Connect with us

ព័ត៌មានជាតិ

៦ ខែ ឆ្នាំនេះ អគ្គិភ័យកើតឡើងជាង ៥០០ លើក បណ្ដាលឲ្យមនុស្សស្លាប់ ១៣ នាក់ និងរបួស ៣៦ នាក់

បានផុស

នៅ

គ្រោះ​អគ្គិភ័យ​រយៈពេល ៦ ខែ ឆ្នាំ ២០២៤ នេះ បាន​កើត​ឡើង​ជាង ៥០០ លើក នៅ​ទូទាំង​ប្រទេស បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ១៣ នាក់ របួស ៣៦ នាក់ និង​បំផ្លាញ​ផ្ទះ​ជាង ៥០០ ខ្នង ព្រមទាំង​អគារ​ផ្សេងៗ មួយ​ចំនួន​ទៀត។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី ០៤ កក្កដា នេះ​ថា រយៈពេល ៦ ខែ ឆ្នាំ ២០២៤ នេះ គ្រោះ​អគ្គិភ័យ​បាន​កើត​ឡើង​ចំនួន ៥១០ លើក បណ្តាល​ឲ្យ​ខូចខាត​ផ្ទះ ៥២៧ ខ្នង ឆេះ​តូប​ផ្សារ ១០៥ តូប ឃ្លាំង​ទំនិញ ១២ រោងចក្រ​សិប្បកម្ម ១៩ អគារ​រដ្ឋបាល ១១ កន្លែង ស្លាប់​មនុស្ស ១៣ នាក់ និង​របួស ៣៦ នាក់។

លោក​បាន​បន្ត​ថា ក្នុងចំណោម​អគ្គិភ័យ​ទាំង ៥១០ លើក ក្នុង​នោះ​កើត​នៅ​រាជធានី​ភ្នំពេញ​ច្រើន​ជាង​គេ មាន​រហូតដល់​ទៅ ៨០ លើក បណ្តាល​ឲ្យ​ខូចខាត​ផ្ទះ ១០០ ខ្នង តូប​ផ្សារ ១៨ ឃ្លាំង​ទំនិញ ៥ រោងចក្រ​សិប្បកម្ម ៥ ស្លាប់​មនុស្ស ១ នាក់ និង​របួស ៨ នាក់។ ក្រៅពី​នេះ ខេត្ត​ដែល​មាន​អ្នក​ស្លាប់​ដោយ​អគ្គិភ័យ​រួមមាន ៖ កណ្តាល ១ នាក់ តាកែវ ១ នាក់ ស្វាយរៀង ២ នាក់ ក្រចេះ ១ នាក់ កំពង់ធំ ១ នាក់ កំពង់ឆ្នាំង ១ នាក់ បាត់ដំបង ១ នាក់ សៀមរាប ៣ នាក់ ព្រះវិហារ ១ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្ត​ទៀត​ថា គ្រោះ​អគ្គិភ័យ​រយៈពេល ៦ ខែ ឆ្នាំនេះ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល ៦ ខែ​ដូចគ្នា​ឆ្នាំ ២០២៣ កន្លងទៅ ឃើញ​ថា មាន​ការ​កើន​ឡើង ខណៈ ៦ ខែ ឆ្នាំមុន គ្រោះ​អគ្គិភ័យ​បាន​កើត​ឡើង​ចំនួន ៣៣៧ លើក បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​ចំនួន ៣៧២ ខ្នង តូប​ផ្សារ ៥៩ តូប ឃ្លាំង​ទំនិញ ៨ កន្លែង សាលារៀន ១ ខ្នង រោងចក្រ​សិប្បកម្ម ៦ កន្លែង អគារ​រដ្ឋបាល ៦ កន្លែង ស្លាប់​មនុស្ស ១៤ នាក់ និង​របួស ២៧ នាក់។

បើ​តាម លោក​ឧត្ដមសេនីយ៍​ឯក នេត វន្ថា ប្រធាន​នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ធ្លាប់​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ដើមចម​ដែល​នាំ​ឲ្យ​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង បណ្ដាល​មកពី​ការ​ឆ្លង​ចរន្តអគ្គិសនី​ចំនួន ៤១.៥៥ ភាគរយ, ប្រើប្រាស់​ភ្លើង​ចំនួន ៣៨.២៤ ភាគរយ និង​ក្ដាប់​មិន​បាន​ចំនួន ២០.២១ ភាគរយ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៥ វិនាទី មុន

រដ្ឋបាល​រាជធានី ប្រើប្រាស់​រថយន្តក្រុង​ជាង​៦០០​គ្រឿង ដឹកជញ្ជូន​ពលរដ្ឋ ដោយ​ឥត​គិត​ថ្ងៃ​ទៅ​ស្រុកកំណើត​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ

ព័ត៌មានជាតិ៣៥ នាទី មុន

អគ្គស្នងការ​រង ឱ្យសិក្ខាកាមរៀនចប់វគ្គហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ យកចំណេះចែករំលែកបន្ត

ព័ត៌មានជាតិ៥០ នាទី មុន

សម្ដេចធិបតី ឱ្យសមាគមសម្ព័ន្ធខ្មែរ-ចិន​ ​ ពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅបណ្ដាខេត្តតាមព្រំដែន ពិសេសខេភាគឦសាន

ព័ត៌មានជាតិ៥៨ នាទី មុន

ក្រសួងការងារ ស្នើកុំឱ្យថ្នាំងថ្នាក់នឹងអ្នករត់តុ ទោះបម្រើសេវាមិនបានល្អ ព្រោះអ្នកទាំងនោះមិនបានសម្រាកថ្ងៃបុណ្យឡើយ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចធិបតីគាំទ្រឱ្យសមាគមពាណិជ្ជករគ្រឿងអលង្ការ បង្កើតវិទ្យាស្ថានស្រាវជ្រាវ បង្រៀនច្នៃគ្រឿងអលង្ការ និងត្បូងមានតម្លៃ

ចរាចរណ៍៥ ម៉ោង មុន

ស្នងការរាជធានី ចេញមុខបំភ្លឺបន្ទាប់ពីគណនីហ្វេសប៊ុកមួយបង្ហោះសាររកយុត្តិធម៌ពីករណីគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រដ្ឋ Florida ជួបព្យុះសង្ឃរាកំណាច ប្រឈមហានិភ័យ បង្កគ្រោះមហន្តរាយធំធេង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាវាមុជទឹក​នុយក្លេអ៊ែរ​ថ្មី​បំផុត​របស់​ចិន បាន​លិច បង្ក​ជា​ភាព​អាម៉ាស់​មិន​ស្ទើរ​ដល់​ក្រុង​ប៉េកាំង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ទៅដល់រដ្ឋ Florida ភ្លាម ព្យុះសង្ឃរាកំណាច Helene បណ្តាលឲ្យមានមនុស្សស្លាប់ភ្លែត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

លើកដំបូង! រុស្ស៊ី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង ៣គ្រាប់ វាយប្រហារ អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម