Connect with us

ព័ត៌មានជាតិ

កម្ពុជា-វៀតណាម នឹងខិតខំធ្វើយ៉ាងណាឲ្យបណ្ដាខេត្តតាមបណ្ដោយ​ព្រំដែនប្រទេសទាំងពីរ ក្លាយជាតំបន់សហប្រតិបត្តិការទ្វេភាគី

បានផុស

នៅ

គណៈប្រតិភូ​កម្ពុជា-វៀតណាម នឹង​ខិតខំ​ធ្វើ​យ៉ាងណា​ឲ្យ​បណ្ដា​ខេត្ត​ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ព្រំដែន​ប្រទេស​ទាំងពីរ ក្លាយ​ជា​តំបន់ នៃ​ការ​សហប្រតិបត្តិការ​ទ្វេភាគី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ខិតខំ​នេះ ក្នុង​ឱកាស ឯកឧត្ដម ហ៊ុន ម៉ានី សមាជិក​គណៈ​អចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្ដាល និង​ជា​អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន គណៈ​ចលនា​មហាជន នៃ​គណៈកម្មាធិការ​កណ្ដាល គណបក្ស​ប្រជាជន​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​គណៈ​ចលនា​មហាជន ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្ដម PHAM TAT THANG សមាជិក​គណៈកម្មាធិការ​មជ្ឈិមបក្ស និង​អនុប្រធាន​ប្រចាំការ នៃ​គណៈ​ចលនា​មហាជន នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ដ​វៀតណាម នៅ​រដ្ឋធានី​ហាណូយ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម កាលពី​ព្រឹក​ថ្ងៃ​ទី ៥ ខែ​កក្កដា ឆ្នាំ ២០២៤។

នា​ឱកាស នៃ​ជំនួប​ពិភាក្សា​ការងារ​នេះ គណៈ​ប្រតិភូ​កម្ពុជា-វៀតណាម បាន​ផ្លាស់ប្ដូរ​យោបល់​ពី​យន្តការ​ការងារ និង​ប្រសិទ្ធភាព នៃ​ការ​អនុវត្ត​ការងារ​រវាង​គណៈ​ចលនា​មហាជន នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​កុម្មុយនីស្ដ​វៀតណាម។

ជាមួយ​នោះ ភាគី​កម្ពុជា-វៀតណាម បាន​ប្ដេជ្ញា​បន្ត​កិច្ចសហការ​ល្អ​ជាមួយគ្នា​ក្នុង​ក្របខណ្ឌ​គណៈ​ចលនា​មហាជន នៃ​គណបក្ស​ទាំងពីរ ដោយ​បន្ត​ផ្លាស់ប្ដូរ​នូវ​ទស្សនៈ និង​ប្រតិភូ​ទៅវិញទៅមក ដើម្បី​សិក្សា​រៀន​សូត្រ និង​ស្វែងយល់​ពី​គ្នា ដែល​ជា​របៀបរបប​ការងារ​កិច្ចសហការ​កន្លងមក។

លើស​ពី​នេះ​ទៅ​ទៀត គណៈប្រតិភូ​កម្ពុជា-វៀតណាម ក៏បាន​យល់ស្រប​ក្នុង​ការ​ខិតខំ​ធ្វើ​យ៉ាងណា​ឲ្យ​បណ្ដា​ខេត្ត​ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ព្រំដែន​ប្រទេស​ទាំងពីរ ក្លាយ​ជា​តំបន់ នៃ​ការ​សហ​ប្រតិបត្តិការ​ទ្វេភាគី​ផង​ដែរ។

គួរ​ជម្រាប​ថា គណៈ​ចលនា​មហាជន នៃ​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង​គណៈ​ចលនា​មហាជន នៃ​គណៈកម្មាធិការ​មជ្ឈិម នៃ​គណបក្ស​កុម្មុយនីស្ដ​វៀតណាម តែងតែ​រក្សា​ទំនាក់ទំនង​ល្អ ផ្លាស់ប្ដូរ​យោបល់ និង​ផ្លាស់ប្ដូរ​ប្រតិភូ​ទស្សនកិច្ច​ទៅវិញទៅមក ដើម្បី​ពង្រឹង​ទំនាក់ទំនង​ល្អ​រវាង​គណបក្ស​ទាំងពីរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម