Connect with us

ជីវិតកម្សាន្ដ

តាចេក អះអាងថា ជីវិតពិតពេលនេះជួបការលំបាកខ្លាំង មិនមែនសម្ដែងទេ

បានផុស

នៅ

ក្រោយ​ធ្លាយ​ដំណឹង​យ៉ាង​ភ្ញាក់ផ្អើល​ធ្លាក់ខ្លួន​ដើរ​សំលៀងកាំបិត​តាម​ផ្ទះ តារា​កំប្លែង​លោក ឈុំ ប៊ុន​ឈឿន ហៅ នាយចេក បាន​ចេញ​មក​អះអាង​ប្រាប់​អ្នក​គាំទ្រ​ថា បច្ចុប្បន្ន​ជីវិត​របស់​លោក​កំពុង​មាន​ការ​ខ្វះខាត និង​ជួប​ការ​លំបាក​ខ្លាំង ពោល ពុំ​មែន​សម្ដែង​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ចេញ​មុខ​បញ្ជាក់​ពី​សំណាក់​តារា​កំប្លែង​វ័យ ៧០ ឆ្នាំ លោកតា ចេក ពេលនេះ បន្ទាប់ពី​មាន​ការ​ចែករំលែក​ជុំវិញ​ការ​ធ្លាក់​ខ្លួន​សំលៀងកាំបិត ខណៈ​មាន​មតិ​មួយ​ចំនួន​បាន​លើក​ឡើង​ថា លោកតា ចេក សម្តែង​ដើម្បី​យក​ការ​ចាប់​អារម្មណ៍​ឲ្យ​មហាជន​អាណិត។ រីឯ​ខ្លះ​ទៀត ក៏​បង្ហាញ​ពី​ការ​អាណិតអាសូរ​ចំពោះ​តាចេក​ផង​ដែរ។

តារា​កំប្លែង តា​ចេក រៀបរាប់​ឲ្យ​ដឹង​ថា «ខ្ញុំបាទ តាចេក សូម​ថ្លែង​អំណរ​អគុណ​ដល់​បងប្អូន​កូនក្មួយ​ដែល​មាន​ចិត្ត​សប្បុរសធម៌​បាន​ជួយ​ដល់​ខ្ញុំបាទ​តាមរយៈ ABA និង​តាម​លេខ​ទូរស័ព្ទ បងប្អូន​ខ្លះ​ក៏បាន​អញ្ជើញ​មក​សួរ​សុខ​ទុក្ខ​ដល់​ផ្ទះ ក៏​គាត់​បាន​ដឹង​ថា ជីវិត​ពិត​របស់ខ្ញុំ​ក្នុង​ពេលនេះ​ជួប​ការ​លំបាក​យ៉ាងណា​ហើយ​ពី​ជីវិត​ពិត មិនមែន​សម្ដែង​ដូច​មតិ​ដែល​បាន​និយាយ​ទេ»។

លោកតា​ចេក បាន​បញ្ជាក់​ថា លោក​ក៏​សូម​អគុណ​លើក​ម្រាមដៃ​ទាំង​ដប់ សូម​ជូនពរ​ដល់​សប្បុរសធម៌ និង​ក្មួយៗ ជួប​ប្រទះ​សេចក្ដី​សុខ​ចម្រុងចម្រើន ជួប​សំណាងល្អ ទេវតា​តាម​ឃុំគ្រង​មាន​អាយុ​យឺនយូរ​គ្រប់​ក្រុម​គ្រួសារ។

គួរ​បញ្ជាក់​ថា កាលពី​ថ្មីៗ នេះ មាន​ការ​បង្ហោះ​ភ្ជាប់​វីដេអូ បាន​រៀបរាប់​ថា «សូម​ជួយ​ស៊ែរ​ឲ្យ​បាន​ដល់​ថ្នាក់​ដឹកនាំ​ផង ដែល​ជា​ម្លប់​ដល់​កូនចៅ ខ្ញុំ​បាន​ជួប​លោក​អ៊ំ កាលពី ៣ ឆ្នាំមុន លោកអ៊ំ​លក់​ផ្លែឈើ​នៅ​ភ្នំ​គិរីរម្យ​! ហ៊ឹម​… ឥឡូវ​គាត់​ដើរ​សំលៀងកាំបិត​តាម​ផ្ទះ​គេ គួរតែ​បងៗ ខាង​សិល្បៈ​គិតគូរ​គាត់​ផង គាត់​ក៏​ជា​សិល្បៈ​ជើងចាស់​មួយ​រូប​ដែរ ទឹកមុខ​បង្ហាញ​ពី​ទុក្ខ សូម​ជួយ​គាត់​ផង គាត់​អាយុ​ច្រើន​ហើយ ពេលវេលា​នៅ​មាន​តិច​ណាស់»។

ជា​ការ​កត់សម្គាល់ តារា​កំប្លែង​ជើងចាស់ លោកតា ចេក បច្ចុប្បន្ន​ត្រូវ​បាន​ទស្សនិកជន​ដឹង​ហើយ​ថា នាយ​ជា​តារា​កំប្លែង​ជើងចាស់​មួយ​រូប​ដែល​មាន​ប្រវត្តិ​តស៊ូ និង​ជួប​ការ​លំបាក​ជាច្រើន​សម្រាប់​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ ពោល​ខុសប្លែក​ពី​តារា​រួម​ជំនាន់​ដទៃ​ទៀត​មាន​ជីវភាព​ធូរធារ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ នាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៣២ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ១ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម