ព័ត៌មានជាតិ
៣ ប្រទេសអាស៊ាន អបអរការដាក់ឱ្យអនុវត្តគម្រោងគាំទ្រដោយស្ថានទូតបារាំងប្រចាំកម្ពុជា
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរការដាក់ឱ្យអនុវត្តគម្រោង “Refaire le monde en français” (“ធ្វើពិភពលោកឡើងវិញជាភាសាបារាំង”) នៅក្នុងក្របខ័ណ្ឌ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ឆ្នាំ២០២៤ នាពេលខាងមុខ។
ពិធី នៅស្ថានទូតបារាំងប្រចាំកម្ពុជា នាល្ងាចថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤នេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន តំណាងអង្គការ AUF លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សដែលកំពុងសិក្សាក្នុងកម្មវិធីសិក្សាថ្នាក់ពីរភាសាបារាំង-ខ្មែរ មកពីប្រទេសឡាវ ប្រទេសវៀតណាម និងប្រទេសកម្ពុជា។
មានប្រសាសន៍ក្នុងឱកាសនេះ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្ដី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ស្ថានទូតបារាំងប្រចាំនៅកម្ពុជា ដែលបង្កើតគម្រោងបរិស្ថានប្រកបដោយអត្ថន័យនេះឡើង ជាប្រយោជន៍ដល់សហគមន៍ ក្នុងភាពជាដៃគូជាមួយ ក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់ឱកាសឱ្យសិស្សានុសិស្សអាចឈ្វេងយល់កាន់តែស៊ីជម្រៅពីគំនិតផ្តួចផ្តើមប្រកបដោយការទទួលខុសត្រូវលើផ្នែកបរិស្ថាន និងដំណោះស្រាយឆ្លើយតបនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ។
ទន្ទឹមនេះដែរ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្ដី បានលើកឡើងថា ចំណេះដឹងភាសាបារាំងពិតជាមានសារៈសំខាន់ដល់យុវជន ព្រោះអ្នកចេះច្រើនភាសាក្នុងបរិបទបច្ចុប្បន្នទទួលបាននូវអត្ថប្រយោជន៍ជាច្រើន និងផ្ដល់ជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយក្នុងការទទួលបានការងារល្អៗនៅក្នុងទីផ្សារការងារជាតិ និងអន្តរជាតិដែលកំពុងមានការប្រកួតប្រជែងខ្លាំង។
បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្ដី សង្ឃឹមយ៉ាងមុតមាំថា ការប្រើប្រាស់ភាសាបារាំងនៅតែជាគន្លឹះសំខាន់ក្នុងការលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ ភាពចម្រុះនៃភាសា និងអាចឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនក្នុងតំបន់និយាយភាសាបារាំង។
គួរបញ្ជាក់ថា ស្ថានទូតបារាំងប្រចាំកម្ពុជា ឡាវ និងវៀតណាម កំពុងចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិ “Résonances nationalaux de la francophonie” ដែលបានស្នើឡើងនៅក្នុងកិច្ចប្រជុំកំពូល Villers-Cotterêts ជាមួយគំនិតផ្តួចផ្តើមដែលអនុញ្ញាតឱ្យមានការចល័តសិស្សវិទ្យាល័យ ថ្នាក់ភាសាបារាំងក្នុងប្រទេសទាំង៣ ដើម្បីជួបជាមួយក្រុមអ្នកផ្តួចផ្តើមគំនិតអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងភាគីពាក់ព័ន្ធ អមដោយលោកគ្រូ អ្នកគ្រូរបស់ពួកគេ នឹងសម្របសម្រួលដើម្បីឱ្យពួកគេអាចទំនាក់ទំនងផ្សព្វផ្សាយអំពីគម្រោងនេះនៅក្នុងសាលារៀន និងសហគមន៍របស់ពួកគេ៕
-
ចរាចរណ៍៤ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង