Connect with us

សេដ្ឋកិច្ច

កម្ពុជាជំរុញចរចារបើកទីផ្សារ នាំចេញទុរេនទៅប្រទេសចិននៅឆ្នាំនេះ

បានផុស

នៅ

កម្ពុជាកំពុងរង់ចាំការសម្រេចពីភាគីចិនក្នុងការយល់ព្រមឱ្យនាំចេញផ្លែទុរេនទៅកាន់ទីផ្សារចិនដោយផ្ទាល់នៅក្នុងឆ្នាំ ២០២៤ នេះ ខណៈបច្ចុប្បន្នស្ថិតក្នុងដំណាក់កាលចរចារភូតគាម​អនាម័យរវាងភាគីកម្ពុជា-ចិន។

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍នៅថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០២៤ នេះថា ការនាំចេញទុរេនទៅកាន់ទីផ្សារប្រទេសចិន ស្ថិតនៅដំណាក់កាលចរចារលក្ខខណ្ឌភូតគាមអនាម័យ ដាច់ខាត និងត្រូវមានអនុស្សរណៈនៃការយោគយល់គ្នាក្នុងកម្រិតប្រទេស និងប្រទេស ទើបអាចនាំចេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃឹម ហ្វីណង់ បានបញ្ជាក់ថា កន្លងមក កម្ពុជាបាននាំចេញផលិតផលកសិផលជាច្រើនហើយ​​​ទៅប្រទេសចិន បន្ទាប់ពីបានទទួលបានជោគជ័យក្នុងការចរចារបើកទីផ្សារនាំចេញដូចជា ថ្មីៗ​នេះ មានដូង និងផលិតផលជលផលមួយចំនួនក៏បាននាំទៅប្រទេសចិនដែរ។

មន្ត្រី​អ្នក​​នាំ​​ពាក្យ​​​កសិកម្មរូប​នេះ បញ្ជាក់ថា​បច្ចុប្បន្នកម្ពុជានៅរង់ចាំដំណាំមួយចំនួនទៀត​ ដូចជាទុរេន ម្នាស់ ខ្នុរ ហើយប្រសិនបើការចរចារនេះ ទទួលបានជោគជ័យ វានឹងបើកទីផ្សារ​រឹតតែធំទូលាយ សម្រាប់ដំណាំទុរេន និងដំណាំដ៏ទៃទៀត ខណៈប្រទេសចិនជាទីផ្សារធំ។

លោក ឃឹម ហ្វីណង់ថ្លែងថា៖ «ការចរចារជុំវិញដំណាំទុរេន យើងធ្វើបានមួយរយៈហើយ យើងរំពឹងថា ក្នុងឆ្នាំ ២០២៤ នេះ យើងអាចជំរុញការងារនេះ ឱ្យចេញបាន យើងដឹងថា លក្ខណ្ឌមានច្រើន ត្រូវការពេលវេលា»។

លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង មានប្រសាសន៍ថា ចម្ការទុរេននៅក្នុងស្រុកសំឡូតខេត្តបាត់ដំបង មានលក្ខខណ្ឌគ្រប់គ្រាន់ស្រប​តាមការទាមទារពីភាគីចិន ខណៈក្រុមអាជីវកម្មទុរេនប្រ​មាណ​ជាង ១០០ គ្រួសារ ក្នុងនោះមាន ៦០ គ្រួសារទទួលបានការបណ្ដុះបណ្ដាល កម្មវិធីអនុវត្ត​កសិកម្ម​ល្អ (GAP) និង ១២ គ្រួសារទទួលបាន​វិញ្ញា​បន​បត្រ​​ពីក្រសួងកសិកម្ម។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជាមានផ្ទៃដីដាំដុះដំណាំទុរេនជាង ៩ ពាន់ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលប្រមាណ ៥ ពាន់ហិកតា៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម