Connect with us

ព័ត៌មានជាតិ

សហគមន៍​​ភូមិ​ទំព័រ​នៅវាលវែង អះអាង​បន្លែ​ដាំដុះ​ជុំវិញ​ផ្ទះ​មិន​ខ្វះទីផ្សារ ​ថែមទាំងលក់​បាន​ថ្លៃ

បានផុស

នៅ

នៅ​ស្រុកវាលវែង ជា​តំបន់​ព្រៃ​ភ្នំ​ដែល​ពលរដ្ឋ​មួយ​ចំនួន​ធ្លាប់​ចូលព្រៃ​កាប់​ឈើ​ប្រឈម​មុខ​គ្រោះ​ថ្នាក់​ផ្សេងៗ ប៉ុន្តែ​ពលរដ្ឋ​មួយ​ភាគ​ធំ​បច្ចុប្បន្ន​បាន​ផ្លាស់ប្ដូរ​មុខ​របរ​មក​ប្រកប​របរ​កសិកម្ម​ដាំ​ដុះ​ដំណាំ​ជុំវិញ​ផ្ទះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហគមន៍​តំបន់ការពារ​ធម្មជាតិ​ភូមិទំព័រ នៃតំបន់​ការពារធម្មជាតិ​ភ្នំសំកុស ស្ថិតក្នុងភូមិទំព័រ ឃុំ​ប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ មាន​ពលរដ្ឋ​ជាច្រើន​គ្រួសារ​បាន​ចងក្រង​គ្នា​ជា​សហគមន៍ ក្នុង​ការ​ប្រកប​របរ​កសិកម្ម និង​ចិញ្ចឹម​សត្វ​ដើម្បី​បាន​ចំណូល​ទ្រទ្រង់​ជីវភាព ​ដោយ​មានការ​គាំទ្រ​បច្ចេកទេស​និង​ថវិកា​ពី​អង្គការ​ដៃគូ​នានា។

អ្នកស្រី ប៉េ​ន ស៊ី​ថុល និង​ស្វាមី លោក កែវ ពក ជា​សមាជិក​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ភូមិ​ទំព័រ ក្នុង​ឃុំ​ប្រម៉ោយ ស្រុក​​វាលវែង ខេត្ត​ពោធិ៍សាត់ ដែល​មាន​ដី​ជាង ២ ហិកតា បាន​ដាំដុះ​ដំណាំ​ចម្រុះ​ជុំវិញ​ផ្ទះ​មាន​ដូចជា ស្ពៃ​ក្តោប ខាត់ណា ពោត ដំឡូង សណ្តែក​គួរ ល្ហុង រួម​ទាំង​ការ​ចិញ្ចឹម​សត្វ​មួយ​ចំនួន​ដើម្បី​រក​បាន​ចំណូល​បន្ថែម​។

អ្នក​ស្រី ស៉ីថុល បាន​បញ្ជាក់​ថា ការ​ចាប់ផ្តើម​ដំបូង​ជា​ការ​ផ្សងព្រេង ប៉ុន្តែ​ដោយសារ​មានការ​ជួយ​ជ្រោមជ្រែង​ពី​បណ្ដា​អង្គការ​ដៃគូ​រួម​ទាំង​ក្រសួង​បរិស្ថានដែល​ជួយ​ទាំង​បច្ចេកទេស និង​ថវិកា ​ធ្វើ​ឲ្យ​ដាំដុះ​ដំណាំកសិកម្ម​របស់អ្នកស្រី​​ទទួល​បាន​ជោគជ័យ។

អ្នក​ស្រី​អះអាង​ថា ដំណាំ​បន្លែ​ដែលអ្នកស្រី​ដាំដុះរាល់ថ្ងៃ ក្រៅ​ពី​មិន​ខ្វះ​ទីផ្សារ​ ថែម​ទាំង​លក់​បាន​ថ្លៃ​ទៀត​ផង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៤ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៥ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម