Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ហាត់សមបាញ់កម្ទេចយន្តហោះចម្បាំងអាមេរិក ដើម្បីគំរាម កុំឲ្យហ៊ានចេះដឹងរឿងតៃវ៉ាន់

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ Daily Mail, នៅសប្តាហ៍នេះ ប្រទេសចិន បានចាប់ផ្តើមសមយុទ្ធហាត់សម ធ្វើដូចជាបាញ់កម្ទេចយន្តហោះចម្បាំងអាមេរិក ក្នុងអ្វីដែលត្រូវបានគេយល់ឃើញថា ជាការកំញើញនិងគំរាមទីក្រុងវ៉ាស៊ីនតោន កុំចេះតែហ៊ានមកអន្តរាគមន៍លើបញ្ហាកោះតៃវ៉ាន់។ 

(រូបថត៖ SWNS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាពផ្កាយរណបដែលថតដោយ Planet Labs លើតំបន់វាលខ្សាច់ដាច់ស្រយ៉ាល Taklamakan ក្នុងខេត្ត Xinjiang ភាគពាយព្យប្រទេសចិន បានបង្ហាញឲ្យឃើញ ភ្លើងឆេះយ៉ាងសន្ធោសន្ធៅនៅជាប់នឹងយន្តហោះដូច F-35 និង F-22 ដែលជាប្រភេទយន្តហោះទំនើបបំផុត ប្រើប្រាស់ដោយកងទ័ពអាមេរិក។

ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗ គេមិនដឹងទេថាតើ ចិនប្រើអាវុធអ្វីដើម្បីបាញ់យន្តហោះទាំងនោះ ប៉ុន្តែសារព័ត៌មាន The Times រាយការណ៍ថា បើវិភាគអំពីទំហំនៃការខូចខាត គឺគេអាចសន្មត់បានថា នោះជាការបាញ់ដោយមីស៊ីល។

(រូបថត៖ SWNS)

នេះមិនមែនទើបលើកដំបូងឡើយ ដែលចិន ហាត់បាញ់កម្ទេចអាវុធធ្វើសង្គ្រាមរបស់អាមេរិក ពោលគឺកាលពី៣ឆ្នាំមុន ទីក្រុងប៉េកាំង ក៏ហាត់បាញ់កម្ទេចនាវាដឹកយន្តហោះថ្នាក់ Ford របស់អាមេរិក និងនាវាចម្បាំងថ្នាក់ Burke ឈ្មោះ Arleigh ២គ្រឿងផងដែរ។

សមយុទ្ធនេះកើតឡើង ចំពេលដ្រូនយោធាចិន ហោះឆ្វែលក្បែរអាកាសយានដ្ឋានលើកោះតៃវ៉ាន់ ធ្វើឲ្យជើងហោះហើរមួយចំនួន ត្រូវពន្យាពេល។

(រូបថត៖ SWNS)

តាមការចុះផ្សាយរបស់សារព័ត៌មាន Liberty Times, ដ្រូននេះ ត្រូវបានគេប្រទះឃើញនៅចម្ងាយប្រហែល៨គីឡូម៉ែត្រ ពីអាកាសយានដ្ឋាន Nangan លើកោះ Matsu ហើយវាស្ថិតនៅជុំវិញនោះប្រហែល២០នាទី។

សូមបញ្ជាក់ជាថ្មី ទីក្រុងប៉េកាំងអះអាងថា កោះតៃវ៉ាន់គឺជាទឹកដីរបស់ខ្លួន ហើយមិនដែលចោលគំនិតប្រើប្រាស់កម្លាំងបាយ ដើម្បីនាំយកកោះនេះមកគ្រប់គ្រងឡើយ។ ជាក់ស្តែងយន្តហោះចម្បាំង និងនាវារបស់ចិន តែងបង្ហាញវត្តមានស្ទើរតែរាល់ថ្ងៃនៅជុំវិញកោះនេះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ តៃវ៉ាន់ ថា ចិន​​រឹបអូស​ទូកនេសាទ អាច​​ជា​សកម្មភាព​សង្គ្រាម​ចិត្តសាស្ត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម