ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ ៖ ចំណេះដឹងភាសាបារាំងពិតជាមានសារៈសំខាន់ដល់យុវជនទទួលបានការងារល្អៗ ក្នុងទីផ្សារការងារជាតិ និងអន្តរជាតិ
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ចំណេះដឹងភាសាបារាំង ពិតជាមានសារៈសំខាន់ដល់យុវជនក្នុងការទទួលបាននូវអត្ថប្រយោជន៍ជាច្រើន និងផ្ដល់ជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយក្នុងការទទួលបានការងារល្អៗ នៅក្នុងទីផ្សារការងារជាតិ និងអន្តរជាតិ ដែលកំពុងមានការប្រកួតប្រជែងខ្លាំង។

ក្នុងពិធីអបអរសាទរការដាក់ឱ្យអនុវត្តគម្រោង “Refaire le monde en français” នៅក្នុងក្របខ័ណ្ឌ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ឆ្នាំ ២០២៤ នាពេលខាងមុខ និងមានអញ្ជើញចូលរួមពីលោក Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា កាលពីល្ងាចថ្ងៃទី ០៣ កក្កដា លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ស្ថានទូតបារាំងប្រចាំនៅកម្ពុជា ដែលបង្កើតគម្រោងបរិស្ថានប្រកបដោយអត្ថន័យនេះឡើង ជាប្រយោជន៍ដល់សហគមន៍ ក្នុងភាពជាដៃគូជាមួយ ក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់ឱកាសឱ្យសិស្សានុសិស្សអាចស្វែងយល់កាន់តែស៊ីជម្រៅពីគំនិតផ្ដួចផ្ដើមប្រកបដោយការទទួលខុសត្រូវលើផ្នែកបរិស្ថាន និងដំណោះស្រាយឆ្លើយតបនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ។
ទន្ទឹមនេះដែរ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ចំណេះដឹងភាសាបារាំង ពិតជាមានសារៈសំខាន់ដល់យុវជន ព្រោះថាអ្នកចេះច្រើនភាសាក្នុងបរិបទបច្ចុប្បន្នទទួលបាននូវអត្ថប្រយោជន៍ជាច្រើន និងផ្ដល់ជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយក្នុងការទទួលបានការងារល្អៗ នៅក្នុងទីផ្សារការងារជាតិ និងអន្តរជាតិដែលកំពុងមានការប្រកួតប្រជែងខ្លាំង។

ជាថ្មីម្ដងទៀត លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថា ការប្រើប្រាស់ភាសាបារាំងនៅតែជាគន្លឹះសំខាន់ក្នុងការលើកកម្ពស់ការផ្លាស់ប្ដូរវប្បធម៌ ភាពចម្រុះ នៃភាសា និងអាចឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនក្នុងតំបន់និយាយភាសាបារាំង។
គួរបញ្ជាក់ដែរថា ស្ថានទូតបារាំងប្រចាំកម្ពុជា ឡាវ និងវៀតណាម កំពុងចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិ “Résonances nationalaux de la francophonie” ដែលបានស្នើឡើងនៅក្នុងកិច្ចប្រជុំកំពូល Villers-Cotterêts ជាមួយគំនិតផ្ដួចផ្ដើមដែលអនុញ្ញាតឱ្យមានការចល័តសិស្សវិទ្យាល័យ ថ្នាក់ភាសាបារាំងក្នុងប្រទេសទាំង ៣ ដើម្បីជួបជាមួយក្រុមអ្នកផ្ដួចផ្ដើមគំនិតអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងភាគីពាក់ព័ន្ធ អមដោយលោកគ្រូ អ្នកគ្រូរបស់ពួកគេ នឹងសម្របសម្រួលដើម្បីឱ្យពួកគេអាចទំនាក់ទំនងផ្សព្វផ្សាយអំពីគម្រោងនេះនៅក្នុងសាលារៀន និងសហគមន៍របស់ពួកគេ៕
អត្ថបទ ៖ សំអឿន




-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង