Connect with us

សុខភាព

គម្រោងគ្រប់គ្រងជំងឺ ទឹកនោមផ្អែម លើសសម្ពាធឈាម និងមហារីកមាត់ស្បូន

បានផុស

នៅ

វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជានាយកគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (H-EQIP 2) បានដឹកនាំកិច្ចប្រជុំ ស្តីពី ការអនុវត្តកម្មវិធីជាតិពិនិត្យសុខភាព និងគ្រប់គ្រងជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម និងជំងឺមហារីកមាត់ស្បូននៅថ្នាក់ក្រោមជាតិ គាំទ្រអនុវត្តដោយថវិកា PBC 5 នៃគម្រោង H-EQIP 2 ដែលរៀបចំតាមទម្រង់ Hybrid (ការចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធ Zoom) ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំនេះ នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ដោយទទួលបានការអនុញ្ញាតពី សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានគោលបំណង៖

១. ពិភាក្សាអំពីវឌ្ឍនភាពការអនុវត្តសកម្មភាពជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម និងជំងឺមហារីកមាត់ស្បូន

២. រៀបចំក្រុមការងារដែលមានក្នុងរចនាសម្ព័ន្ធ នៃគម្រោង H-EQIP 2 ដើម្បីចុះពិនិត្យ និងវាយតម្លៃអំពីលទ្ធផល នៃការប្រើប្រាស់ប្រព័ន្ធកត់ត្រាវេជ្ជសាស្ត្រ (Electronic Medical Record – EMR) នៅខេត្តកំពត និងបាត់ដំបង ដែលបានដាក់ឱ្យដំណើរសាកល្បងកន្លងមក។ ទន្ទឹមនឹងការអនុវត្តសាកល្បងប្រព័ន្ធ EMR នេះ មូលដ្ឋានសុខាភិបាល ត្រូវធ្វើការកត់ត្រាដោយដៃឱ្យបានត្រឹមត្រូវរាល់ការពិនិត្យជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម និងជំងឺមហារីកមាត់ស្បូន សម្រាប់ការផ្ទៀងផ្ទាត់ និងវាយតម្លៃនាពេលខាងមុខ

៣. ផ្តល់លទ្ធភាពជូនមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្ត ដើម្បីដំណើរការអនុវត្តនីតិវិធីទិញបរិក្ខារពេទ្យ (ម៉ាស៊ីនវាស់សម្ពាធឈាម និងជួសជាតិស្ករ) សម្រាប់បែងចែកជូនមណ្ឌលសុខភាព និងត្រូវអនុវត្តការងារឱ្យបានឆាប់

៤. នាយកដ្ឋានការពារសុខភាព ត្រូវត្រៀមយន្តការ និងក្រុមការងារដើម្បីដំណើរការយុទ្ធនាការទូទាំងប្រទេសអំពីការអនុវត្តកម្មវិធីជំងឺមិនឆ្លងនេះ អំឡុងចុងខែកក្កដា ឬ ដើមខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ

៥. ក្រុមការងារហិរញ្ញវត្ថុ លទ្ធកម្ម និងបច្ចេកទេស ត្រូវរៀបចំយន្តការជាក្រុម Telegram ដើម្បីងាយស្រួលទំនាក់ទំនង និងប្រមូល ផ្តល់ របាយការណ៍ ក៏ដូចជាដោះស្រាយបញ្ហាផ្សេងៗក្នុងការអនុវត្ត។ ក្រុមការងារនេះ ត្រូវរៀបចំជាសេចក្តីណែនាំគន្លឹះខ្លីៗ និងមានទម្រង់ឯកសារសម្រាប់ការអនុវត្ត ជូនមន្ត្រីជំនាញទទួលបន្ទុកនៅតាមរាជធានី ខេត្ត

គួរបញ្ជាក់ថា កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី អនុរដ្ឋលេខាធិការ អគ្គនាយករង រដ្ឋបាល និងហិរញ្ញវត្ថុ ប្រធាននាយកដ្ឋានថវិកា និងហិរញ្ញវត្ថុ នៃក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាធានី ខេត្ត ទាំង២២ និងក្រុមការងារពាក់ព័ន្ធនៃគម្រោង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ការពង្រីកវិសាលភាព ប.ស.ស. របស់រាជរដ្ឋាភិបាល ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខភាពពលរដ្ឋ

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ជួបសួរសុខទុក្ខ និងផ្ដល់អំណោយដល់អ្នកបោសសម្អាត កំឡុងពេល និងក្រោយព្រះរាជពិធីបុណ្យអុំទូក ១១៥០នាក់

កីឡា៦ ម៉ោង មុន

លទ្ធផលបញ្ចប់ជើងទី១ វគ្គ៨ក្រុមចុងក្រោយពានពាន​សម្តេចតេជោ

សន្តិសុខសង្គម៦ ម៉ោង មុន

កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល បង្ហាញមុខជនសង្ស័យ ១០ នាក់ បង្កហិង្សាដោយចេតនា ស្លាប់ម្នាក់ និងរបួសច្រើននាក់

ជីវិតកម្សាន្ដ៧ ម៉ោង មុន

អតីតនាដការបាំបុរាណទសវត្សរ៍៩០ អ្នកស្រី អូន សុកា ទទួលមរណភាព នៅប្រទេសបារាំង

Sokha Hotels

ព័ត៌មានពេញនិយម