ព័ត៌មានអន្ដរជាតិ
លោក បៃដិន ថា ត្រូវការគេងច្រើន ធ្វើការតិចពេលយប់ ហើយហាមកម្មវិធីក្រោយម៉ោង៨
លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានប្រាប់ទៅក្រុមអភិបាលរដ្ឋបក្សប្រជាធិបតេយ្យក្នុងកិច្ចប្រជុំមួយនៅសេតវិមាន ថា គម្រោងបន្ទាប់របស់លោកគឺបញ្ឈប់នូវការចូលរួមក្នុងកម្មវិធីទាំងឡាយណាដល់ពេលយប់ជ្រៅពេក ពោលគឺហាមរៀបចំកម្មវិធីក្រោយពីយប់ម៉ោង៨ ដើម្បីឲ្យលោកអាចសម្រាកបានយូរជាងមុន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The New York Times កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤។
ការលើកឡើងនេះ ត្រូវគេដឹងថា ធ្វើឡើងនៅស្របពេលដែលប្រធានាធិបតីវ័យ៨១ឆ្នាំរបស់អាមេរិករូបនេះ កំពុងកៀរគររកសម្លេងគាំទ្រពីសមាជិកដឹកនាំជាង២០រូបក្នុងបក្សប្រជាធិបតេយ្យឡើងវិញ ក្រោយលោក បៃដិន ធ្វើមិនបានល្អ ហើយត្រូវបានលោក ដូណាល់ ត្រាំ ដែលជាគូប្រជែងមកពីបក្សសាធារណរដ្ឋ បំបាក់មុខក្នុងការជជែកដេញដោលគ្នាយ៉ាងបែកផ្សែងរយៈពេល៩០នាទី សម្របសម្រួលដោយ CNN នៅទីក្រុង Atlanta នៃរដ្ឋ Georgia កាលពីសប្ដាហ៍មុន។
បើតាមប្រភពដែលថ្លែងប្រាប់សារព័ត៌មាន CNN បានឲ្យដឹងថា ការលើកឡើងរបស់លោក ចូ បៃដិន បានធ្វើឲ្យសមាជិកបក្សមួយចំនួនដែលនៅក្នុងកិច្ចប្រជុំស្រងាកចិត្តជាខ្លាំង។
បន្ថែមពីលើសម្ដីលោក បៃដិន, លោក Kevin Munoz អ្នកនាំពាក្យយុទ្ធនាការរបស់លោក បៃដិន បានបញ្ជាក់ថា វាជារឿងធម្មតានោះទេ ដែលលោកប្រធានាធិបតីមានការកំណត់ពេលវេលាជាក់លាក់សម្រាប់កាលវិភាគធ្វើការ ដោយហេតុថា ប្រធានាធិបតីផ្សេងៗពីមុនៗក៏មានទម្លាប់បែបនេះដូចគ្នាដែរ។ លោក និយាយថា “ប្រធានាធិបតី Bush ចូលគេងនៅម៉ោង៩ ហើយប្រធានាធិបតី Obama ហូបអាហារពេលល្ងាចនៅម៉ោង៦និង៣០នាទីយប់។ ប្រធានាធិបតីធម្មតាមានទម្លាប់តុល្យភាព ហើយលោក ចូ បៃដិន ក៏ដូចគ្នាផងដែរ។ ពិបាកប្រដូចនឹងលោក ដូណាល់ ត្រាំ ណាស់ ដែលចំណាយពេលកន្លះថ្ងៃរអ៊ូរទាំនៅលើបណ្ដាញសង្គម Truth Social អំពីគម្រោង ដែលនឹងបង្កឲ្យកើតមានវិបត្តិសេដ្ឋកិច្ច ហើយកន្លះថ្ងៃទៀតទៅលេងវាយកូនហ្គោល”។
សូមបញ្ជាក់ថា ក្រោយធ្វើមិនបានល្អក្នុងការជជែកដេញដោលគ្នា អ្នកគាំទ្រគណបក្សប្រជាធិបតេយ្យមួយចំនួន បានជំរុញឲ្យដកឈ្មោះលោកបៃដិនចេញ ប្តូរវិញជាមួយបេក្ខជនថ្មីដែលក្មេងជាងនេះ ដើម្បីទៅប្រជែងជាមួយ អ្នកខាងគណបក្សសាធារណរដ្ឋក្នុងការបោះឆ្នោតនៅខែវិច្ឆិកា ព្រោះមើលឃើញថា លោក បៃដិន មានឱកាសឈ្នះលោក ត្រាំ តិចតួចណាស់។
ទោះបីជាយ៉ាងណាក៏ដោយ មកដល់ថ្ងៃពុធទី៣ខែកក្កដា លោក បៃដិន បាននិយាយការពារខ្លួន ដោយបញ្ជាក់ច្បាស់ថា មូលហេតុដែលគាត់ត្រូវចាញ់ក្រោមថ្វីមាត់លោក ត្រាំ គឺដោយសារតែគាត់ធ្វើដំណើរចេញក្រៅប្រទេសញឹកញាប់ពេក នាំឲ្យខ្លួនឯងហត់នឿយខ្លាំង។
ស្របពេលជាមួយគ្នានោះដែរ លោកធានាថានឹងធ្វើឲ្យល្អជាងនេះ ក្នុងការជជែកដេញដោលលើកក្រោយ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ខែកញ្ញា ដោយមានការសម្របសម្រួលពីសំណាក់ទូរទស្សន៍ ABC៕
ដោយ៖ ឈាង
ចុចអាន៖ អ្នកប្រជាធិបតេយ្យ ២៥រូប ត្រៀមចេញសេចក្តីប្រកាស ទាមទារឲ្យលោក បៃដិន ដកខ្លួនពីការបោះឆ្នោត
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់