Connect with us

ព័ត៌មានអន្ដរជាតិ

ទាហាន​អ៊ីស្រាអែល ​ត្រូវចាក់​សម្លាប់​នៅ​ផ្សារ​ទំនើប

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់សារពត៌មាន Al Jazeera នៅថ្ងៃទី ០៤ ខែ កក្កដា, ទាហានអ៊ីស្រាអែលម្នាក់ត្រូវបានចាក់ច្រើនកាំបិតស្លាប់ ចំណែកម្នាក់ទៀតរងរបួសក្នុងការវាយប្រហារនៅផ្សារទំនើបភាគខាងជើងប្រទេសអ៊ីស្រាអែល ខណៈជនសង្ស័យត្រូវបានបាញ់សម្លាប់។

(រូបភាព៖ Magen David Adom)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការវាយប្រហារនេះ កើតឡើងកាលពីថ្ងៃពុធទី៣ខែកក្កដា នៅជាន់ទី២នៃផ្សារទំនើប Hutzot Karmiel ក្នុងទីក្រុង Karmiel។

ជនសង្ស័យមិនត្រូវបានគេបញ្ចេញឈ្មោះឡើយ ប៉ុន្តែគេអះអាងថាជាពលរដ្ឋប៉ាឡេស្ទីន រស់នៅអ៊ីស្រាអែល មកពីទីក្រុង Nahf។ ទន្ទឹមនោះ ប៉ូលិសអ៊ីស្រាអែលក៏បានចាប់ខ្លួនសមាជិកនៃគ្រួសារជនសង្ស័យ រួមទាំងម្តាយ បងប្រុស និងបងស្រីផងដែរ ហើយកំពុងបើកការស៊ើបអង្កេតឧប្បត្តិហេតុនេះ ដើម្បីបញ្ជាក់ថាតើវាជាការវាយប្រហារភេរវកម្មឫក៏យ៉ាងណា

(រូបភាព៖ X)

គួរបញ្ជាក់ថា អាជ្ញាធរអ៊ីស្រាអែលថ្មីៗនេះបានអនុម័តការរឹបអូសយកដីទំហំ ១២.៧ គីឡូម៉ែត្រការ៉េ នៅតំបន់ West Bank ដែលជាកាន់កាប់ធំបំផុតក្នុងរយៈពេលជាង ៣ ទសវត្សរ៍។ ចាប់តាំងពីដើមឆ្នាំមក អ៊ីស្រាអែលបានប្រកាសថា ផ្ទៃដី ២៣.៧ គីឡូម៉ែត្រការ៉េ នៅក្នុងទឹកដីប៉ាឡេស្ទីនជាដីរបស់ខ្លួន៕

(រូបភាព៖ IIan Assayang)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

មីនតោន
សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ព័ត៌មានជាតិ២៤ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

សន្តិសុខសង្គម៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ៣ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម