Connect with us

ព័ត៌មានជាតិ

ក្រោយកាត់ទោសមេដឹកនាំកំពូលខ្មែរក្រហម កម្ពុជាគ្រោងបង្កើតវិទ្យាស្ថានកេរដំណែលសាលាក្តីខ្មែរក្រហមទុកឱ្យក្មេងជំនាន់ក្រោយ

បានផុស

នៅ

លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី បានលើកឡើងថា ដើម្បីរក្សាកេរដំណែលរបស់សាលាក្តីខ្មែរក្រហម បន្ទាប់ពីកាត់ទោសមេដឹកនាំកំពូលខ្មែរក្រហមរួច គួររៀបចំបង្កើតវិទ្យាស្ថានកេរដំណែលរបស់សាលាក្តីខ្មែរក្រហម តាមការណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទុកសម្រាប់កូនខ្មែរជំនាន់ក្រោយបានដឹង។

លោក វង្សី វិស្សុត
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វង្សី វិស្សុត លើកឡើងបែបនេះ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ក្នុងពេលដែលលោកជាប្រធានក្រុមការងារសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍន៍សម្រាប់ការអនុវត្តមុខងារសេសសល់នៃ អ.វ.ត.ក. បានដឹកនាំកិច្ចប្រជុំក្រុមការងារជាលើកដំបូង ដើម្បីអនុវត្តការងារសេសសល់នៃ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)។ កិច្ចប្រជុំនេះ មានការចូលរួមពី លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និង ជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា, លោក នេត្រ ភត្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមទាំងថ្នាក់ដឹកនាំតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និង តំណាងអង្គការសហប្រជាជាតិ ដែលជាសមាជិក-សមាជិកាជាច្រើនរូបទៀត ។

លោក វង្សី វិស្សុត បានលើកឡើងថា ដើម្បីថែរក្សាកេរដំណែលរបស់ អ.វ.ត.ក. គឺរៀបចំបង្កើតវិទ្យាស្ថានកេរដំណែលរបស់ អ.វ.ត.ក. តាមការណែនាំរបស់ នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងគោលដៅថែរក្សាសន្តិភាព, យុត្តិធម៌អន្តរកាល និងការបង្ការ និងទប់ស្កាត់អំពើប្រល័យពូជសាសន៍ និងការពង្រឹងសន្តិភាពយូរអង្វែងនៅកម្ពុជា ព្រមទាំងការថែរក្សាទុកឱ្យបានត្រឹមត្រូវ និងស្តង់ដាខ្ពស់នៃបណ្ណសារ និងការប្រើប្រាស់សមិទ្ធផល បទពិសោធ និងកេរដំណែលដ៏មានតម្លៃរបស់ អ.វ.ត.ក. ប្រកបដោយប្រសិទ្ធភាព គុណភាព និងតម្លាភាព សម្រាប់ជាអង្គចងចាំសំខាន់មួយជូនកូនខ្មែរជំនាន់ក្រោយ។

ជាមួយគ្នានេះ លោកបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរបស់ អ.វ.ត.ក. និងបានលើកឡើងថា ដំណើរការកាត់សេចក្តីរបស់ អ.វ.ត.ក. បានបន្សល់ទុកនូវកេរដំណែលដ៏សំខាន់ ទាំងរូបី និង អរូបី និងមានគុណតម្លៃខ្ពស់ក្នុងការថែរក្សាសន្តិភាព ការបង្រួបបង្រួមជាតិ និងយុត្តិធម៌ទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ។ លទ្ធផលនៃ អ.វ.ត.ក. ក៏បានឆ្លុះបញ្ចាំងឱ្យឃើញជាក់ស្តែងនូវសមិទ្ធផលនៃគោលនយោបាយឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាល ដែលរក្សាបាននូវសុខសន្តិភាពជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ការផ្សះផ្សាជាតិ និងការរកយុត្តិធម៌ឱ្យជនរងគ្រោះក្នុងរបបខ្មែរក្រហមផងដែរ។

បន្ថែមពីនេះ លោកបន្តថា អ.វ.ត.ក. បានចូលរួមចំណែកដោយផ្ទាល់ដល់កំណែទម្រង់វិស័យច្បាប់និងយុត្តិធម៌ តាមរយៈការអភិវឌ្ឍ និងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពមន្រ្តីតុលាការ និងមន្រ្តីច្បាប់ ដូចជាការផ្ទេរចំណេះដឹង ចំណេះធ្វើ និងបទពិសោធជាច្រើនពី អ.វ.ត.ក. ទៅដល់ប្រព័ន្ធតុលាការជាតិនិងទៅដល់ស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត។ លើសពីនេះ អ.វ.ត.ក. ក៏បានក្លាយជាតុលាការគំរូ និងពិសេសមួយសម្រាប់តំបន់ និងសកលលោក ដែលប្រើយុត្តាធិការរបស់ប្រទេសជាម្ចាស់បញ្ហា ហើយប្រើច្បាប់ចម្រុះទាំងប្រព័ន្ធ Common Law ទាំងប្រព័ន្ធ Civil Law ហើយឆ្លុះបញ្ចាំងអំពីសក្តានុភាពនៃនីតិវិធីតុលាការរបស់កម្ពុជាក្នុងការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ សម្រេចបានយុត្តិធម៌ជូនជនរងគ្រោះផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទី មុន

គម្រោង​រេដបូក​កែវសីមា​ ជួយ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ភូមិ​ពូត្រុំ​ ដាំដុះ​បន្លែ​លក់​បាន​ថ្លៃ​ ថែម​ទាំងមិន​ពិបាក​រក​ទីផ្សារ

ជីវិតកម្សាន្ដ១៩ នាទី មុន

ជោគជ័យជីវិតគូ! គង់ ច័ន្ទស្រីមុំ ចែករំលែកបទពិសោធរឿងជីវិតគ្រួសារ

ជីវិតកម្សាន្ដ៣៣ នាទី មុន

តារាចម្រៀង G.NA បង្ហោះរូបភាពនិងសារ «​លាពិភពលោក» ខណៈអ្នកគាំទ្រកំពុងភ័យព្រួយ

កីឡា៣៦ នាទី មុន

តារា​ចម្រៀង ខេម ថា ការគាំទ្រពីដៃឯកស្ពតជាឱកាស​បង្កើនការងារដល់ប្រជាជនកម្ពុជា

ព័ត៌មានជាតិ៣៨ នាទី មុន

ក្រសួងសុខាភិបាលពិនិត្យសេចក្តីព្រាងចុងក្រោយ សេវាព្យាបាលជំងឺផ្លូវចិត្តនឹងគ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម