Connect with us

ព័ត៌មានអន្ដរជាតិ

ត្រឹម៣ខែ មនុស្ស ៣៧ នាក់ ត្រូវខ្លាឃ្មុំវាយប្រហារ នៅជប៉ុន

បានផុស

នៅ

ត្រឹមរយៈពេល៣ខែប៉ុណ្ណោះ ពោលគឺចាប់ពីខែមេសាដល់មិថុនា មនុស្សចំនួន៣៧នាក់ក្នុងខេត្តចំនួន ១៦ ត្រូវបានវាយប្រហារដោយខ្លាឃ្មុំព្រៃ ហើយក្នុងនោះ មានពីរនាក់ត្រូវបាត់បង់ជីវិត។ នេះបើយោងតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិជប៉ុននៅថ្ងៃទី​០៥ ខែ កក្កដា។

(រូបភាព៖ The Times)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីឆ្នាំ ២០២៣ អាជ្ញាធរជប៉ុនក៏បានឲ្យដឹងដែរថា មនុស្សចំនួន ៣៩ នាក់ ត្រូវបានវាយប្រហារដោយខ្លាឃ្មុំ ខណៈនៅឆ្នាំ២០១៧ គឺមានសត្វខ្លាឃ្មុំវាយប្រហារមនុស្សច្រើនបំផុតរហូតដល់៤០នាក់ ហើយនៅក្នុងឆ្នាំ២០២៤នេះ តួលេខអាចនឹងកើនឡើងលើសឆ្នាំមុនៗ ទៅទៀត។

យោងតាមក្រសួងបរិស្ថានជប៉ុន, រដ្ឋាភិបាលក្រុងទូទាំងប្រទេស បានទទួលរបាយការណ៍បន្ថែមទៀតអំពីការរកឃើញសត្វខ្លាឃ្មុំ និងដានជើងច្រើនជាងអ្វីដែលពួកគេទទួលបានក្នុងឆ្នាំធម្មតា។ ជាក់ស្តែងនៅខែមេសា និងឧសភា រដ្ឋាភិបាលក្នុងតំបន់បានទទួលរបាយការណ៍ចំនួន ៣ ០៣២ ដែលកើនឡើងជិត ៥០០ ពី ២ ៥៦៧ បើធៀបនឹងឆ្នាំមុន។

(រូបភាព៖ Kazuyoshi Sako)

​អាជ្ញាធរក៏ព្រមាន អ្នក​ស្រុកអំពីផលប៉ះពាល់ដែល​អាច​កើត​មាន​ដូច​ជា​ផលដំណាំរបស់ពួកគេផងដែរ ខណៈខេត្តមួយចំនួន ចាប់ពីហុកកៃដូ រហូតដល់ភាគកណ្តាលប្រទេសជប៉ុន បាននិងកំពុងចេញការព្រមានអំពីសត្វខ្លាឃ្មុំ។ លើសពីនេះ ក្រុមមន្ត្រី​បាន​ណែនាំ​ប្រជាជន ​ឱ្យ​តាមដានព័ត៌មាន​អំពី​​សត្វ​ខ្លាឃ្មុំនៅ​លើ​គេហទំព័រ​របស់​ខេត្ត ដើម្បី​ចៀសវាង​ការ​ជួប​ខ្លាឃ្មុំ ដែលអាចបង្កឲ្យមានគ្រោះថ្នាក់៕

(រូបភាព៖ The Guardian)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង

ព័ត៌មានជាតិ៦ ម៉ោង មុន

ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥

ក្រុងបាត់ដំបង
សន្តិសុខសង្គម៩ ម៉ោង មុន

នគរបាលស្រុកគាស់ក្រឡ ឃាត់ខ្លួនមន្ត្រីសាលាក្រុងបាត់ដំបងម្នាក់ ពាក់ព័ន្ធករណីចោរកម្ម

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាមេរិក ឆ្លើយតបចុកៗ ទៅអ្នកនយោបាយបារាំង​ ដែលទាមទារ​ឲ្យ​​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ចំណាប់ខ្មាំង​អ៊ីស្រាអែល៖ ហាម៉ាសបន្ត​​ជីក​រូង​ក្រោម​ដីមិន​លោះ​សូម្បីតែ​មួយ​ថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម