ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បាញ់សន្ធាប់លើទីក្រុងធំរបស់អ៊ុយក្រែនទាំងថ្ងៃ សម្លាប់មនុស្ស ៥នាក់
រុស្ស៊ី បានបើកការវាយប្រហារទាំងថ្ងៃដោយប្រើមីស៊ីល និងយន្តហោះគ្មានមនុស្សបើកទៅលើទីក្រុង Dnipro ភាគខាងកើតប្រទេសអ៊ុយក្រែន ដោយសម្លាប់ជនស៊ីវិល ៥នាក់ និងរបួស៤៧នាក់ផ្សេងទៀត ក្នុងនោះរួមទាំងក្មេងស្រីអាយុ ១៤ ឆ្នាំម្នាក់ផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារពត៌មាន AP នៅថ្ងៃព្រហស្បតិ៍ទី ០៤ ខែ កក្កដា។
យោងតាមវីដេអូមួយដែលបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយលោកប្រធានាធិបតី Volodymyr Zelensky បានបង្ហាញឲ្យឃើញមីស៊ីល វាយប្រហារលើអគារនានាក្នុងទីក្រុងធំទីបួនរបស់អ៊ុយក្រែន មួយនេះ ហើយការផ្ទុះរបស់វា បានកម្ទេចបង្អួចនផ្សារទំនើបនិងសាលារៀនចំនួននានា។ ឥទ្ធិពលនៃគ្រាប់ ក៏បានបំផ្លាញបន្ទប់ថែទាំរបស់មន្ទីពេទ្យកុមារ និងបង្កជាអគ្គិភ័យឆាបឆេះនៅមន្ទីរពេទ្យមួយទៀតផងដែរ។
ស្របពេលជាមួយគ្នានេះនៅតំបន់ Kharkiv ភាគឦសាន ការបាញ់ផ្លោងរបស់រុស្ស៊ី បានសម្លាប់មនុស្សម្នាក់ និងពីរនាក់ទៀតរងរបួស ចំណែកនៅកន្លែងផ្សេងទៀត គ្រាប់បែករបស់រុស្ស៊ី បានវាយប្រហារអគារលំនៅដ្ឋានមួយកន្លែង ក្នុងភូមិ Ruska Lozova បណ្តាលឲ្យមនុស្សយ៉ាងតិច២នាក់រងរបួស ខណៈអ្នកផ្សេងទៀតទំនងជាជាប់នៅក្រោមគំនរបាក់បែក។
គួរបញ្ជាក់ថា សង្រ្គាមបានឈានចូលដល់ឆ្នាំទី៣ហើយ ចាប់តាំងពីប្រទេសរុស្ស៊ីបានបើកប្រតិបត្តិការសឹកនៅអ៊ុយក្រែន ដោយសម្លាប់ជនស៊ីវិលជាង ១០ ០០០ នាក់ និងរបួសប្រហែល ២០ ០០០ នាក់ផ្សេងទៀត។
ឆ្លើយតបនិងវិបត្តិនេះ អ៊ុយក្រែនបានទទួលប្រាក់ចំនួន ២.២ពាន់លានដុល្លារពីមូលនិធិរូបិយវត្ថុអន្តរជាតិ ក្រោមការផ្តល់ឥណទានដែលកំពុងដំណើរការ។ កម្មវិធីឥណទានកំពុងត្រៀមបញ្ចេញប្រាក់ចំនួន ១៦ ពាន់លានដុល្លារ ប៉ុន្តែអ៊ុយក្រែនត្រូវតែឆ្លងកាត់ការត្រួតពិនិត្យរបស់ IMF អំពីវឌ្ឍនភាពរបស់ខ្លួនលើស្តង់ដារសេដ្ឋកិច្ច និងសារពើពន្ធសំខាន់ៗសិន៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា