពន្ធ និងកូន រួចក៏បានធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងតែម្ដង។

បច្ចុប្បន្ន សាកសពទាំងប្ដី ប្រពន្ធ និងកូន ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណីជនជាតិដើមភាគតិចទំពួន៕

អត្ថបទ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម