Connect with us

ព័ត៌មានជាតិ

​វិស័យឯកជនស្នើដល់ក្រសួងទេសចរណ៍បង្កើនការផ្សព្វផ្សាយ និងបង្កើតកម្មវិធីនានា ដើម្បីជំរុញកំណើនភ្ញៀវទេសចរ

បានផុស

នៅ

អ្នកតំណាងនិងប្រតិបត្តិករក្នុងវិស័យទេសចរណ៍បានស្នើរដល់ស្ថាប័នពាក់ព័​ន្ធរបស់រដ្ឋាភិបាលជាពិសេសក្រសួងទេចរណ៍បង្កើនការផ្សព្វផ្សាយ និងបង្កើតកម្មវិធីទេសចរណ៍នានាដើម្បីជំរុញសកម្មភាពក្នុងវិស័យនេះ ស្របពេល​រដូវទេសចរណ៍ទាប(Low-Season)នេះនឹងបន្តរហូតដល់ខែតុលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ សរ សារិន អនុប្រធាន​សមាគមភ្នាក់ងារទេសចរណ៍​កម្ពុជា (CATA) និង​ជា​ស្ថាបនិក និង​អគ្គនាយក​ក្រុមហ៊ុន Tovtrip​ ដែលជា​គេហទំព័រ និង​កម្មវិធី​រៀបចំ​ដំណើរ​កម្សាន្ត​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ភ្នំពេញ​បាន​ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី៨ខែកក្កដានេះថា សម្រាប់រដូវទេចរណ៍ទាបនេះគឺចាប់ផ្តើមតាំងពីខែឧសភានិងរហូតដល់ដើមខែតុលា ដែលជាទូទៅចំនួនភ្ញៀវទេចរមានការធ្លាក់។ «ការណ៍នេះវាមិនមែ​នទើបតែកើតឡើងឆ្នាំនេះទេ គឺវាតែងតែកើតឡើងជារៀងរាល់ឆ្នាំ។ បើសិនជាយើងឃើញចំនួនភ្ញៀវទេចរធ្លាក់ចុះនាពេលនេះ ដូចជាគ្មានអ្វីចម្លែកទេសម្រាប់ខ្ញុំ»។ ​

«ជាយោបល់របស់ខ្ញុំ តើអាចស្ថាប័នពាក់ព័ន្ធនានា ជាពិសេសក្រសួងទេចរណ៍បង្កើតនូវព្រឹត្តិការណ៍នានាដើម្បីធ្វើឱ្យភ្ញៀវទេចរចូលមកក្នុងរដូវធ្លាក់ភ្ញៀវនេះ ព្រោះយើងមិនត្រូវគិតថាឱ្យតែរដូវធ្លាក់ភ្ញៀវថាគ្មានភ្ញៀវនោះទេ។ ខ្ញុំបានជួបម្ចាស់សណ្ឋាគារមួយចំនួននៅសៀមរាបថាស្ងាត់ភ្ញៀវ​ដូច្នេះយើងមិនគួរបណ្តោយស្ថានការណ៍បែបនេះនោះ ទោះជាយើងមិនបានទទួលភ្ញៀវច្រើន ក៏យ៉ាងហោចណាស់បានខ្លះផងដែរ»។ នេះបើយោងតាមលោកសារិន។

លោកបានគូសបញ្ចាក់ទៀតថា​កន្លងមករាជរដ្ឋាភិបាលបានដាក់ចេញនូវថវិកាសម្រាប់ការផ្សព្វផ្សាយទេចរណ៍ ដែលក្រសួងទេចរណ៍ជាអ្នកចាត់ចែង ប៉ុន្តែតាមអ្វីដែលលោកដឹងកញ្ចប់ថវិកាសម្រាប់ផ្សព្វផ្សាយហាក់មានទំហំតូចណាស់ ដូច្នេះក៏វាមិនអាចផ្សព្វផ្សាយបានទូលំទូលាយដែរ។ លោកថា«មែនទែនទៅសម្រាប់វិស័យឯកជននៅក្នុងវិស័យនេះ ក៏កំពុងជួបនូវវិបត្តិហិរញ្ញវត្ថក្នុងការទ្រទ្រង់ប្រតិបត្តិការរបស់ពួកគេផងដែរ»។

«កាលពីពេលថ្មីៗនេះរដ្ឋាភិបាលក៏បានបង្កើតក្រុមប្រឹក្សាទេសចរណ៍ជាផ្លូវការហើយ យើងសង្ឃឹមថាក្រុមប្រឹក្សានេះនឹងជំរុញនិងផ្សព្វផ្សាយកាន់តែទូលំទូលាយ។ យើងក៏សង្ឃឹមផងដែរថា រាជរដ្ឋាភិបាលនឹងបង្កើនកញ្ចប់ថវិការផ្សព្វផ្សាយ និងយើងក៏រំពឹងថាថវិកានេះក៏នឹងត្រូវបានប្រើឱ្យចំគោលដៅក្នុងជួយជំរុញនិងទាក់ទាញភ្ញៀវទេសចរមកកាន់ប្រទេសយើងកាន់តែច្រើន»។ នេះបើយោងតាមការ​គូសបញ្ចាក់របស់លោកសារិន។

លោក ធួន ស៊ីណាន ​ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា (PATACC) ក៏បានថ្លែងមកកាន់កម្ពុជាថ្មីនៅថ្ងៃនេះផងដែរថា ​ការថយចុះនៃលំហូរភ្ញៀវទេសចរអន្តរជាតិនេះអាចបណ្តាលមកពីកត្តាជាច្រើន រួមទាំងភាពតានតឹងភូមិសាស្ត្រនយោបាយ ការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក និងផលប៉ះពាល់ដ៏យូរអង្វែងនៃជំងឺរាតត្បាតកូវដី១៩។

លោកបានថ្លែងថា៖«យើងដឹងហើយថាមុន​នឹង​មាន​ជំងឺ​រាតត្បាត​នេះ កម្ពុជា​បាន​ទទួលបាន​ភ្ញៀវ​មក​ពី​ប្រទេស​នានា​ដូច​ជា ចិន កូរ៉េ ជប៉ុន និង​ឥណ្ឌា​ជា​បន្តបន្ទាប់​ក្នុង​រដូវ​ទេសចរទាបនេះ។ ទោះជាយ៉ាងណាក៏ដោយ អវត្តមាននៃយុទ្ធនាការផ្សព្វផ្សាយ និងកិច្ចខិតខំប្រឹងប្រែងទីផ្សាររបស់ក្រសួងទេសចរណ៍ បានធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរ។ ខ្ញុំយល់ថាដើម្បីធ្វើអោយវិស័យទេសចរណ៍មានភាពរស់រវើកក្នុងរដូវទាបនេះ ក្រសួងត្រូវរៀបចំផែនការយុទ្ធសាស្រ្ត និងគំនិតផ្តួចផ្តើមទីផ្សារឱ្យបានល្អជាមុនសិនដើម្បីជំរុញសកម្មភាពទេចរណ៍»។

​​លោកថា ដើម្បីបង្កើនការអភិវឌ្ឍន៍វិស័យនេះ ​ ចាំបាច់ត្រូវកែប្រែផលិតផលទេសចរណ៍ ជំរុញឱ្យមានការចូលរួមកាន់តែខ្លាំងជាមួយសហគមន៍មូលដ្ឋាន វាយតម្លៃឡើងវិញនូវរចនាសម្ព័ន្ធតម្លៃ ពង្រឹងបទប្បញ្ញត្តិប្រកបដោយប្រសិទ្ធភាព និងចាប់ផ្តើមយុទ្ធនាការកំណត់គោលដៅជាក់លាក់។ ការណ៍នេះទាមទារឱ្យមានសកម្មភាពជាបន្ទាន់ ដើម្បីជម្នះបញ្ហាប្រឈមទាំងនេះ និងលើកកំពស់ទិដ្ឋភាពទេសចរណ៍ទាំងមូលនៅកម្ពុជា។

​លោកស៊ីណាន់ថ្លែងយ៉ាងដូច្នេះថា៖« សម្រាប់ជាយោបល់ខ្ញុំ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យកាន់តែច្រើនក្នុងរដូវទេសចរណ៍ទាបនេះ ប្រទេសកម្ពុជាគួរតែប្រកាន់យកនូវវិធីសាស្រ្ដពីរដែលផ្តោតលើការផ្សព្វផ្សាយទិសដៅនៅទូទាំងរដូវខ្ពស់ និងរដូវទាប។ ដោយរក្សាបាននូវសកម្មភាព​ទីផ្សារ និងយុទ្ធនាការផ្សព្វផ្សាយពេញមួយឆ្នាំជាបន្តបន្ទាប់ ប្រទេសកម្ពុជាអាចបង្កើតចំណាប់អារម្មណ៍ជានិរន្តរភាពក្នុងចំណោមអ្នកធ្វើដំណើរ។ សកម្មភាពទីផ្សារដែលជាប់លាប់ និងយុទ្ធនាការគោលដៅគឺមានសារៈសំខាន់ក្នុងការបង្កើតការទាក់ទាញពេញមួយឆ្នាំសម្រាប់ភ្ញៀវទេសចរ ដូច្នេះធានាឱ្យមានលំហូរនៃអ្នកទស្សនាជាបន្តបន្ទាប់ដោយមិនគិតពីរដូវកាល»។

​​លោកថា​​ សម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នាទាំងនេះគឺមិនអាចខ្វះបានសម្រាប់ការពង្រឹងវិស័យទេសចរណ៍ឡើងវិញ និងដាក់ប្រទេសកម្ពុជាជាគោលដៅពេញមួយឆ្នាំនៃជម្រើសសម្រាប់អ្នកធ្វើដំណើរជុំវិញពិភពលោក។

«តាមរយៈការអនុវត្តវិធានការយុទ្ធសាស្ត្រទាំងនេះ កម្ពុជាអាចបង្កើនការទាក់ទាញទេសចរណ៍របស់ខ្លួន និងជំរុញជំហររបស់ខ្លួននៅក្នុងទីផ្សារទេសចរណ៍ពិភពលោកដែលមានការប្រកួតប្រជែង»។ នេះបើយោងតាមលោកស៊ីណាន់។

នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ កម្ពុជាបានស្វាគមន៍ភ្ញៀវអន្តរជាតិសរុបចំនួនជាង ២,៦៤១ លាននាក់​ក្នុងរយៈពេល៥ខែដើមឆ្នាំនេះ ​មានការកើនឡើង ២២​,​១ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ដែលមានចំនួន ២,១៦៣លាននាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

អភិបាលខេត្តពោធិ៍សាត់ប្រាប់គណៈកម្មការរដ្ឋសភា ពីកិច្ចខិតខំរបស់រដ្ឋបាលខេត្តក្នុងការដោះស្រាយទំនាស់ដីធ្លី

ព័ត៌មានជាតិ៥ នាទីutes មុន

ក្រសួងព័ត៌មាន នឹងរៀបចំទិវាវិទ្យុពិភពលោកឆ្នាំ២០២៥ ដើម្បីបង្កើនការយល់ដឹងតួនាទីសំខាន់របស់វិទ្យុក្នុងការផ្តល់ព័ត៌មាន

វៀតណាម
ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

វៀតណាមរំពឹងរលកនៃការវិនិយោគផ្ទាល់ពីបរទេស ឆ្នាំនេះ

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

អេហ្ស៊ីប ប្រាប់​អាមេរិក​ថា រដ្ឋ​អារ៉ាប់​ជំទាស់​នឹង​ផែនការ​តំបន់​ហ្គាហ្សា​របស់​លោក ត្រាំ

ភូមិទួលពង្រ
សន្តិសុខសង្គម១៩ នាទីutes មុន

ពលរដ្ឋនៅភូមិទួលពង្រ ស្នេីឲ្យអាជ្ញាធររំដោះទឹកស្អុយចេញពីផ្លូវ ទោះមិនស្ថាបនាជួសជុលផ្លូវក៏ដោយ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

ផ្អាកបណ្ដាញសង្គម អតីតស្វាមី និងម្តាយក្មេក តួ សាន់ឆាយ ក្រោយបំពាននិងរកលុយពីអ្នកស្លាប់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ឯកឧត្តមបណ្ឌិត ហុឺ វីរៈ
ព័ត៌មានជាតិ២៤ ម៉ោង មុន

លោកបណ្ឌិត ហ៊ឺ វីរៈ ៖ “ខ្មែរមិនដែលមានវប្បធម៌ជេរគ្នាទេ”

Sokha Hotels

ព័ត៌មានពេញនិយម