ព័ត៌មានអន្ដរជាតិ
លោកពូទីនប្រកាសថា ទំនាក់ទំនងរុស្ស៊ី-ចិន ឈានដល់ចំណុចកំពូលហើយ
ក្នុងជំនួបជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង ខាងក្រៅកិច្ចប្រជុំកំពូលអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) ដែលរៀបចំធ្វើនៅទីក្រុង អាស្តាណា នៃប្រទេសកាហ្សាក់ស្ថាន, ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ប្រកាសថា ពេលនេះ ទំនាក់ទំនងរុស្ស៊ី-ចិន បានឈានដល់ចំណុចកំពូលហើយ។
តាមការចុះផ្សាយរបស់ RT នៅថ្ងៃព្រហស្បតិ៍ទី៣ខែកក្កដា, លោកពូទីន និយាយថា ទីក្រុងមូស្គូនិងប៉េកាំង កំពុងកសាងទំនាក់ទំនងដោយផ្អែកលើសមភាព និងការគោរពគ្នាទៅវិញទៅមក ដើម្បីជាផលប្រយោជន៍ដល់ប្រជាជនទាំងសងខាង។
លោកពូទីនលើកឡើងថា “យើងនិយាយម្តងហើយម្តងទៀត ជាមួយនឹងហេតុផលយ៉ាងល្អថា ទំនាក់ទំនងរុស្ស៊ី-ចិន, ភាពជាដៃគូគ្រប់ជ្រុងជ្រោយនិងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តរបស់យើង កំពុងឆ្លងកាត់ពេលវេលាដ៏ល្អបំផុតនៅក្នុងប្រវត្តិសាស្ត្រ។ វាត្រូវបានដឹកនាំដោយគោលការណ៍សមភាព ផលប្រយោជន៍ទៅវិញទៅមក និងការគោរពអធិបតេយ្យរបស់គ្នា។ កិច្ចសហប្រតិបត្តិការរបស់យើង មិនសំដៅប្រឆាំងនឹងនរណាម្នាក់ឡើយ ហើយយើងក៏មិនបង្កើតប្លុក ឬសម្ព័ន្ធភាពណាមួយដែរ ពោលគឺយើងគ្រាន់តែធ្វើសកម្មភាពដើម្បីផលប្រយោជន៍ប្រជាជនរបស់យើងប៉ុណ្ណោះ”។
ស្របពេលជាមួយគ្នានោះ លោកពូទីន ក៏បានសន្យាថា នឹងគាំទ្រគ្រប់មធ្យោបាយផងដែរ ពេលចិនឡើងធ្វើជាប្រធាន SCO នៅឆ្នាំ២០២៤-២០២៥ ព្រោះអង្គការនេះ គឺជាសសរស្តម្ភដ៏សំខាន់មួយនៃសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូល ដែលពោរពេញដោយយុត្តិធម៌។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០២២ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គឺសម្រេចបាន ១៩០ ពាន់លានដុល្លារ ដែលភាគច្រើនត្រូវបានជំរុញដោយចិនទិញថាមពលពីរុស្ស៊ី ខណៈ ៤ ខែដំបូងនៃឆ្នាំ២០២៤ ពាណិជ្ជកម្មទ្វេភាគី ក៏បន្តកើនឡើងដល់ ៤១ ភាគរយផងដែរ៕
ចុចអាន៖ ពាណិជ្ជកម្ម រុស្ស៊ី-ចិន នឹងកើនដល់ ២០០ ពាន់លានដុល្លារក្នុងឆ្នាំនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា