Connect with us

ព័ត៌មានអន្ដរជាតិ

បក្ស​ប្រឆាំង​យកឈ្នះ​ការ​បោះឆ្នោត​នៅ​អង់គ្លេស​ជា​លើក​ដំបូង ក្នុង​រយៈពេល​១៤​ឆ្នាំ

បានផុស

នៅ

គណបក្ស​​ពលករ បាន​យក​​ឈ្នះ​ការ​បោះឆ្នោត​ជាតិ​នៅ​ចក្រ​ភព​អង់គ្លេស​​​ឆ្នាំ​​២០២៤​ ដែល​ទើប​បញ្ចប់​​កាល​​ពី​​ថ្ងៃ​ទី​៤ ខែ​កក្កដា​ម្សិលមិញ។ លោក Keir Starmer ដែល​​​ជា​បេក្ខភាព​មក​ពី​គណបក្ស​ពលករ នឹង​ឡើង​កាន់​តំណែង​ថ្មី​ជា​នាយករដ្ឋមន្ត្រី​​ចក្រភព​អង់គ្លេស ក្រោយ​ផ្តួល​​​គូ​ប្រជែង​គឺ​លោក Rishi Sunak ដែល​ជា​​បេក្ខភាព​មក​ពី​​គណបក្ស​អភិរក្ស និង​ជា​​នាយករដ្ឋមន្ត្រី​​​អង់គ្លេស​បច្ចុប្បន្ន។

លោក Keir Starmer (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រាន់​តែ​​ត្រឹម​​ម៉ោង​​៥​ព្រឹក​ថ្ងៃ​សុក្រ​​នេះ គណបក្ស​ពលករ​ ទទួល​​បាន​ ៣២៦​អាសនៈ ដែល​នេះ​​​គឺ​ជា​ចំនួន​គ្រប់គ្រាន់​ហើយ​សម្រាប់​ឲ្យ​លោក Starmer មិន​ចាំបាច់​ត្រូវការ​ការ​​គាំទ្រ​ពី​គណបក្ស​​នយោបាយ​ផ្សេង​ទៀត ដើម្បី​បង្កើត​រដ្ឋាភិបាល​នោះ​​ឡើយ។

ដោយ​ឡែក លទ្ធផល​បោះឆ្នោត​​​អង់គ្លេស បើ​គិត​ត្រឹម​​រសៀល​ថ្ងៃនេះ គណបក្ស​ពលករ ទទួ​ល​បាន​​​ជាង​ ៤០០​អាសនៈ​​​ ដែល​នេះ​បង្ហាញ​ពី​ការ​ចាញ់​ដ៏​ស្ពឹក​មុខ​ជា​ទី​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​គណបក្ស​អភិរក្ស។

លោក Keir Starmer បាន​និយាយ​ថា លោក​​បាន​ត្រៀម​ខ្លួន​រួចរាល់ ដើម្បី​បម្រើ​ប្រទេស​ជាតិ ហើយ​នឹង​ស្ដារ​មុខ​មាត់​​​ចក្រ​ភព​អង់គ្លេស​​ឡើង​វិញ។

សូម​បញ្ជាក់​ថា នេះ​គឺ​ជា​លើក​ដំបូង​ហើយ​ក្នុង​រយៈពេល​១៤​ឆ្នាំ​កន្លង​​​ទៅ ​ដែល​គណបក្ស​ប្រឆាំង​អាច​យក​ឈ្នះ​ការ​បោះឆ្នោត​នៅ​អង់គ្លេស ហើយ​ទទួល​​បាន​សម្លេង​គាំទ្រ​​ភ្លូក​ទឹក​ភ្លូក​ដី​​បែប​នេះ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤៩ វិនាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៣០ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៥៣ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

Sokha Hotels

ព័ត៌មានពេញនិយម