Connect with us

សន្តិសុខសង្គម

អាជ្ញាធរខណ្ឌប្ញស្សីកែវចុះស្ដារព្រែកអូវែងក្រោយមានភ្លៀងធ្លាក់២ថ្ងៃជាប់គ្នា

បានផុស

នៅ

រដ្ឋបាលខណ្ឌប្ញស្សីកែវ បានចុះពិនិត្យតាមប្រព័ន្ធលូព្រែកអូវែង ដែលជាប្រព័ន្ធរំដោះទឹកក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវ និង ជួយបូមទឹកតាមភូមិដែលមានទឹកជាន់លិច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងមន្ដ្រីជំនាញពាក់ព័ន្ធរួមនឹងមន្ដ្រីមូលដ្ឋានសង្កាត់ បានចុះពិនិត្យស្ថានភាពទឹកជាក់ស្តែងក្នុងភូមិសាស្ត្រមូលដ្ឋានខណ្ឌ និងចុះណែនាំភ្លាមៗដល់អាជ្ញាធរមូលដ្ឋានសង្កាត់អោយកាយចេញនូវកាកសំណល់សំរាមផ្សេងៗពីមាត់លូបង្ហូរទាំងអស់ដើម្បីជួយសម្រួលដល់ចរន្តលំហូរទឹកអោយមានភាពរលូនឆាប់រហ័ស។

ក្នុងអំឡុងពេលដែលភ្លៀងបានធ្លាក់យ៉ាងខ្លាំងរយៈពេល២ថ្ងៃកន្លងមកនេះ រដ្ឋបាលខណ្ឌឫស្សីកែវ បាននិងកំពុងបន្តការងារ​ស្ដារប្រព័ន្ធព្រែកអូវែង ដែលជាប្រព័ន្ធលំហូរទឹកយ៉ាងសំខាន់ក្នុងការរំដោះការជន់លិចក្នុងភូមិសាស្រ្តមូលដ្ឋានខណ្ឌ ទាំងនេះស្ដែងអោយឃើញច្បាស់ពីការយកចិត្តទុកដាក់របស់អាជ្ញាធរខណ្ឌឫស្សីកែវ ដែលតែងតែបានចុះជាប់ជាមួយប្រជាពលរដ្ឋគ្រប់ពេលដែលជួបទុក្ខលំបាក៕

អត្ថបទ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៣ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម