ព័ត៌មានអន្ដរជាតិ
ក្រុមជនប្រដាប់អាវុធ សម្រុកចូលភូមិកំពុងរៀបចំពិធីមង្គលការ បាញ់សម្លាប់មនុស្ស ៤០នាក់ នៅ ម៉ាលី
យោងតាមការចេញផ្សាយរបស់សារពត៌មាន Al Jazeera នៅថ្ងៃទី ០៤ ខែ កក្កដា, បុរសប្រដាប់អាវុធមិនស្គាល់អត្តសញ្ញាណមួយក្រុម បានសម្លាប់មនុស្សប្រហែល ៤០ នាក់នៅក្នុងភូមិមួយកណ្តាលប្រទេសម៉ាលី។
ការវាយប្រហារនេះបានកើតឡើងកាលពីថ្ងៃចន្ទក្នុងភូមិ Djiguibombo នៃតំបន់ Mopti ជាកន្លែងក្រុមមានទំនាក់ទំនងជាមួយចលនាអាល់កៃដា និង ISIS ធ្វើសកម្មភាពអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។
ក្រុមបុរសប្រដាប់អាវុធទាំងនោះ បានឡោមព័ទ្ធភូមិដែលកំពុងរៀបចំពិធីមង្គលការ បណ្ដាលឲ្យមានរត់គេចខ្លួនទាំងស្លន់ស្លោរ ខណៈមនុស្សប្រមាណ ៤០ នាក់ត្រូវបាញ់សម្លាប់ក្នុងការវាយប្រហាររយៈពេលប្រហែល៣ម៉ោង។ ក្នុងនោះមានអ្នកភូមិជាច្រើនបានភៀសខ្លួនទៅកាន់ទីក្រុង Bandiagara។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីម៉ាលី មិនបានកំណត់អត្តសញ្ញាណអ្នកវាយប្រហារទេ ហើយក៏គ្មានក្រុមណាមួយអះអាងទទួលខុសត្រូវដែរ ។
គួរបញ្ជាក់ថាអំពើហិង្សានៅភាគខាងជើងប្រទេសម៉ាលី បានរីករាលដាលជាខ្លាំងរវាងក្រុម Katiba Macina និងក្រុមជាគូប្រជែង។
រដ្ឋាភិបាលយោធាបានដណ្តើមអំណាចបន្ទាប់ពីរដ្ឋប្រហារឆ្នាំ ២០២០ដោយសន្យាថានឹងដោះស្រាយបញ្ហាអសន្តិសុខដែលកំពុងកើនឡើង ប៉ុន្តែការវាយប្រហារនៅតែបន្តកើតមាន។ ចាប់តាំងពីពេលនោះមក មេដឹកនាំយោធារបស់ប្រទេសម៉ាលីបានផ្តាច់សម្ព័ន្ធភាពជាមួយបារាំង និងដៃគូអឺរ៉ុប ហើយងាកទៅរករុស្ស៊ីខាងនយោបាយ និងយោធាវិញ៕
អត្ថបទ៖ ប៊ុន សុភាព
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់