ព័ត៌មានជាតិ
សាលាដំបូងកោះហៅអ្នកលេងហ្វេសបុកម្នាក់ មកបំភ្លឺក្រោយបង្ហោះថា មន្ត្រីនគរបាលក្រសួងមហាផ្ទៃម្នាក់ធ្លាក់ខ្លួនពិការក្រោយចាក់វ៉ាក់សាំងចិន
សៀមរាប ៖ សាលាដំបូងខេត្តសៀមរាបបានចេញដីកា កោះហៅបុរសម្នាក់ឈ្មោះ ឈុន វាន មុខរបរកសិករ មានទីលំនៅស្ថិតនៅភូមិតាប៉ោង ឃុំក្តីរុន ស្រុកពួកខេត្តសៀមរាប ដែលមានឈ្មោះក្នុងហ្វេសបុកផេកឈ្មោះ Chunn Vean II ករណីបង្ហោះផ្សព្វផ្សាយព័ត៌មានមិនពិត នៅលើបណ្តាញសង្គម។

ក្នុងដីការបស់សាលាដំបូងបានបន្តថា ហ្វេសបុកផេកឈ្មោះ Chunn Vean II បានផ្សព្វផ្សាយព័ត៌មានកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ២៣ និង០៤នាទី ដោយភ្ជាប់ជាមួយនឹងរូបភាពមន្ត្រីនគរបាលជាតិម្នាក់នៃក្រសួងមហាផ្ទៃ បង្ហោះថា “មន្ត្រីនគរបាលក្រសួងមហាផ្ទៃម្នាក់ធ្លាក់ខ្លួនពិការ ក្រោយពីចាក់វ៉ាក់សាំងចិន ករណីនេះបើជាការពិតមែន លោកហ៊ុន សែន ត្រូវពិចារណាឡើងវិញមុននឹងចាក់បន្តទៀត”។

សាលាដំបូងបញ្ជាឲ្យម្ចាស់ផេកខាងលើ ចូលខ្លួនមកបំភ្លឺនៅការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប៕
កែសម្រួលដោយ ៖ នាគព័ន្ធ



-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត