ព័ត៌មានអន្ដរជាតិ
អ្នកជំនាញ៖ អាជីវកម្មថៃកំពុងប្រឈមមុខនឹងវិបត្តិ ធ្ងន់ធ្ងរជាងអំឡុងវិបត្តិកូវីដ១៩
សមាគមទីផ្សារនៃប្រទេសថៃ បានសម្ដែងការព្រួយបារម្ភនាថ្ងៃពុធនេះថា កត្តាផ្សេងៗគ្នាទាំងក្នុង និងក្រៅស្រុក បានធ្វើឱ្យអាជីវកម្មថៃធ្លាក់ចូលទៅក្នុងវិបត្តិ ដែលធ្ងន់ធ្ងរជាងអំឡុងពេលវិបត្តិកូវីដ១៩ទៅទៀត។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។
ប្រធានសមាគម លោក Buranin Rattanasombat បានព្រមានថា ប្រតិបត្តិករអាជីវកម្មរំពឹងថានឹងប្រឈមមុខនឹងបញ្ហាបែបនេះរហូតដល់ឆ្នាំក្រោយ ដោយលើកឡើងយ៉ាងដូច្នេះថា៖ «ការប្រែប្រួលនៃបច្ចេកវិទ្យា ការបែងចែកគ្នា និងការធ្លាក់ចុះសេដ្ឋកិច្ច បានបង្កឱ្យមានការលំបាកក្នុងការផលិត» ខណៈការធ្លាក់ចុះនៃអំណាចទិញដោយសារការកើនឡើងបំណុលគ្រួសារ ក៏ប៉ះពាល់ដល់ប្រតិបត្តិការអាជីវកម្មផងដែរ។
ចំពេលស្ថានភាពសេដ្ឋកិច្ចអាប់អួរ លោក Buranin បាននិយាយថា វិស័យអាជីវកម្មនឹងប្រសើរឡើងវិញ ប្រសិនបើអត្រាការប្រាក់ទាបជាងអត្រាបច្ចុប្បន្ន មានការងើបឡើងវិញបន្ថែមទៀតនៃវិស័យទេសចរណ៍ និងការចំណាយថវិការបស់រដ្ឋាភិបាលជាដើម។
ជាទស្សនវិស័យ លោក Buranin បាននិយាយថា វិស័យអាជីវកម្មនឹងរងផលប៉ះពាល់ដោយការប្រែប្រួលយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ក្នុងរយៈពេលពី ៥ ទៅ ១០ ឆ្នាំខាងមុខ ខណៈការបែងចែកគ្នាទូទាំងពិភពលោក នឹងធ្វើឱ្យបញ្ហានេះកាន់តែធ្ងន់ធ្ងរទៅៗ។ លោកបន្តថា បញ្ញាសិប្បនិមិត្ត (AI) អ៊ិនធឺរណិតនៃវត្ថុ (IoT) ការផលិតដែលមិនប៉ះពាល់ដល់បរិស្ថាន និងបច្ចេកវិទ្យាជីវសាស្រ្ត នឹងដើរតួយ៉ាងសំខាន់ក្នុងប្រតិបត្តិការអាជីវកម្ម។
បន្ថែមពីលើការរំពឹងទុកនេះ លោកបានព្យាករណ៍ថា អ្នកប្រើប្រាស់នឹងចូលចិត្តការទិញឥវ៉ាន់អនឡាញជាជាងការទៅហាងដោយផ្ទាល់ ហើយអ្នកលក់រាយនឹងលក់ផលិតផលទាំងដោយផ្ទាល់ និងតាមអនឡាញ ដោយបង្កើតវេទិកាអនឡាញរបស់ពួកគេ។ លោកបន្តថា៖ «សំណួរសម្រាប់សមាគម គឺធ្វើដូចម្តេចដើម្បីឱ្យអាជីវកម្មថៃអាចសម្របខ្លួនបាន និងលើកទឹកចិត្តសហគ្រិនខ្នាតតូច ឱ្យទទួលយកបច្ចេកវិទ្យាដើម្បីបង្កើនការប្រកួតប្រជែង»៕
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២២ ម៉ោង ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៥ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី