Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃ​ប្រេង​ឆៅ​ម៉ាក​ Brent ឡើង​ដល់​ ៨៧ ដុល្លារ​/បារ៉ែល ខ្ពស់​បំផុត​រាប់​តាំង​ពីខែ​មេសា​

បានផុស

នៅ

តម្លៃ​ប្រេង​ឆៅ​ម៉ាក​ Brent កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ បានបន្ត​​ហក់​ឡើង ដោយ​នៅ​លើស​​ ៨៧ ដុល្លារ​/​បារ៉ែល ដែល​ជា​កម្រិត​ខ្ពស់​បំផុត​រាប់​​តាំង​ពី​ខែ​មេសា​ ​ក្រោយ​​ទិន្នន័យ​ពី​រដ្ឋាភិបាល​អាមេរិក​​បង្ហាញ​ថា​ ស្ដុក​ប្រេង​ក្នុង​ស្រុក​​បាន​ធ្លាក់​ចុះ​ ខណៈ​​តម្លៃ​ជួញដូរ​ប្រេង​ធំ​ៗសុទ្ធ​តែ​កើន​ឡើង​។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រេង​ឆៅ​​អនាគត​ម៉ាក​ Brent បានកើនឡើង ២១​ សេន ឬ ០,២ ភាគរយ​ ដល់​ ៨៧,៥៥ ដុល្លារ​/បារ៉ែល​ ខណៈ​​ប្រេង​ឆៅអនាគត​ម៉ាក​ ​West Texas Intermediate (WTI) បានកើនឡើង ១៨ សេន ដោយ​ជួញដូរ​នៅ​តម្លៃ​ ៨៤,០៦ ដុល្លារ​/បារ៉ែល​។

​ពេល​បិទ​បញ្ចប់​ការ​​ជួញដូរ​កាល​ពី​ថ្ងៃ​ពុធ​ ប្រេង​ម៉ាក​ Brent ​បានកើនឡើង ១,៣ ភាគរយ​ នៅ​តម្លៃ​ ៨៧,៣៤ ដុល្លារ​/បារ៉ែល​ ដែល​នេះ​ជា​តម្លៃ​បិទ​ខ្ពស់​បំផុត​​ រាប់​តាំង​ពី​ថ្ងៃ​ទី​ ៣០ ខែ​មេសា​។ ក្នុង​ពេល​ដដែល​ ប្រេង​ម៉ាក​ WTI វិញ​ បាន​បិទ​បញ្ចប់​ការ​ជួញ​ដូរ​​នៅ​ ៨៣,៨៨ ដុល្លារ​/បារ៉ែល ពោល​គឺ​ជា​ចំណុច​ខ្ពស់​បំផុត​ក្នុង​រយៈ​ពេល​ ១១ សប្ដាហ៍​កន្លង​ទៅ​។ ​

កំណើន​នេះ​ កើត​ឡើង​ក្រោយ​ស្ដុក​ប្រេង​ឆៅ​របស់​សហរដ្ឋ​អាមេរិក​ បាន​ធ្លាក់​ចុះ​ខ្លាំង​ជាង​ការ​រំពឹង​ទុក​។ ​ រដ្ឋបាលព័ត៌មានថាមពលរបស់សហរដ្ឋអាមេរិក (EIA) បានរាយការណ៍ ពី​ការ​កាត់​ប្រេងចេញ​ពី​ស្ដុក​​ប្រមាណ​ ១២,២ លានបារ៉ែល​ ​​ខណៈ​អ្នក​វិភាគ​រំពឹង​លើ​ការ​កាត់​ត្រឹម​តែ​ ៦៨០ ០០០ បារ៉ែល​ប៉ុណ្ណោះ​។ ​

អ្នកវិភាគនៅ​ក្រុមហ៊ុន​ប្រឹក្សាថាមពល RBN Energy លោក Martin King បាននិយាយថា ពាណិជ្ជករក៏កំពុងតាមដានសង្រ្គាមនៅតំបន់ហ្គាហ្សា និងការបោះឆ្នោតនៅប្រទេសបារាំង និងចក្រភពអង់គ្លេសផងដែរ ដែល​ទាំង​អស់​នេះ​មាន​ឥទ្ធិពល​លើ​ការ​ជួញដូរ​ប្រេង​។ លោក​ថា​៖ «​​ពាណិជ្ជកម្មមានភាពស្ងប់ស្ងាត់ ហើយមនុស្សកំពុងមើលទីផ្សារ​ធម្មតា​​ និងស្ថានភាពភូមិសាស្ត្រនយោបាយ»។

ទោះ​ជាយ៉ាង​ណា​ក៏ដោយ​ ធនាគារស្វីស UBS រំពឹងថា ប្រេងឆៅ Brent នឹងឡើងដល់ ៩០ ដុល្លារ​/បារ៉ែល​ ​ក្នុងត្រីមាសនេះ ​ដោយ​សារ​តែ​ការកាត់បន្ថយផលិតកម្មរបស់​ក្រុ​មប្រទេស​ OPEC+ និង​ការធ្លាក់ចុះនៃស្តុកប្រេងជាដើម​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ វិនាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៣០ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៥២ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

Sokha Hotels

ព័ត៌មានពេញនិយម