Connect with us

ព័ត៌មានជាតិ

គម្រោង​ស្តារ​ផ្លូវជាតិលេខ ៣១ ពី​បែកគុស​ទៅកំពង់ត្រាចសម្រេចបាន ៩៥% ​បញ្ចប់មុនកិច្ចសន្យា​មួយឆ្នាំ

បានផុស

នៅ

គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៣១ ប្រវែងសរុប ៥៣,៥៣ គីឡូម៉ែត្រពីបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ ៣៣ សម្រេចបាន ៩៥,៣៨% គិតត្រឹមបំណាច់​ខែមិថុនា ឆ្នាំ២០២៤។ បើគ្មានការប្រែប្រួលទេ គម្រោងខ្សែផ្លូវដ៏សំខាន់នេះនឹងសម្រេចមុនកិច្ចសន្យាមួយឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការនិងជានាយកគម្រោងស្ដារនិងលើកកម្រិតផ្លូវជាតិលេខ៣១ បានដឹកនាំក្រុមការងារចុះពិនិត្យ​វាយតម្លៃ​គុណភាព​ដំណើរការ​​សាងសង់ ដើម្បី​ធានា​បាន​ការ​អនុវត្ថការងារដោយទំនួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់លើគម្រោងដ៏សំខាន់មួយនេះ។

យោងតាមរបាយការណ៍វឌ្ឍនភាពដំណើរការ​សាងសង់​ផ្លូវជាតិលេខ ៣១ លើការងារអ៊ុតកៅស៊ូបេតុង AC ទាំង ២ ស្រទាប់ បានបញ្ចប់ ១០០ ភាគរយ។ ចំណែកឯការងារបំពាក់សម្ភារសុវត្តិភាពចរាចរណ៍ (គំនូសចរាចរណ៍ ផ្លាកសញ្ញា ផ្លាកបង្ហាញទិសផ្លូវ របារ-Guardrail និងការងារចាំបាច់ផ្សេងៗជាសំណូមពរក្រុមការងារ និងប្រជាពលរដ្ឋរស់នៅសងខាងផ្លូវ) គ្រោងនឹងបញ្ចប់នៅបំណាច់ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។

គម្រោង​ស្តារ​ផ្លូវជាតិលេខ៣១ បាន​បើកការដ្ឋានសាងសង់កាលពី​ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២២ ក្រោម​អធីបភាព​អតីតនាយករដ្ឋមន្រ្តី​កម្ពុជា សម្តេចតេជោ ហ៊ុន សែន។ ការ​​ស្ថាបនា​ផ្លូវនេះ​ស្រប​ការ​បើកការដ្ឋានសាងសង់​​ផ្លូវជាតិលេខ ៣៣ ពីក្រុងកំពត ដល់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម)។

អតីត​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ការបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ៣១ និងលេខ៣៣ ដើម្បីធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នានិងតភ្ជាប់ខេត្តកែបជាមួយផ្លូវជាតិលេខ ៣ ដែលបាន សាងសង់​រួច ធ្វើយ៉ាងណាជំរុញភាពងាយស្រួលក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល ឧស្សាហផល ជាពិសេស ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកទស្សនាខេត្តកែបនិងខេត្តកំពត កាន់តែច្រើនថែមទៀត។ ជាងនេះគម្រោង​កែលម្អផ្លូវទាំងពីរនេះ ក៏​នឹងធ្វើឱ្យកំពង់ផែទេសចរណ៍កែប-កោះទន្សាយ មានសកម្មភាពកាន់តែមមាញឹក​ថែមទៀត​។

សម្តេចតេជោបានបញ្ជាក់ទៀតថា ផ្លូវជាតិលេខ៣១ និងលេខ៣៣ មិនត្រឹមតែបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងខេត្តកំពត និងខេត្តកែប និងខេត្តដទៃទៀតប៉ុណ្ណោះទេ ផ្លូវនេះក៏ជាច្រករបៀងដ៏សំខាន់នៃការតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជាជាមួយប្រទេសជិតខាង​ដូចជា ប្រទេសវៀតណាម និងប្រទេសថៃថែមទៀត។

ផ្លូវជាតិលេខ៣១ មានប្រវែងសរុបជិត ៥៤ គីឡូម៉ែត្រ ចាប់ពីបែកគុស (ចំណុច ប្រសព្វផ្លូវជាតិលេខ៣) ទៅដល់ទីរួមស្រុកកំពង់ត្រាច (ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣)។ ផ្លូវនេះត្រូវស្ដារនិងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) មានកម្រាស់ ៧ សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ។ គម្រោងរួមបញ្ចូលការសាងសង់ស្ពានថ្មីចំនួន ១កន្លែង ទទឹង ១២ម៉ែត្រ និងជួសជុលស្ពានដែលមានស្រាប់ចំនួន ២ កន្លែង ប្រវែងសរុប ៤០ម៉ែត្រ និងដាក់លូគ្រប់ប្រភេទចំនួន ១៤៤ កន្លែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៧ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម