ព័ត៌មានអន្ដរជាតិ
ថ្ងៃនេះ រដ្ឋមន្រ្តីការបរទេសអាស៊ាន ជួបប្រជុំគ្នាស្តីពីវិបត្តិ មីយ៉ាន់ម៉ា
រដ្ឋមន្រ្តីការបរទេសសិង្ហបុរីបាននិយាយថា រដ្ឋមន្រ្តីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ នឹងបើកកិច្ចប្រជុំពិសេសមួយនៅថ្ងៃអង្គារនេះ ដើម្បីពិភាក្សាអំពីវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា ដោយលោកអំពាវនាវឲ្យមានការដោះលែងមេដឹកនាំលោកស្រី អ៊ុងសាន ស៊ូជី ជាបន្ទាន់។
លោក Vivian Balakrishnan បានថ្លែងនៅក្នុងសភាកាលពីថ្ងៃចន្ទថា “កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានពិសេសមួយ នឹងត្រូវកោះប្រជុំតាមរយៈ Video Conference នៅថ្ងៃនេះ និងជាកន្លែងដែលយើងនឹងស្តាប់តំណាងអាជ្ញាធរយោធាមីយ៉ាន់ម៉ា”។
លោកក៏បានអំពាវនាវឲ្យអាជ្ញាធរយោធាមីយ៉ាន់ម៉ា បញ្ឈប់ពីការប្រើប្រាស់កម្លាំងហួសហេតុ ហើយត្រូវចាត់វិធានការជាបន្ទាន់ដើម្បីសម្រាលស្ថានការណ៍ ដើម្បីទប់ស្កាត់ការបង្ហូរឈាម អំពើហិង្សានិងការស្លាប់បន្ថែមទៀត។
លោកក៏បានជំរុញផងដែរ ឲ្យគ្រប់ភាគីទាំងអស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ចូលរួមកិច្ចពិភាក្សាដើម្បីស្វែងរកដំណោះស្រាយនយោបាយរយៈពេលវែង រួមទាំងវិធីដើម្បីវិលត្រឡប់ទៅរកផ្លូវនៃការឈានទៅរកលទ្ធិប្រជាធិបតេយ្យ។
លោកបានប្រាប់សភាថា “យើងជឿជាក់ថា រឿងនេះអាចចាប់ផ្តើមបានលុះត្រាតែលោកប្រធានាធិបតី Win Myint, ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីក្រសួងការបរទេសលោកស្រី អ៊ុងសាន ស៊ូជី និងអ្នកជាប់ឃុំនយោបាយផ្សេងទៀតត្រូវបានដោះលែងជាបន្ទាន់”។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ ក្រុមអ្នកតវ៉ានៅក្នុងប្រទេសមីយ៉ាន់ម៉ា បានដើរក្បួនតវ៉ាប្រឆាំងនឹងការបង្ក្រាបរបស់កងកម្លាំងសន្តិសុខ ដែលបានសម្លាប់មនុស្សយ៉ាងតិច១៨នាក់កាលពីថ្ងៃអាទិត្យ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ស្ថានការណ៍ចុងក្រោយបំផុតនៅក្នុងប្រទេស មីយ៉ាន់ម៉ា
ចុចអាន៖ មីយ៉ាន់ម៉ា ឃុំខ្លួនអ្នកកាសែតបរទេសដំបូងបំផុតចាប់តាំងពីរដ្ឋប្រហារ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១៦ ម៉ោង ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកដំណើរមួយយន្តហោះ ជិះចេញពីព្រលាននៅឆ្នាំ២០២៥ តែចុះចតនៅឆ្នាំ២០២៤
-
ព័ត៌មានជាតិ២០ ម៉ោង ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ