ព័ត៌មានជាតិ
កូវីដផ្ទុះឆ្លងដល់ខណ្ឌថ្មីមួយទៀត នៅខាងត្បូងរាជធានីភ្នំពេញ
ការផ្ទុះកូវិដ ដែលភាគច្រើនកើតនៅខណ្ឌកណ្តាលក្រុង ឥលូវបានរកឃើញករណីឆ្លងថ្មីបានរាលដាលដល់ខណ្ឌថ្មីមួយទៀតនៅខាងត្បូងរាជធានីភ្នំពេញ។
ករណីរកឃើញអ្នកឆ្លងថ្មី បានកើតនៅលើខណ្ឌដង្កោ ជាខណ្ឌស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ ពាក់ព័ន្ធបុរសខ្មែរពីរនាក់ ដែលក្រសួងសុខាភិបាលបញ្ជាក់មានវិជ្ជមានកូវិដ ១៩។

ជនរងគ្រោះទីមួយជនជាតិខ្មែរ អាយុ ២៧ ឆ្នាំ ស្នាក់នៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។ ជនរងគ្រោះទីពីរភេទប្រុស អាយុ ៤៨ ឆ្នាំ ជនជាតិខ្មែរស្នាក់នៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។
ព្រឹត្តិការណ៍ ២០ កុម្ភៈ ដែលចាប់ផ្តើមផ្ទុះតាំងពីថ្ងៃ ១៩ កុម្ភៈ បានផ្ទុះរាលដាលដល់សហគមន៍និងខណ្ឌចំនួន ១០ ក្នុងរាជធានីភ្នំពេញ។ ខណ្ឌនៅកណ្តាលក្រុងជាមុខសញ្ញា ដែលរកឃើញបណ្តុំការឆ្លងច្រើនគេ។
៩០ ភាគរយពាក់ព័ន្ធសហគមន៍ជនជាតិចិន ដែលរស់នៅតាមខុនដូ អាផាតមិន និងបណ្តាអាជីវកម្មដែលមានម្ចាស់ជាជនជាតិចិន។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានបន្ថែមកម្លាំងជិត៣០០នាក់ពីលើកម្លាំងនគរបាលតាមអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ដើម្បីការពារពង្រឹងសន្តិសុខរក្សាសណ្តាប់ធ្នាប់នៅទីតាំងធ្វើចត្តាឡីស័កជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលមានចំនួន៧៥កន្លែងនៅក្នុងរាជធានីភ្នំពេញ៕
ចុចអាន៖ វិបត្តិកូវីដ ១៩ មិនថមថយ ផ្ទុះរាលដាលដល់ខណ្ឌចំនួន ១០ នៅរាជធានីភ្នំពេញ
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
សន្តិសុខសង្គម៧ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៩ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម១០ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៩ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ