Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកប្រជាធិបតេយ្យ ២៥រូប ត្រៀមចេញសេចក្តីប្រកាស ទាមទារឲ្យលោក បៃដិន ដកខ្លួនពីការបោះឆ្នោត

បានផុស

នៅ

តាមការចុះផ្សាយរបស់ Daily Mail កាលពីថ្ងៃពុធទី៣ខែកក្កដាឆ្នាំ២០២៤, មានសមា​ជិកសភាខាងគណបក្សប្រជាធិបតេយ្យយ៉ាងតិច២៥នាក់ គ្រោងនឹងចេញការអំពាវនាវឲ្យលោ​ក ចូ បៃដិន ដកខ្លួនចេញពីការឈរឈ្មោះបោះឆ្នោតតទល់ជាមួយលោក ដូណាល់ ត្រាំ។

លោក ចូ បៃដិន (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ អ្នកទាំង២៥នឹងរង់ចាំមើលសិនថាតើ លោក បៃដិន អាចស្តារកេរ្តិ៍ឈ្មោះខ្លួនឯងនិងអាចធ្វើអ្វីដើម្បីទាញប្រជាប្រិយភាពបានមកវិញដែរឬក៏អត់ ប៉ុន្តែបើលោកនៅតែបង្ហាញភាពទន់ខ្សោយដូច្នេះទៀត នោះពួកគេនឹងចេញសេចក្តីប្រកាសនៅប៉ុន្មានថ្ងៃខាងមុខនេះ ជាក់ជាមិនខានឡើយ។

នៅព្រឹទ្ធសភា, អ្នកកណ្តាលនិយមគឺលោក Joe Manchin ត្រូវបានគេមើលឃើញថា នឹងក្លាយជាសម្ព័ន្ធមិត្តរបស់លោក បៃដិន ដំបូងគេបង្អស់ ដែលគ្រោងអំពាវនាវឲ្យប្រធានាធិបតីរូបនេះ ដកខ្លួនចេញ។ 

លោក Joe Manchin (រូបថត៖ AP)

ចំណែកលោកស្រី Tammy Baldwin ប្រចាំនៅរដ្ឋ Wisconsin ក៏ប្រកាសដែរថា លោកស្រីនឹងមិនឡើងឆាកជាមួយលោក បៃដិន ឡើយ នៅពេលប្រធានាធិបតីរូបនេះ ធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅស្រុកកំណើតរបស់លោកស្រី ក្នុងទីក្រុង Madison។

មន្ត្រី៣រូបទៀត ដូចជា Jared Golden ប្រចាំរដ្ឋ Maine, Lloyd Doggett នៅ Texas និង Marie Gluesenkamp Perez នៅ Washington សុទ្ធតែបានប្រាប់ទៅលោក បៃដិន ឲ្យដកខ្លួនទៅព្រោះគាត់ប្រហែលមិនអាចឈ្នះលោក ត្រាំ បានឡើយ។

Jared Golden (រូបថត៖ AP)

រឿងរកាំរកូសផ្ទៃក្នុងនេះ កើតឡើងបន្ទាប់ពីលោក បៃដិន ត្រូវលោក ត្រាំ បំបាក់មុខក្នុងការជជែកដេញដោលគ្នាយ៉ាងបែកផ្សែងរយៈពេល៩០នាទី សម្របសម្រួលដោយ CNN នៅទីក្រុង Atlanta នៃរដ្ឋ Georgia កាលពីសប្តាហ៍មុន។

ក្រោយធ្វើមិនបានល្អ អ្នកគាំទ្រគណបក្សប្រជាធិបតេយ្យមួយចំនួន បានជំរុញឲ្យដកឈ្មោះលោកបៃដិនចេញ ប្តូរវិញជាមួយបេក្ខជនថ្មីដែលក្មេងជាងនេះ ដើម្បីទៅប្រជែងជាមួយ អ្នកខាងគណបក្សសាធារណរដ្ឋក្នុងការបោះឆ្នោតនៅខែវិច្ឆិកា ព្រោះមើលឃើញថា លោក បៃដិន មានឱកាសឈ្នះលោក ត្រាំ តិចតួចណាស់។

(រូបថត៖ CNN)

ទោះបីជាយ៉ាងណាក៏ដោយ មកដល់ថ្ងៃពុធទី៣ខែកក្កដា លោក បៃដិន បាននិយាយការពារខ្លួន ដោយបញ្ជាក់ច្បាស់ថា មូលហេតុដែលគាត់ត្រូវចាញ់ក្រោមថ្វីមាត់លោក ត្រាំ គឺដោយសារតែគាត់ធ្វើដំណើរចេញក្រៅប្រទេសញឹកញាប់ពេក នាំឲ្យខ្លួនឯងហត់នឿយខ្លាំង។

ស្របពេលជាមួយគ្នានោះដែរ លោកធានាថានឹងធ្វើឲ្យល្អជាងនេះ ក្នុងការជជែកដេញដោលលើកក្រោយ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ខែកញ្ញា ដោយមានការសម្របសម្រួលពីសំណាក់ទូរទស្សន៍ ABC៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក បៃដិន ទម្លាយមូលហេតុ និយាយចាញ់លោក ត្រាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៣១ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៥៣ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

Sokha Hotels

ព័ត៌មានពេញនិយម