Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ពិចារណា​លុប​បម្រាម ដែល​ហាមការ​លក់​ស្រា​នា​ពេល​រសៀល

បានផុស

នៅ

នាយករដ្ឋ​មន្ត្រី​ថៃ លោក សេដ្ឋា ថាវីស៊ីន កំពុង​ពិចារណា​លើ​​គម្រោង​លុប​ចោល​នូវ​បម្រាម ដែល​មាន​អាយុ​កាល​៥២​ឆ្នាំ ស្ដី​​ពី​ការ​ហាមឃាត់​ការ​លក់​គ្រឿង​ស្រវឹង​នៅ​ពេល​រសៀល ដើម្បី​ជា​ការ​បើក​ផ្លូវ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បន្ថែម​​ទៀត ជា​ពិសេស​គឺ​បង្កើន​ចំណូល​ចូល​រដ្ឋ​ និង​ប្រជាពលរដ្ឋ​​ឲ្យ​បាន​កាន់​តែ​ច្រើន។

(រូបភាព៖ Pexels)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដី​ថ្លែងការណ៍​របស់​​រាជរដ្ឋាភិបាល​ថៃ បាន​ប្រកាស​នៅ​ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ​២០២៤ នេះ​ ​ថា “នាយករដ្ឋមន្ត្រី សេដ្ឋា រីករាយ​នឹង​ពិចារណា​លើ​សំណើ​របស់​ម្ចាស់​ភោជនីយដ្ឋាន ដើម្បី​​ផ្លាស់ប្ដូរ​ច្បាប់​ដែល​ហាម​ការ​លក់​ភេសជ្ជៈ​មាន​ជាតិ​អាកុល​ ចាប់​ពី​ម៉ោង​២ ដល់​ម៉ោង ៥​រសៀល”។ សំណើ​នេះ បើ​ធ្វើ​បាន​សម្រេច​មែន នឹង​ជួយ​ឲ្យ​មាន​កំណើន​ទេសចរ​​ជា​ច្រើន​ទៀត​នៅ​ក្នុង​ប្រទេស​ថៃ ជា​ពិសេស​ភ្ញៀវ​ទេសចរ​ដែល​និយម​ទទួល​ទាន​គ្រឿង​ស្រវឹង ព្រម​​ទាំង​អាច​ជួយ​បង្កើន​ចំណូល​ឲ្យ​​​ភោជនីយដ្ឋាន បារ និង​សណ្ឋាគារ ជា​ដើម។

ច្បាប់​ហាមឃាត់​ការល​ក់​​​គ្រឿង​ស្រវឹង​ចំនួន​៣​ម៉ោង​ក្នុង​១ថ្ងៃ​របស់​ថៃ​ ត្រូវ​បាន​អនុវត្ត​ ចាប់​តាំង​ពី​ឆ្នាំ​១៩៧២​​មក​ម៉្លេះ បន្ទាប់​ពី​ប្រទេស​អាស៊ី​មួយ​នេះ​បាន​ក្លាយ​ជា​ទិសដៅ​ទេសចរណ៍​ដ៏​ពេញ​និយម​​មួយ​​​នៅ​លើ​ពិភពលោក។

សូម​បញ្ជាក់​ថា លោក សេដ្ឋា កំពុង​ស្ថិត​នៅ​ក្រោម​សម្ពាធ ក្នុង​​ការ​ស្ដារ​សេដ្ឋកិច្ច​ប្រទេស​ថៃ​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ ខណៈ​បច្ចុប្បន្ន បើ​តាម​ការ​ស្ទង់​មតិ បង្ហាញ​ថា ជាង​ពាក់​កណ្ដាល​នៃ​ប្រជាជន​ថៃ កំពុង​មិន​ពេញ​ចិត្ត​ជាមួយ​សមត្ថភាព​​ដឹក​នាំ​របស់​នាយករដ្ឋមន្ត្រី​នោះ​​ឡើយ។

ប្រទេស​ថៃ មាន​គម្រោង​ចាប់​យក​ទេសចរ​​ឲ្យ​បាន ៣៦,៧​លាន​នាក់ សម្រាប់​ឆ្នាំ២០២៤ ដើម្បី​ជួយ​បង្កើន​​កំណើន GDP ឲ្យ​បាន ៣%៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទី មុន

លោក ហេង សួរ អញ្ជើញ​ផ្សព្វផ្សាយ​កម្មវិធី​ថ្នាក់​ជាតិ​ស្តីពី «​ការអនុវត្ត​រប​បស​ន្តិ​សុខ​សង្គម និង​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​» ជូន​មន្ត្រីរាជការ​ខេត្តកំពង់ឆ្នាំង​

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកជំទាវ ពេជ ចន្ទមុន្នី៖ ការឧបត្ថម្ភរបស់ ក្រុមហ៊ុន ជីប ម៉ុង នឹងជួយ អ.ម.ត ពង្រីកវិសាលភាពទូលំទូលាយក្នុងការកសាងមូលធនមនុស្ស

ព័ត៌មានជាតិ៣ ម៉ោង មុន

​មេ​សហជីព​នៅ​កម្ពុជា ​៖ ​គោលនយោបាយ​ប​.​ស​.​ស​.​របស់​រដ្ឋាភិបាល​ជួយ​កាត់បន្ថយ​ជម្លោះ រវាង​កម្មករ និង​និយោជក និង​បង្កើតឱ្យមាន​សុ​ខុ​ដុម​នីយកម្ម

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ការ​លក់​រថយន្ត​របស់​ក្រុម​ហ៊ុន​​អាល្លឺម៉ង់ធំៗ​​​ BMW និង​ Mercedes-Benz ធ្លាក់​ចុះ​នៅ​ត្រី​មាស​ទី​២​

សុខភាព៤ ម៉ោង មុន

រដ្ឋាភិបាល-ឯកជន ពិនិត្យដោះស្រាយបញ្ហាប្រឈម និងកង្វល់នានារបស់វិស័យឯកជន

Sokha Hotels

ព័ត៌មានពេញនិយម