Connect with us

ព័ត៌មានអន្ដរជាតិ

ការសិក្សា៖ ៣ភាគ៤នៃទីក្រុងលើពិភពលោក កំពុងប្រឈម គ្រោះថ្នាក់បណ្តាលមកពីអាកាសធាតុ

បានផុស

នៅ

ការសិក្សាដែលធ្វើឡើងដោយអង្គការមិនរកប្រាក់ចំណេញ CDP បានបង្ហាញថា ៨៣%នៃទីក្រុងជុំវិញពិភពលោក (៣ភាគ៤) កំពុងប្រឈមមុខនឹងគ្រោះថ្នាក់បណ្តាលមកពីអាកាសធាតុ ដូចជាគ្រោះទឹកជំនន់និងរលកកម្តៅជាដើម។

(រូបថត៖ Sunshine Seeds)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការសិក្សា ដែលចេញផ្សាយក្នុងគេហទំព័រ CDP នៅសប្តាហ៍នេះ, តួលេខខាងលើគឺកើនឡើងលើសឆ្នាំ២០២២ទៅទៀត ដែលកាលនោះ របាយការណ៍បានបង្ហាញថា មានទីក្រុងជុំវិញពិភពលោកប្រហែល៨០% ដែលប្រឈមនឹងផលប៉ះពាល់ពីគ្រោះធម្មជាតិ។

អង្គការនេះ បានធ្វើការសិក្សាលើទីក្រុងចំនួន ១ ១៣១ទូទាំងពិភពលោកក្នុងឆ្នាំ២០២៣ ដោយរកឃើញថា ៨៣% នឹងត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរបង្កឡើងដោយធម្មជាតិ ខណៈ ៥៦% រងគ្រោះដោយផលប៉ះពាល់នេះរួចទៅហើយ។

(រូបថត៖ US Army)

ក្នុងចំណោមទីក្រុងទាំងអស់ មានជាងពាក់កណ្តាល (៥៨%) ត្រូវប្រឈមនឹងគ្រោះទឹកជំនន់, កម្តៅខ្លាំង ៥៤%, គ្រោះរាំងស្ងួត ៣៨%, ភ្លៀងធ្លាក់ខ្លាំង ៣៥% និងភ្លើងឆេះព្រៃ ២២%។

ស្របពេលជាមួយគ្នានោះ ការវិភាគទិន្នន័យថ្មីរបស់ CDP ក៏ពិនិត្យមើលផលប៉ះពាល់ នៃគ្រោះថ្នាក់អាកាសធាតុ ទៅលើមនុស្សផងដែរ ដោយក្នុង​នោះ​ទឹកជំនន់ក្នុងទីក្រុងបានបង្កផលប៉ះពាល់ដល់​គ្រួសារ​មាន​ចំណូល​ទាបប្រមាណ៩៨%, ​មនុស្ស​ចាស់៧៧% និងសហគមន៍ក្រីក្រ ៦៧% ចំណែក​កម្ដៅ​ខ្លាំងបានបង្ក​ជាគ្រោះ​ថ្នាក់ដល់​មនុស្ស​ចាស់ ៩៧%, ​គ្រួសារ​មាន​ប្រាក់​ចំណូល​ទាប៧៥% និងកុមារ៧៣%៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម