Connect with us

កីឡា

Marta ក្លាយជាកីឡាការិនីបង្ហាញខ្លួនឲ្យប្រេស៊ីលក្នុងពានអន្តរជាតិច្រើនជាងគេ

បានផុស

នៅ

ខ្សែប្រយុទ្ធវ័យ៣៨ឆ្នាំ Marta បានក្លាយជាកីឡាការិនីបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិប្រស៊ីលក្នុងព្រឹត្តិការណ៍ World Cup និងអូឡាំពិកច្រើនជាងគេក្នុងប្រវត្តិសាស្រ្តបាល់ទាត់ប្រទេសប្រេស៊ីល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាការិនី Marta ត្រូវបានក្រុមជម្រើសជាតិប្រេស៊ីលកោះហៅ ដើម្បីតៀមចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២៤ នៅទីក្រុងប៉ារីស។ នាង​បានក្លាយជាកីឡាការិនីដំបូងគេបានបង្ហាញខ្លួនក្នុងការប្រកួត World Cup ចំនួន៦លើកនិងព្រឹត្តិការណ៍អូឡាំពិកចំនួន៦លើក ជាមួយក្រុមជម្រើសជាតិប្រេស៊ីល។ ក្នុងការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកនារីឆ្នាំ២០២៣ នៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ប៉ុន្តែរូបនាងមិនអាចជួយក្រុមប្រេស៊ីលឆ្លងផុតវគ្គសន្សំពិន្ទុទេ។

សម្រាប់សមិទ្ធផលជាមួយក្រុមជម្រើសជាតិប្រេស៊ីល កីឡាការិនី Marta បានឈ្នះមេដាយប្រាក់ក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០០៤ និងអូឡាំពិកឆ្នាំ២០០៨ ក្រោយចាញ់សហរដ្ឋអាមេរិកទាំង២នៅវគ្គផ្ដាច់ព្រ័ត្រ។ កីឡាការិនី Marta ក៏ជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ​ក្នុងការប្រកួតបាល់ទាត់ពិភពលោកផ្នែកនារី ក្រោយស៊ុតបញ្ចូលទី១៧គ្រាប់ ក្នុងការបង្ហាញខ្លួន២៣លើក។

កីឡាការិនីវ័យ៣៨ឆ្នាំរូបនេះក៏ធ្លាប់បានប្រកាសកាលពីខែមេសាថានាងគ្រោងនឹងចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិនៅឆ្នាំនេះផងដែរ ប៉ុន្តែយ៉ាងមិញ​ត្រូវរង់ចាំមើលរហូតការប្រកួតអូឡាំពិកបានបញ្ចប់ សិនទើបដឹងច្បាស់ពីការប្រកាសចូលនិវត្តន៏ពីក្រុមជម្រើសជាតិប្រេស៊ីលឬ​យ៉ាង​ណា៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៣០ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៥៣ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

Sokha Hotels

ព័ត៌មានពេញនិយម