ព័ត៌មានអន្ដរជាតិ
ហ្វីលីពីន វ៉ាដាច់ចិន និងឥណ្ឌូណេស៊ី លើការពឹងផ្អែកថាមពលធ្យូងធ្មច្រើនបំផុត
របាយការណ៍ពីវិទ្យាស្ថានស្រាវជ្រាវស្ដីពីថាមពល Ember ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ បានបង្ហាញថា ការពឹងផ្អែករបស់ហ្វីលីពីនលើថាមពលធ្យូងថ្ម បានកើនឡើងជិត ៦២ ភាគរយនៃល្បាយថាមពលទាំងមូលរបស់ប្រទេសកាលពីឆ្នាំមុន ដោយវ៉ាដាច់ប្រទេសចិន ឥណ្ឌូណេស៊ី និងប៉ូឡូញ។
របាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃចន្ទ បានគូសបញ្ជាក់ផងដែរ ហ្វីលីពីនជាប្រទេសដែលពឹងផ្អែកលើធ្យូងថ្មច្រើនជាងគេបំផុតនៅអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ ២០២៣ ខណៈការផលិតអគ្គិសនីកកើតឡើងវិញដូចជា ទួប៊ីនខ្យល់ ឬបន្ទះស្រូបបន្លឺព្រះអាទិត្យ នៅតែមានកម្រិតទាប។ ល្បាយអគ្គិសនីដែលផលិតចេញពីធ្យូងថ្មនៅក្នុងប្រទេសនេះ បានកើនឡើងដល់ ៦១,៩ ភាគរយ នៅឆ្នាំ ២០២៣ ដោយកើនឡើងពី ៥៩,១ ភាគរយក្នុងឆ្នាំ ២០២២។
លោកស្រី Dinita Setyawati អ្នកវិភាគគោលនយោបាយអគ្គិសនីជាន់ខ្ពស់ប្រចាំអាស៊ីអាគ្នេយ៍របស់Ember បានប្រាប់បណ្ដាញព័ត៌មាន CNBC ថា៖ «ធ្យូងថ្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងសន្តិសុខថាមពលរបស់ប្រទេសហ្វីលីពីន។ ក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ រោងចក្រថាមពលធ្យូងថ្មថ្មីជាច្រើនត្រូវបានសាងសង់ឡើងដើម្បីបំពេញតម្រូវការអគ្គិសនីដែលកំពុងកើនឡើង។ ហើយមកទល់ពេលនេះ ការពឹងផ្អែកលើថាមពលធ្យូងថ្ម ក៏បន្ត»។
ឥណ្ឌូណេស៊ី ដែលជាប្រទេសផលិតធ្យូងថ្មធំជាងគេទី៥របស់ពិភពលោក វិញ ស្ថិតនៅកៀកនឹងកម្រិតរបស់ហ្វីលីពីន ដោយចំណែកថាមពលធ្យូងថ្មរបស់ប្រទេសនេះ កើនដល់កម្រិតខ្ពស់បំផុតរបស់ប្រទេស ៦១,៨ ភាគរយ ក្នុងឆ្នាំ ២០២៣។
របាយការណ៍ Ember គូសបញ្ជាក់ថា៖ «ឥណ្ឌូណេស៊ី និងហ្វីលីពីន គឺជាប្រទេសដែលពឹងផ្អែកលើធ្យូងថ្មច្រើនជាងគេបំផុតនៅអាស៊ីអាគ្នេយ៍» ដោយការពឹងផ្អែកនេះកំពុងកើនឡើងយ៉ាងឆាប់រហ័ស ខណៈចំណែកថាមពលធ្យូងថ្មរបស់តំបន់ទាំងមូល កើនឡើងពី ៣១ ភាគរយក្នុងឆ្នាំ ២០២២ ដល់ ៣៣ ភាគរយក្នុងឆ្នាំមុន។
ចិនឯណោះវិញ បានកត់ត្រាពីប្រសិទ្ធិភាពនៃការកាត់បន្ថយថាមពលធ្យូងថ្មគួរឱ្យកត់សម្គាល់ ចំណែកថាមពលធ្យូងថ្មរួចចំណែកប្រមាណ ៦០,៣ ភាគរយក្នុងល្បាយថាមពលរបស់ប្រទេស នៅឆ្នាំ ២០២៣។ តួលេខនេះ ឈរនៅពីក្រោយឥណ្ឌាដែលជាប្រទេសពឹងផ្អែកថាមពលធ្យូងថ្មខ្លាំងជាងគេបំផុតលើពិភពលោក (៧៥,២ ភាគរយ) និងប៉ូឡូញ (៦១ ភាគរយ)។
គួរគូសបញ្ជាក់ថា ឥណ្ឌូណេស៊ី និងហ្វីលីពីន ស្ថិតនៅឆ្ងាយពីការជំនួសថាមពលធ្យូងថ្មដែលផ្ដល់ផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន ខណៈការបង្កើនថាមពលកកើតឡើងវិញនៅក្នុងល្បាយអគ្គិសនី គឺជាកត្តាសំខាន់បំផុត ចំពេលដែលពិភពលោកប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា