កីឡា
Demiral រងការពិន័យមិនឲ្យចូលលេងចំនួន២ប្រកួត
ជារឿងខកចិត្តមួយសម្រាប់អ្នកគាំទ្រក្រុមជម្រើសជាតិតួកគី ក្រោយខ្សែការពារឆ្នើម Merih Demiral ត្រូវជាប់ពិន័យមិនឲ្យចូលលេងចំនួន២ប្រកួត ដូច្នេះការប្រកួតជាមួយហូឡង់ គ្មានវត្តមានរូបគេទេ។
ការហាមឃាត់ក្នុងការចូលលេង២ប្រកួតនេះ បន្ទាប់ពីរូបគេបានអបអរគ្រាប់បាល់ដោយបានធ្វើនិម្មិតសញ្ញា«ចចក»ទល់នឹងអូទ្រីសក្នុងវគ្ក១៦ក្រុមចុងក្រោយ។ រូបគេបានស៊ុតបញ្ចូលទី២គ្រាប់ ជួយឲ្យតួកគី ឈ្នះ អូទ្រីស ២-១ ។ កាយវិការនោះមានទំនាក់ទំនងជាមួយក្រុមជ្រុលនិយមតួកគី «The Grey Wolves» ជាអង្គការមួយត្រូវបានសហភាពអឺរ៉ុបចាត់ទុកថាជាក្រុមភេរវកម្ម ហើយត្រូវបានហាមឃាត់នៅក្នុងប្រទេសអូទ្រីស។
ខ្សែការពារ Demiral ក៏បានចេញមុខការពារខ្លួន ក្រោយការប្រកួតដោយទទូចថា ការធ្វើនិមិត្តសញ្ញារបស់គេត្រូវបានភ្ជាប់ទៅនឹងអត្តសញ្ញាណតួកគីទេ ប៉ុន្តែយ៉ាងណាមិញ UEFA បានបើកការស៊ើបអង្កេត រហូតត្រូវចេញពិន័យតែម្តង។
តាមរយៈការពិន័យនេះ Demiral ខកខានក្នុងជំនួបជាមួយហុល្លង់ និងមិនអាចលេងទៀតទេ ប្រសិនបើតួកគីអាចឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕
ប្រែសម្រួល៖ ផា រតនា
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ