Connect with us

ព័ត៌មានអន្ដរជាតិ

បុរសបរទេសម្នាក់ ក្អក​រ៉ាំរ៉ៃ​​រយៈពេល​ច្រើន​ឆ្នាំ ក្រោយ​ឆ្លុះ​អេកូ​ បែររក​ឃើញសក់​​ក្នុង​បំពង់ ក​​​

បានផុស

នៅ

គេហទំព័របរទេស Indianexpress បានរាយការណ៍ករណីចម្លែកលើបុរសជនជាតិអូទ្រីសអាយុ ៥២ឆ្នាំម្នាក់ ទទួលរងនូវជំងឺដ៏កម្រមួយគឺសក់ដុះនៅក្នុងបំពង់ក បន្ទាប់ពីជាជក់បារីអស់រយៈពេលជាង ៣០ ឆ្នាំ ហើយមានការក្អករ៉ាំរ៉ៃនិងរលាកក្នុងបំពង់ bronchial អស់រយៈពេលជាយូរ។

យោងតាមរបាយការណ៍នៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ American Journal of Case Reports លក្ខខណ្ឌនេះត្រូវបានគេហៅថា ការលូតលាស់សក់ Endotracheal។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំបូងឡើយ គាត់ចាប់ផ្តើមស្អក ពិបាកដកដង្ហើម និងក្អកមិនចេញ គាត់ត្រូវទៅជួបគ្រូពេទ្យជាលើកដំបូងក្នុងឆ្នាំ ២០០៧ ដែលគ្រូពេទ្យបានរកឃើញការរលាក និងរោមជាច្រើនដុះនៅក្នុងបំពង់ក។ អ្នកជំងឺ​បាន​រាយការណ៍​ថា ពីមុន​គាត់​បាន​ក្អក​ហើយរកឃើញសក់​ប្រវែង ៥ សង់ទីម៉ែត្រ និង​បាន​សារភាពថា​​ គាត់​បាន​ជក់បារី​តាំងពី​ឆ្នាំ ១៩៩០ មក​។

មូលហេតុដែលបុរសនោះមានសក់នៅក្នុងក ដោយសារតែនៅអាយុ ១០ ឆ្នាំ គាត់បានធ្វើការវះកាត់ tracheotomy ដែលពាក់ព័ន្ធនឹងការកាត់បំពង់ខ្យល់ ដោយអនុញ្ញាតឲ្យបំពង់ខ្យល់ដាក់នៅនឹងកន្លែងដើម្បីជួយអុកស៊ីសែនទៅដល់សួត។ ការបើកត្រូវបានបិទនៅពេលក្រោយដោយប្រើស្បែក និងឆ្អឹងខ្ចីពីត្រចៀករបស់គាត់ ហើយតំបន់នេះបានក្លាយជាកន្លែងបណ្តុះសក់ជាបន្តបន្ទាប់។ របាយការណ៍​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា រយៈពេល ១៤ ឆ្នាំ​ជាប់​គ្នា បុរស​រូប​នេះ​បាន​ទៅ​មន្ទីរពេទ្យ​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​ដក​សក់​ចេញ។ តាម​វេជ្ជបណ្ឌិត​ព្យាបាល​សក់​ដុះ​ចេញ​មក​ពី​ទម្លាប់​ជក់​បារី។

វេជ្ជបណ្ឌិត ChandraVeer Singh អ្នកឯកទេសខាងជំងឺមហារីកក្បាល និងក មានប្រសាសន៍ថា មូលហេតុពិតប្រាកដនៃការលូតលាស់សក់មិនត្រូវបានគេដឹងនោះទេ។ ប៉ុន្តែ​ការ​ប៉ះពាល់​នឹង​ផ្សែង​បារី​រយៈពេល​យូរ​អាច​បំផ្លាញ និង​រលាក​ជាលិកា​ក្នុង​បំពង់ក​។ នេះអាចប្រែក្លាយកោសិកាដើមទៅជាឫសសក់ បណ្តាលឲ្យសក់ដុះនៅតំបន់រសើបនៃក។

លោកវេជ្ជបណ្ឌិត Singh ក៏បាននិយាយលម្អិតដែរថា ជាពិសេស អ្នកជំងឺអាចជួបប្រទះនឹងការដកដង្ហើមខ្លី ឈឺបំពង់ក ក្អករ៉ាំរ៉ៃ ស្រមុក ស្អក និងរលាក ដែលបណ្តាលឲ្យមានអារម្មណ៍មិនស្រួល និងខកចិត្តជាមួយនឹងសក់ដែលតែងតែព្យួរនៅជុំវិញក។ វាក៏បង្កើនហានិភ័យនៃការឆ្លងមេរោគផ្លូវដង្ហើមផងដែរ។ សម្រាប់ការព្យាបាលការលូតលាស់សក់នៅក នេះអាចត្រូវបានធ្វើដោយការកាត់សក់ជាមួយនឹង endoscopic argon plasma coagulation ដោយប្រើអង់ទីប៊ីយ៉ូទិក ប្រឆាំងនឹងការរលាក និងថ្នាំសំលាប់មេរោគ ហើយការឈប់ជក់បារីក៏ជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយក្នុងការទប់ស្កាត់ការលូតលាស់សក់ bronchial ផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖លោកយាយ ជប៉ុន អាយុ ៩៣ ឆ្នាំ ប្រាប់អាថ៌កំបាំងអាយុវែងដូចមនុស្សវ័យ ៣៦ ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទី មុន

ប.ស.ស ក្រើនរំលឹកសមាជិកបង្កើនការប្រុងប្រយ័ត្នជនឆបោក​លួងលោមឱ្យបង់វិភាគទានតាមគណនីធនាគាររបស់គេ

ព័ត៌មានអន្ដរជាតិ៣១ នាទី មុន

ស្ត្រី​សិង្ហបុរី​​ជាប់​ពន្ធនាគារ​ពី​បទ​វាយកូន​ប្រុស​អាយុ​៦​ឆ្នាំ​​នឹង​ខ្សែ​ក្រវាត់ជាង​១០០​ដង​

ព័ត៌មានអន្ដរជាតិ៥៦ នាទី មុន

កូរ៉េខាងត្បូង​អាច​ចំណាយ​​១៤៦​លានដុល្លារ​ផ្តល់សំណង​ដល់​ម្ចាស់អាជីវកម្ម​សាច់​សុនខ​​

សេដ្ឋកិច្ច១ ម៉ោង មុន

កម្ពុជាត្រៀមដាក់ឱ្យប្រើប្រព័ន្ធអេឡិចត្រូនិក នៅអាកាសយានដ្ឋាន ដើម្បីសម្រួលការធ្វើដំណើរ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មនុស្សជាង២០០នាក់បាត់បង់ជីវិតក្នុង​១សប្តាហ៍​ ​​ក្នុងហេតុការណ៍​​អាកាសធាតុ​​អាក្រក់​នៅ​អាស៊ី​​

សេដ្ឋកិច្ច២១ ម៉ោង មុន

ខេត្ត៤ របស់កម្ពុជានៅក្នុងតំបន់អភិវឌ្ឍត្រីកោណ CLV មានគម្រោងវិនិយោគ ១០៥ សរុបទឹកប្រាក់ ៣,៧ ពាន់លានដុល្លារ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

គ្រោះថ្នាក់​ចរាចរណ៍ដែល​ឆក់​​ជីវិត​មនុស្ស ៩ នាក់នៅ កូរ៉េខាងត្បូង ពេលនេះប៉ូលិសបញ្ចាក់ការពិត

ព័ត៌មានជាតិ២៣ ម៉ោង មុន

បណ្ឌិត សុខ ​ទូច «បើសម្ដេច ហ៊ុន សែន កាត់ដីឱ្យវៀតណាម មិនមែនឱ្យលោកចុះស្រាវជ្រាវដល់ព្រំដែនផ្ទាល់ទេ»

សេដ្ឋកិច្ច២១ ម៉ោង មុន

ទោះបីពិការភាព តែបុរសម្នាក់នេះ តស៊ូរកស៊ីចិញ្ចឹមកូន ដោយពុំចាំបាច់ដើរសុំទានគេ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អាជ្ញាធរស្រុកល្វាឯម ចុះចាប់ឧបករណ៍នេសាទខុសច្បាប់ នារដូវបិទនេសាទ

Sokha Hotels

ព័ត៌មានពេញនិយម