ព័ត៌មានអន្ដរជាតិ
មនុស្សជាង ១៣០លាននាក់នៅអាមេរិក កំពុងស្ថិតក្រោមរលកកម្តៅដ៏គ្រោះថ្នាក់
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារពត៌មាន AP នៅថ្ងៃទី០៥ ខែកក្កដាបានឲ្យដឹងថា មនុស្សប្រហែល ១៣៤លាននាក់នៅសហរដ្ឋអាមេរិក កំពុងស្ថិតក្រោមការប្រកាសអាសន្នរលកកម្តៅដ៏គ្រោះថ្នាក់ និងបំបែកកំណត់ត្រាមិនធ្លាប់មានសោះ។

សឹងតែទាំងអស់ទៅហើយនៅតំបន់ឆ្នេរភាគខាងលិច វាលទំនាបភាគខាងត្បូង ជ្រលង Mississippi ជ្រលងភ្នំ Ohio និងផ្នែកខ្លះនៃរដ្ឋហ្វ្លរីដា គឺមានសីតុណ្ហភាពឡើងលើសពី៣២អង្សាសេឬខ្ពស់ជាងនេះ។
ចំណែកនៅជិត Phoenix វិញ ក្រុមពន្លត់អគ្គិភ័យ កំពុងប្រយុទ្ធនឹងភ្លើងឆេះព្រៃ ខណៈតំបន់មួយចំនួន ប្រឈមនឹងការកើតមានភ្លើងឆេះដោយសារកម្ដៅហក់ឡើងខ្លាំង។

រលកកម្ដៅនិងសីតុណ្ហភាពខ្ពស់ នៅតែបង្កហានិភ័យដល់សុខភាពមនុស្ស ជាពិសេសចំពោះអ្នកដែលងាយរងគ្រោះបំផុត ដូចជាក្មេង មនុស្សចាស់ និងអ្នកដែលគ្មានម៉ាស៊ីនត្រជាក់។ ហេតុនេះហើយ អ្នកជំនាញបានជំរុញឱ្យមនុស្សផឹកទឹកឱ្យបានច្រើន និងស្វែងរកកន្លែងត្រជាក់ ចៀសវាងជាតិកាហ្វេអ៊ីន និងអាល់កុល ហើយពាក់គ្រឿងការពារកម្តៅថ្ងៃ។
គួរបញ្ជាក់ថា បម្រែបម្រួលអាកាសធាតុដែលបណ្ដាលមកពីមនុស្ស កំពុងធ្វើឲ្យរលកកម្ដៅកាន់តែយូរនិងកាន់តែខ្លាំង ជាហេតុនាំឲ្យមានកិច្ចខិតខំប្រឹងប្រែងបន្ថែម ដើម្បីរិះរកវិធីទប់ទល់៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ