Connect with us

ជីវិតកម្សាន្ដ

កូនប្រសារស្រីមហាសេដ្ឋីធនាគារ វៀតណាម បង្អួតខ្សែដៃយីហោ Bulgari តម្លៃ

បានផុស

នៅ

អតីតបវរកញ្ញាវៀតណាមឆ្នាំ២០១៦ Do My Linh ដែលគេស្គាល់ថាជាកូនប្រសារស្រីរបស់មហាសេដ្ឋី Do Quang Hien ប្រធានធនាគារ Saigon – Hanoi Bank (SHB) បានបង្ហាញខ្សែដៃ Bulgari ធ្វើពីត្បូងពេជ្រមានតម្លៃ ៣៦,៣០០ ដុល្លារអាមេរិក ពេលចូលរួមក្នុងព្រឹត្តិការណ៍មួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាស្រីរូបនេះបានទាក់ទាញអ្នកចូលរួមក្នុងព្រឹត្តិការណ៍ កាលពីថ្ងៃទី ១៩ ខែមិថុនា ជាមួយនឹងភាពទាក់ទាញ និងភាពឆើតឆាយរបស់នាង ក្នុងឈុតពណ៌ប្រផះលបង្ហាញពីស្មាដ៏ស្ដើង និងដើមទ្រូងវាល អមដោយការលើកសក់បួងឡើងទៅលើអស់។

ទន្ទឹមគេដឹងថា ឈុតរបស់នាងត្រូវបានបំពេញបន្ថែមដោយខ្សែដៃពីយីហោ Bulgari ក្រវិល Louis Vuitton និងកាបូបម៉ាក Chanel Vanity រាងប្រអប់តូចមួយ។​ ក្នុងចំណោមគ្រឿងអលង្កាទាំងនេះ របស់ដែលមានតម្លៃថ្លៃជាងគេគឺខ្សែដៃ Serpenti Viper ពី Bulgari ដែលលក់រាយក្នុងតម្លៃ ៣៦,៣០០ ដុល្លារអាមេរិក ដោយមិនរាប់បញ្ចូលពន្ធ។

លើសពីនេះតាមរបាយការណ៍បានបញ្ចាក់ថា បំណែកដ៏ប្រណិតនេះត្រូវបានបំផុសគំនិតដោយរូបចម្លាក់រូបពស់របស់ Bulgari ហើយត្រូវបានច្នៃចេញពីមាស 18K ស្រោបដោយត្បូងពេជ្រយ៉ាងប្រណិត។​ ក្រវិល Louis Vuitton Color Blossom មានតម្លៃ ១១,២០០ដុល្លារ ផលិតពីមាសពណ៌ផ្កាឈូក 18K និងមានលក្ខណៈពិសេស តុបតែងម៉ាឡាចតដែលលាបដោយដៃ និងអមដោយពេជ្រ។ ចំណែកកាបូបម៉ាក Chanel Vanity របស់នាងដែលមានតម្លៃជាង ៣,៩២៩ ដុល្លារ បានបន្ថែមភាពទាក់ទាញនៃភាពទំនើបទាន់សម័យដល់រូបរាងរបស់អតីតបវរកញ្ញារូបនេះយ៉ាងខ្លាំងក្លាដូចគ្នា។

គួរបញ្ចាក់ដែរថា Do My Linh បានចូលរួមប្រកួតប្រជែងក្នុងកម្មវិធីប្រកួតបវរកញ្ញាពិភពលោកឆ្នាំ ២០១៧ ហើយបានឈានចំណាតថ្នាក់ទី ៤០។ មុនពេលរៀបការជាមួយកូនប្រុសប្រធានធនាគារ SHB នាងគឺជាតារាបង្ហាញម៉ូដ និងជាពិធីករទូរទស្សន៍។ អ្វីដែលកាន់តែចាប់អារម្មណ៍ខាងប្រុសគឺលោក Do Vinh Quang ជាប្រធានក្លឹបបាល់ទាត់ហាណូយក្នុងខែតុលាឆ្នាំ ២០២២ បន្ទាប់ពីទំនាក់ទំនងអស់រយៈពេលពីរឆ្នាំ។ ក្នុងនោះ នាង​បាន​បញ្ជាក់​ថា ការ​សម្រេច​ចិត្ត​រៀបការ​ជាមួយ​លោក Quang គឺ​ផ្អែក​លើ​តម្លៃ​រួម និង​ទស្សនៈ​មិន​មែន​ទ្រព្យ​សម្បត្តិ ឬ​ចំណង​គ្រួសារ​ឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តាមពិត មហាសេដ្ឋី Chen Jinfei ជាអ្នកនាំ Liu Yifei ឲ្យក្លាយជាតារាសម្ដែងល្បីល្បាញសព្វថ្ងៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៣៣ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៥៥ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

Sokha Hotels

ព័ត៌មានពេញនិយម