Connect with us

ព័ត៌មានជាតិ

មូលហេតុ និងដំណើរដើមទងនៃការផ្តន្ទាទោសយុវជនមាតាធម្មជាតិដាក់ពន្ធនាគារពី៦ ទៅ ៨ឆ្នាំ

បានផុស

នៅ

កាលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ អាជ្ញាធររាជធានីភ្នំពេញ បានចាប់ខ្លួនយុវជ​នមាតាធម្មជាតិចំនួន៤នាក់នៅនឹងកន្លែង គឺនៅមុខសាលាដំបូងរាជធានីភ្នំពេញតែម្តងតាមអំណាចសាលក្រមរបស់តុលាការ។ ៤នាក់នេះ ស្ថិតក្នុងចំណោមយុវជន១០នាក់ដែលតុលាការបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេលពីចន្លោះ៦ឆ្នាំទៅ៨ឆ្នាំពីបទ រួមគំនិតក្បត់ និងប្រមាថអង្គព្រះមហាក្សត្រ។ យុវជន៤នាក់ដែលត្រូវបានចាប់ខ្លួនភ្លាមៗ រួមមាន ឈ្មោះ លី ចាន់ដារ៉ាវុត ភេទប្រុស ទី២. ឈ្មោះ ភួន កែវរស្មី ភេទស្រី ទី៣. ឡុង គន្ធា ភេទស្រី  និងទី៤. ឈ្មោះ ថុន រដ្ឋា ភេទប្រុស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​អាជ្ញាធរអនុវត្តចាប់ខ្លួនក្រុមយុវជនតាមអំណាចសាលក្រមរបស់តុលាការ

សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមកាត់ទោសយុវជនមាតាធម្មជាតិ លោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវរស្មី លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា លោក ម៉ិញ ពិសិដ្ឋ កញ្ញា រ៉ី រក្សា និងលោក ពក ខឿយ ឱ្យជាប់ពន្ធនាគារចំនួន​៦ឆ្នាំពីបទ «រួមគំនិតក្បត់»។ រីឯ លោក យឹម លាងហ៊ី កញ្ញា ស៊ុន រដ្ឋា និងលោក Alejandro Gonzalez Davidson ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនា​គារចំនួន​ ៨ឆ្នាំ និងពិន័យជាទឹកប្រាក់ចំនួន១០លានរៀល​ ក្រោមបទចោទ២ គឺ «រួមគំនិតក្បត់» និង «ប្រមាថអង្គ​ព្រះមហាក្សត្រ»។

លោក យឹម លាងហ៊ី កញ្ញា ស៊ុន រដ្ឋា លោក Alejandro Gonzalez Davidson ក៏ដូចលោក លី ចាន់ដារ៉ាវុត ដែលត្រូវបានកាត់ទោសពីបទ«រួមគំនិត​ក្បត់» និង«ប្រមាថអង្គ​ព្រះមហាក្សត្រ» នៅពេលនេះ គឺកើតចេញពីសកម្មភាពប្រព្រឹត្តបទល្មើសរបស់ពួកគេតាំងពីអំឡុងឆ្នាំ២០២១មកម្លេះ។ នោះ គឺតាមរយៈកិច្ចប្រជុំតាមប្រព័ន្ធ ZOOM រវាងលោក Alejandro Gonzalez Davidson និងយុវជនទាំង៣នាក់ ជាកិច្ចប្រជុំលើកឡើងពីផែនការនានាដែលក្រុមយុវជនត្រូវធ្វើ ហើយជនបរទេសរូបនេះ ជាអ្នកផ្តល់ថវិកាឱ្យ។ បន្ថែមពីលើផែនការ ពួកគេ ក៏បានរៀបចំចេញជារូបភាពត្លុកដែលមានថ្នាក់ដឹកនាំជាន់ខ្ពស់ រួមទាំង ព្រះមហាក្សត្រផង។ ពេលនោះដែរ​ លោក Alejandro Gonzalez Davidson ក៏បាននាំយុវជននិយាយប៉ះពាល់ដល់អង្គព្រះមហាក្សត្រ ដោយមានទាំងហៅស្មើជាមួយព្រះមហាក្សក្សត្រថែមទៀត។

ពីឆ្វេងទៅស្តាំ កញ្ញា ឡុង គន្ធា លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និងលោក លី ចាន់ដារ៉ាវុត

ក្រោយមក សមត្ថកិច្ច បានចាប់ខ្លួនសកម្មជនមាតាធម្មជាតិចំនួន៣នាក់ គឺឈ្មោះ ស៊ុន រដ្ឋា ឈ្មោះ លី ចាន់ដារ៉ាវុត និងឈ្មោះ យឹម លាងហ៉ី។ ការចាប់ខ្លួននេះ គឺដោយសារអាជ្ញាធររកឃើញថា ក្រុមរបស់ពួកគេ ជាក្រុមដែលមានអង្គការចាត់តាំងខុសច្បាប់ និងមានការបញ្ជាពីក្រោយដោយជនបរទេសឈ្មោះ Alejandro Gonzalez Davidson ជាជនជាតិអេស្ប៉ាញ។ ចំ​ណែក គ្រប់សកម្មភាពរបស់ក្រុមមាតាធម្មជាតិនេះ គឺយកឈ្មោះ និងជ្រកក្រោមស្លាកបរិស្ថាន ប៉ុន្តែ ដើម្បីបន្លំធ្វើសកម្មភាពប្រ​មូ​ល​​យកព័ត៌មាន បញ្ហាផ្សេងៗពាក់ព័ន្ធនឹងបរិស្ថាននេះ ធ្វើជាលេស ជាឈ្នាន់ ឬមូលហេតុញុះញង់ដល់ប្រជាពលរដ្ឋ សាធារណជន ក្នុងគោលដៅប្រឆាំង និងផ្តួលរំលំរាជរដ្ឋាភិបាល។ ក្រុមនេះ ធ្វើសកម្មភាពបានដោយសារតែការផ្តល់ហិរញ្ញប្បទានពីខាងក្រៅ ដែលពាក់ព័ន្ធនឹងហិរញ្ញប្បទានភេរវកម្ម ផ្គត់ផ្គង់ដោយមេរបស់ពួកគេដែលជាជនបរទេស។

សកម្មភាពប្រជុំរបស់លោក Alejandro Gonzalez Davidson ជាមួយយុវជនមាតាធម្មជាតិតាមZOOM

នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ តុលាការ បានសម្រេចចោទប្រកាន់លោក Alejandro Gonzalez Davidson និងយុវជន៣នាក់ខាងលើពីបទ«ប្រមាថអង្គព្រះមហាក្សត្រ» និង «រួមគំនិតក្បត់» ហើយនៅថ្ងៃទី២១ ខែមិថុនា តុលាការ បានសម្រេចឃុំយុវជនចលនាមាតាធម្មជាតិ៣នាក់ នៅពន្ធនាគារព្រៃសបណ្ដោះអាសន្ន ខណៈលោក  Alejandro Gonzalez David ដែលជាមេខ្លោងស្ថិតនៅឯបរទេស។ ជាប់ពន្ធនាគារ​បានប្រហែល​៥​ខែ តុលាការ ក៏បានអនុញ្ញាតឱ្យពួកគេបាននៅក្រៅឃុំ ប៉ុន្តែ ស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ។

ដោយឡែក យុវជនផ្សេងទៀត​ រួមមាន កញ្ញា ភួន កែវរស្មី លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា លោក ម៉ិញ ពិសិដ្ឋ កញ្ញា រ៉ី រក្សា និងលោក ពក ខឿយ ត្រូវបានអាជ្ញាធររកឃើញថា បានជាប់ពាក់ព័ន្ធនៅក្នុងការរៀបចំផែនការប្រឆាំង និងញុះញង់ប្រជាពលរដ្ឋ ដើម្បីឈានទៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ក្នុងនោះ យុវជន៣នាក់ គឺកញ្ញា ភួន កែវរស្មី លោក ថុន រដ្ឋា និងកញ្ញា ឡុង គន្ធា ធ្លាប់ត្រូវបានតុលាការផ្តន្ទាទោស និងជាប់ពន្ធនាគារពី១៨ ទៅ ២០ខែម្តងរួចមកហើយនៅក្នុងអំឡុងឆ្នាំ២០២១។ កាលណោះ ពួកគេ ត្រូវបានចាប់ខ្លួន ចោទប្រកាន់ និងកាត់ទោស ពីបទញុះញង់ បន្ទាប់ពីនិយាយ និងធ្វើសកម្មភាពមិនពិតពាក់ព័ន្ធនឹងបញ្ហាដីបឹងតាមោក។

ក្រៅពីទោសទណ្ឌនេះ ពួកគេទាំង៣នាក់ ត្រូវបានតុលាការរកឃើញថា ជាប់ពាក់ព័ន្ធសកម្មភាពរួមគំនិតក្បត់ ចង់ផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ទើបត្រូវបានតុលាការចោទប្រកាន់បន្ថែមពីបទ រួមគំនិតក្បត់ ជាមួយក្រុមយុវជនមាតាធម្មជាតិដទៃទៀត។ ចុងក្រោយ គឺថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ លោក Alejandro Gonzalez Davidson និងយុវជនចំនួន៩ នាក់ត្រូវបានតុលាការចេញសាលក្រមកាត់ទោសឱ្យជាប់ពន្ធនាគារចន្លោះពី៦ឆ្នាំទៅ៨ឆ្នាំពីបទ រួមគំនិតក្បត់ និងប្រមាថអង្គព្រះមហាក្សត្រ។

លោក Alexandro Gonzalez Davidson

សូមបញ្ជាក់ឱ្យដឹងថា លោក Alexandro Gonzalez Davidson សញ្ជាតិអេស្ប៉ាញ ដែលជាមេចលនាមាតាធម្មជាតិ(ជាចលនាខុសច្បាប់ ព្រោះអង្គការមាតាធម្មជាតិត្រូវបានក្រសួងមហាផ្ទៃប្រកាសរំលាយចោល) ត្រូវបានក្រសួងមហាផ្ទៃសម្រេចបណ្តេញចេញពីប្រទេសកម្ពុជាកាលពីចុងឆ្នាំ២០១៥កន្លងទៅ។ ការបណ្តេញចេញនេះ ដោយសារតែជនបរទេសរូបនេះ បានប្រព្រឹត្តសកម្មភាពផ្ទុយពីច្បាប់របស់កម្ពុជា បង្កភាពអនាធិបតេយ្យ និងញុះញង់ប្រជាពលរដ្ឋក្រោមរូបភាពការពារបរិស្ថាន។

ចំណែក អង្គការមាតាធម្មជាតិដែលដឹកនាំដោយជននេះវិញ ត្រូវបានក្រសួងមហាផ្ទៃប្រកាសរំលាយចោលកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧។ ការប្រកាសរំលាយនេះ ដោយសារអង្គការមួយនេះ បានធ្វើខុសទៅនឹងលក្ខខន្តិកៈដែលតម្តល់ទុកនៅក្រសួងមហាផ្ទៃ ហើយក៏ធ្វើឡើងតាមសំណើរបស់ព្រះតេជគុណ ព្រហ្ម ធម្មជាតិ ដែលជាស្ថានិក និងជាប្រធានអង្គការមាតាធម្មជាតិ។ លោក Alexandro Gonzalez Davidson ពេលនោះ គឺគ្រាន់តែជាអនុប្រធានអង្គការមាតាធម្មជាតិតែប៉ុណ្ណោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូន​ខ្លួន​ជនសង្ស័យប្រុសស្រី ០៤នាក់ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន

ព័ត៌មានជាតិ២ ម៉ោង មុន

សមត្ថកិច្ច​នឹង​ផ្អាក​ចរាចរណ៍​បណ្តោះ​អាសន្ន​កំណាត់​ផ្លូវ​មហាវិថី​ព្រះនរោត្តម នាថ្ងៃទី១៧-១៨ ខែធ្នូ ខាងមុខនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​បញ្ចៀស

សន្តិសុខសង្គម៤ ម៉ោង មុន

អាជ្ញាធរខណ្ឌជ្រោយចង្វារ បន្តចុះត្រួតពិនិត្យអាហារដ្ឋានក្នុងសាលារៀន និងណែនាំមិនឲ្យលក់នំចំណីណាដែលប៉ះពាល់សុខភាពសិស្ស

ព័ត៌មានជាតិ៥ ម៉ោង មុន

អតីត​មន្រ្តីជាន់ខ្ពស់​បក្ស​ប្រឆាំង ៖ ការ​លើក​ពី​បញ្ហាព្រំដែនរបស់ក្រុមទណ្ឌិត សម រង្ស៊ី គ្រាន់​តែ​លេស​បង្កើតព្រឹត្តិការណ៍​វាយប្រហាររាជរដ្ឋាភិបាល

សន្តិសុខសង្គម៥ ម៉ោង មុន

អាជ្ញាធរសង្កាត់ច្រាំងចំរេះ២ ស្ថាបនាប្រព័ន្ធលូថ្មីដើម្បីបញ្ចៀសការជន់លិចប្រវែងជាង៤០០ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម