Connect with us

ព័ត៌មានអន្ដរជាតិ

ជើងហោះហើរជាង១០០ ដឹកអ្នកដំណើរ ១ម៉ឺននាក់ ត្រូវជាប់គាំង ដោយសារប៉េងប៉ោងកូរ៉េខាងជើង

បានផុស

នៅ

តាមការបញ្ជាក់ពីសមាជិកសភាកូរ៉េខាងត្បូងនៅថ្ងៃពុធទី៣ខែកក្កដាឆ្នាំ២០២៤, ប៉េងប៉ោងផ្ទុកសំរាម ដែលកូរ៉េខាងជើងបង្ហោះឆ្លងដែន បានរំខានដល់ជើងហោះហើរជាង១០០ ដឹកអ្នកដំណើរប្រមាណ ១០ ០០០នាក់។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារព័ត៌មាន South China Morning Post រាយការណ៍ថា ទីក្រុងព្យុងយ៉ាង បានបង្ហោះប៉េងប៉ោងជាង១ ០០០ផ្ទុកជាមួយសំរាម ឆ្លងដែនចូលប្រទេសកូរ៉េខាងត្បូង ដើម្បីជាការសងសឹកចំពោះសកម្មជនកូរ៉េខាងត្បូង ដែលធ្វើទង្វើស្រដៀងគ្នានេះ ដើម្បីឃោសនាប្រឆាំងលោក គីម ជុងអ៊ុន។

ដោយដកស្រង់ទិន្នន័យថ្មីពីក្រសួងដឹកជញ្ជូន សមាជិកសភា Jeong Jun-ho បានឲ្យដឹងថា ប៉េងប៉ោងរបស់កូរ៉េខាងជើង បានបង្ខំឲ្យផ្អាកជើងហោះហើរចូលនិងចេញអាកាសយានដ្ឋាន Incheon របស់ប្រទេសកូរ៉េខាងត្បូង រយៈពេល៣ម៉ោង កាលពីថ្ងៃទី២៦ខែមិថុនា ហើយការបង្ហោះប៉េងប៉ោងច្រើនដងក្នុងរយៈពេលមួយខែកន្លងមកនេះបានតម្រូវឲ្យជើងហោះហើរផ្សេងទៀត ត្រូវពន្យារពេលហោះហើរ ឬចុះចត ថែមទាំងបង្វែរទិសដៅហោះទៀតផង។

(រូបថត៖ EPA)

សមាជិកសភាដដែលបន្តថា យន្តហោះពាណិជ្ជកម្មចំនួន១១៥គ្រឿង ត្រូវរំខានដោយការបង្ហោះប៉េងប៉ោង ដែលចាប់ផ្តើមនៅចុងខែឧសភា ធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរជាង ១០ ០០០នាក់។

ស្របពេលជាមួយគ្នានោះដែរ លោក Jeong បាន​ជំរុញឲ្យ​អាជ្ញាធរទីក្រុងសេអ៊ូល ​ពន្លឿនការងារ ធ្វើយ៉ាងណា​រារាំង​សកម្មជន​នៅកូរ៉េខាងត្បូង ឈប់ឲ្យបង្ហោះ​ប៉េងប៉ោង​ចូល​ទៅ​ដីកូរ៉េ​ខាងជើងបន្តទៀត ព្រោះខ្លាចទីក្រុងព្យុងយ៉ាង សងសឹកវិញ បង្កផលលំបាក។

(រូបថត៖ AP)

ទោះបីជាយ៉ាងណាក៏ដោយ កូរ៉េខាងត្បូងមិនអាចដាក់ទណ្ឌកម្មសកម្មជន ដែលបង្ហោះប៉េងប៉ោងឆ្លងព្រំដែនបានទេ ដោយសារតែសេចក្តីសម្រេចរបស់តុលាការឆ្នាំ២០២៣ ដែលថា បម្រាមលើរឿងនេះ គឺស្មើនឹងការរំលោភបំពានលើសេរីភាពនៃការបញ្ចេញមតិ។

សូមបញ្ជាក់ថា ទំនាក់ទំនងរវាងបងប្អូនកូរ៉េទាំងពីរ គឺស្ថិតនៅចំណុចទាបបំផុត ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយសារទីក្រុងព្យុងយ៉ាង បង្កើនការធ្វើតេស្តអាវុធ ហើយពង្រឹងចំណងទាក់ទងជាមួយរុស្ស៊ី ចំពេលមានការចោទប្រកាន់ថា ខ្លួនកំពុងផ្គត់ផ្គង់អាវុធដល់ទីក្រុងមូស្គូ ដើម្បីប្រើប្រាស់ក្នុងសង្គ្រាមនៅអ៊ុយក្រែន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ប៉េងប៉ោងផ្ទុកសំរាមកូរ៉េខាងជើង ធ្លាក់នៅជាង ៧៧០ ទីតាំង ក្នុងប្រទេសកូរ៉េខាងត្បូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លោកជំទាវ ពេជ ចន្ទមុន្នី៖ ការឧបត្ថម្ភរបស់ ក្រុមហ៊ុន ជីប ម៉ុង នឹងជួយ អ.ម.ត ពង្រីកវិសាលភាពទូលំទូលាយក្នុងការកសាងមូលធនមនុស្ស

ព័ត៌មានជាតិ១ ម៉ោង មុន

​មេ​សហជីព​នៅ​កម្ពុជា ​៖ ​គោលនយោបាយ​ប​.​ស​.​ស​.​របស់​រដ្ឋាភិបាល​ជួយ​កាត់បន្ថយ​ជម្លោះ រវាង​កម្មករ និង​និយោជក និង​បង្កើតឱ្យមាន​សុ​ខុ​ដុម​នីយកម្ម

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ការ​លក់​រថយន្ត​របស់​ក្រុម​ហ៊ុន​​អាល្លឺម៉ង់ធំៗ​​​ BMW និង​ Mercedes-Benz ធ្លាក់​ចុះ​នៅ​ត្រី​មាស​ទី​២​

សុខភាព២ ម៉ោង មុន

រដ្ឋាភិបាល-ឯកជន ពិនិត្យដោះស្រាយបញ្ហាប្រឈម និងកង្វល់នានារបស់វិស័យឯកជន

ព័ត៌មានជាតិ២ ម៉ោង មុន

ឱកាសក្លាយជាបេក្ខជនជជែកដេញដោលនៃទស្សនៈយុវជន ក្រោមមូលបទ «ស្រ្តី និងផ្នត់គំនិតយេនឌ័រក្នុងសតវត្សទី២១»

Sokha Hotels

ព័ត៌មានពេញនិយម