កីឡា
ការប្រកួតគុនចម្រុះអាស៊ីនៅកម្ពុជាបើកឲ្យមហាជនចូលទស្សនាឥតគិតថ្លៃ
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដែលជាអ្នករៀបចំព្រឹត្តិការណ៍កីឡាគុនចម្រុះជើងឯកអាស៊ី លើកទី២ ចាប់ពីថ្ងៃទី១១-១២-១៣ ខែកក្កដា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក បានបើកឲ្យមហាជនចូលទស្សនាផ្ទាល់ដោយឥតគិតថ្លៃ។
ដើមឡើយ គណៈកម្មការរៀបចំការប្រកួតបានកំណត់ឲ្យមានការលក់សំបុត្រចូលទស្សនាសម្រាប់មហាជន ដើម្បីឲ្យស្របទៅតាមគោលការណ៍របស់កីឡាអន្តរជាតិ ពីព្រោះគ្រប់ព្រឹត្តិការណ៍ប្រកួតកីឡាត្រូវតែលក់សំបុត្រ។
ទោះបីជាយ៉ាងណា ពិធីបើកមិនអនុញ្ញាតឲ្យមហាជនចូលទស្សនាផ្ទាល់ឡើយ។
គោលបំណងនៃការរៀបចំព្រឹត្តិការណ៍គុនចម្រុះនេះដើម្បីជំរុញ ផ្សព្វផ្សាយ និងលើកកម្ពស់តម្លៃកីឡាគុនចម្រុះឲ្យក្លាយជាកីឡាផ្លូវការ ស្តង់ដាត្រឹមត្រូវដើម្បីចូលក្នុងព្រឹត្តិការណ៍កីឡាអាស៊ី និងកីឡាអូឡាំពិក។
ការប្រកួតគុនចម្រុះជើងឯកអាស៊ី លើកទី២ នៅប្រទេសកម្ពុជា ក៏ជាការប្រកួតជម្រុះដើម្បីជ្រើសរើសជ័យលាភីទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍«កីឡាក្នុងសាល និងក្បាច់គុនអាស៊ី (Asian Indoor and Martial Arts Games) នាខែវិច្ឆិកា ឆ្នាំ២០២៤ នៅប្រទេសថៃ៕
អត្ថបទ៖ វីរបុត្រ
-
ចរាចរណ៍១៧ ម៉ោង ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
នយោបាយ៥ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទឹកជំនន់នៅថៃឆក់យកជីវិតមនុស្ស៣៥នាក់និងប៉ះពាល់ដល់១១ខេត្ត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ប្រទេសនៅអាហ្វ្រិក ផ្ទុះជំងឺចម្លែក អ្នកឆ្លងហើយ ញាក់ខ្លួនដូចរាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
លោក Zelensky៖ រុស្ស៊ីដុតមុខសាកសពទាហានកូរ៉េខាងជើង ដើម្បីលាក់អត្តសញ្ញាណ (វីដេអូ)