Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូលិសអូស្ត្រាលី ​​រកឃើញសព​ក្មេងស្រី​ ដែល​ត្រូវ​ក្រពើ​ខាំពាំយកទៅ ពេល​ហែល​ទឹក

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារពត៌មាន Reuters នៅថ្ងៃទី ០៤ ខែ កក្កដា​, ប៉ូលិសបានរកឃើញសពក្មេងស្រីអាយុ១២ ឆ្នាំម្នាក់ ពីរថ្ងៃបន្ទាប់ពីនាងត្រូវក្រពើខាំពាំយកទៅ ពេលកំពុងហែលទឹកនៅក្នុងព្រែកមួយ នាភាគខាងជើងប្រទេសអូស្ត្រាលី។

(រូបភាព៖ NT)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សពក្មេងស្រីត្រូវបានគេរកឃើញនៅក្នុងទន្លេ ក្បែរកន្លែងនាងបាត់ខ្លួននៅឯសហគមន៍ជនជាតិដើមភាគតិច Palumpa ភាគនិរតីទីក្រុង Darwin។ ប៉ូលិសក៏បញ្ជាក់ដែរថា ពួកគេកំពុង​​តាមចាប់​សត្វក្រពើនោះ ដែលប្រហែលជា កំពុងស្ថិតនៅក្នុងផ្លូវទឹកក្បែរនោះនៅឡើយ។

(រូបភាព៖ RET)

គួរបញ្ជាក់ថា ការ​បាត់​ខ្លួន​របស់​ក្មេង​ស្រី​នេះ​ បាន​បង្ក​ឱ្យ​មាន​ការ​ស្វែង​រកទាំងផ្លូវ​គោក ផ្លូវ​ទឹក និង​ផ្លូវ​អាកាស​រយៈពេល ៣៦ ម៉ោងយ៉ាងសស្រាក់សស្រាំ។

ចំនួនសត្វក្រពើ បានកើនឡើងពាសពេញតំបន់ត្រូពិកភាគខាងជើង ប្រទេសអូស្រ្តាលី ចាប់តាំងពីពួកវាបានក្លាយជាប្រភេទសត្វដែលត្រូវបានការពារក្រោមច្បាប់របស់ប្រទេសអូស្ត្រាលីក្នុងឆ្នាំ ១៩៧០៕

(រូបភាព៖ Pixabay)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៥ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៥ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៦ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម