កីឡា
សមត្ថភាពមិនធម្មតា Akihiro ដៃគូរបស់ កាន់ ម៉េងហុង ជាម្ចាស់ខ្សែក្រវាត់៣ខ្សែ
កាន់ ម៉េងហុង បានចេញដំណើរទៅប្រទេសជប៉ុននៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា ដើម្បីប្រកួតដណ្តើមខ្សែក្រវាត់ឃីកបុកស៊ីងពិភពលោកទម្ងន់៥៥គីឡូក្រាម K-1 Super Bantamweight វគ្គ៨នាក់ដំបូង នៅថ្ងៃអាទិត្យ ទី៧ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
នេះជាឱកាសទី១របស់កីឡាករប្រដាល់គុនខ្មែរដែលចូលរួមប្រកួតក្នុងស្ថាប័នប្រដាល់ឃីកបុកស៊ីងពិភពលោក K-1 ដែលអ្នកគាំទ្រធ្លាប់តែឃើញកីឡាករប្រទេសផ្សេងៗប្រកួត ប៉ុន្តែពេលនេះមានវត្តមានកីឡាករគុនខ្មែរហើយ។
កាន់ ម៉េងហុង ស្ថិតក្នុងចំណោមបេក្ខភាព៨រូបដែលត្រូវប្រជែងខ្សែក្រវាត់ K-1 ទម្ងន់៥៥គីឡូក្រាមដែលមានកីឡាករម្ចាស់ផ្ទះជប៉ុន៤រូបគឺ Akihiro Kaneko, Masahi Kumura, Riamu, Rui Okubo និងកីឡាករបរទេស៤រូបគឺកីឡាករអេស្ប៉ាញ Antonio Orden, កីឡាករក្រិក Angelos Martinos, កីឡាករចិន Zhao Zhendong និងកីឡាករកម្ពុជា កាន់ ម៉េងហុង។
ការផ្គូផ្គងដៃគូធ្វើរួចរាល់ហើយដោយ កាន់ ម៉េងហុង ជួបកីឡាករជប៉ុន Akihiro Kaneko, កីឡាករក្រិក Angelos Martinos ជួប Riamu, កីឡាករអេស្ប៉ាញ Antonio Orden ជួប Maasashi Kumura និងកីឡាករចិន Zhao Zhendong ជួប Rui Okubo។
និយាយពីដៃគូរបស់កីឡាករកម្ពុជាគឺកីឡាករជប៉ុន Akihiro Kaneko ជាជើងខ្លាំងជំនាញឃីកបុកស៊ីងដែលស្ថិតនៅលំដាប់ជួរមុខក្នុងទម្ងន់ស្រាលនៅប្រទេសជប៉ុន។ រូបគេអាយុ២៧ឆ្នាំបានចាប់ផ្តើមប្រឡូកប្រដាល់ឃីកបុកស៊ីងកាលពីឆ្នាំ២០១៤។ រហូតដល់ពេលនេះ រូបគេមានបទពិសោធឡើងសង្វៀនចំនួន៣៨ដង ក្នុងនោះឈ្នះ៣៥ដង និងចាញ់តែ៣ដង។
Akihiro Kaneko កំពុងគ្រប់គ្រងខ្សែក្រវាត់ឃីកបុកស៊ីងចំនួន៣ខ្សែគឺខ្សែក្រវាត់ Krush Bantamweight ឆ្នាំ២០១៨, ខ្សែក្រវាត់ K-1 Super Bantamweight ឆ្នាំ២០២២ និងខ្សែក្រវាត់ K-1 World GP Super Bantamweight ឆ្នាំ២០២២។ រូបគេក៏បានឈ្នះជើងឯកចំនួន៤ទៀតក្នុងពេលប្រកួតលក្ខណៈស្ម័គ្រចិត្ត។
ជាមួយគ្នានេះ Akihiro ធ្លាប់ទទួលបានពានរង្វាន់ K-1 Awards Rookie of the Year ប្រចាំឆ្នាំ២០១៨, ពានរង្វាន់ K-1 Awards Fight of the Year ប្រចាំឆ្នាំ២០២១, ពានរង្វាន់កីឡាករឆ្នើម K-1 Awards Fighter of the Year ប្រចាំឆ្នាំ២០២៣ និងពានរង្វាន់ Beyong Kickboxing Fight of the Year ប្រចាំឆ្នាំ២០២៣។
ចំពោះកីឡាករជប៉ុន៣នាក់ផ្សេងទៀតមិនសូវជាល្អប៉ុន្មានទេ បើប្រៀបធៀបនឹងដៃគូរបស់ កាន់ ម៉េងហុង។ កីឡាករ Masahi Kumura ធ្លាប់ប្រកួត២៩ដង ឈ្នះ២៣ដង និងចាញ់១១ដង និងមានខ្សែក្រវាត់ Krush Super Bantamweight ឆ្នាំ២០១៩។
កីឡាករ Riamu ទើបប្រកួត១៦ដង ក្នុងនោះឈ្នះ១៣ដង ចាញ់៣ដង។ រូបគេជាម្ចាស់ខ្សែក្រវាត់ Krush Super Bantamweight ឆ្នាំ២០២១។ កីឡាករ Rui Okubo ទើបទើបប្រកួតបាន៧ដងគឺឈ្នះ៦ និងចាញ់១។ រូបគេបានឈ្នះខ្សែក្រវាត់ Krush Flyweight ទម្ងន់៥១គីឡូក្រាមកាលពីឆ្នាំ២០២២។
និយាយពីកីឡាករគុនខ្មែរ កាន់ ម៉េងហុង ក៏មានបទពិសោធច្រើនសម្រាប់ការប្រកួតអន្តរជាតិ ប៉ុន្តែរូបគេភាគច្រើនប្រកួតគុនខ្មែរ។ រូបគេជាម្ចាស់មេដាយប្រាក់កីឡាស៊ីហ្គេម ឆ្នាំ២០២២ នៅប្រទេសវៀតណាម ផ្នែកកីឡាឃីកបុកស៊ីង ប៉ុន្តែស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជារូបគេប្រកួតគុនខ្មែរវិញដោយបានឈ្នះមេដាយមាសវិញ្ញាសាសម្តែង។
តាមរូបមន្តនៃការប្រកួត កីឡាករដែលទទួលបានជ័យជម្នះ៤នាក់នឹងឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលនឹងរៀបចំការប្រកួតនៅថ្ងៃក្រោយ ខណៈអ្នកចាញ់អស់ឱកាសឡើងវគ្គបន្ត។ ប្រសិនបើ កាន់ ម៉េងហុង ទទួលបានជ័យជម្នះក្នុងជុំដំបូងនេះ រូបគេនឹងមានឱកាសទៅប្រកួតវគ្គបន្តទៀត៕
អត្ថបទ៖ វីរបុត្រ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត