Connect with us

ព័ត៌មានអន្ដរជាតិ

ដោយសារជម្លោះ ស្រ្តី វៀតណាម ប្រើថ្នាំ Cyanide បំពុលក្មួយប្រុស និងសាច់ញាតិ ៥ នាក់ទៀត

បានផុស

នៅ

យោងតាមការចុះផ្សាយពីកាសែត VnExpress កាលពីថ្ងៃទី ០៥ ខែកក្កដា បញ្ចាក់ថា ស្ត្រីម្នាក់នៅក្នុងខេត្ត Dong Nai ត្រូវបានចាប់ខ្លួនភ្លាមៗ បន្ទាប់ពីក្មួយប្រុសអាយុ១៨ឆ្នាំ ត្រូវបានបំពុលដោយ Cyanide ដែលជាសារធាតុថ្នាំពុលកម្រិតខ្លាំង សូម្បីតែបរិមាណតិចតួចនៅក្នុងខ្លួនក៏អាចស្លាប់ដែរ។ ​

យោងតាមប៉ូលិសបាននិយាយកាលពីថ្ងៃសុក្រថា Nguyen Thi Hong Bich អាយុ ៣៦ ឆ្នាំ កំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទមនុស្សឃាត។ ក្មេងប្រុសជំទង់នៅស្រុក Nhon Trach នៃខេត្ត Dong Nai ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងទីក្រុងហូជីមិញ ក្នុងស្ថានភាពសន្លប់កាលពីថ្ងៃទី ២២ ខែមិថុនា មកម៉្លេះ។

ង្វៀន ធីហុង ប៊ីច នៅប៉ុស្តិ៍ប៉ូលីសក្នុងខេត្តដុងណៃ ថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២៤
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីបញ្ចូនទៅកាន់មន្ទីពេទ្យ គ្រូពេទ្យ​បាន​ធ្វើ​តេស្ត និង​រក​ឃើញ​សារធាតុ Cyanide ក្នុង​ខ្លួន​អ្នក​ជំងឺ។ ក្រោយ​ពី​ប្រឹងប្រែង​ព្យាបាល​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ឥឡូវ​នេះអ្នកជំងឺបាន​ចេញ​ពី​ស្ថានភាព​ធ្ងន់ធ្ងរ ហើយ​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​នៅឡើយ។

ក្រោយមកទើបគ្រួសាររបស់ជនរងគ្រោះបានរាយការណ៍ករណីនេះទៅប៉ូលិស ហើយការស៊ើបអង្កេតបាននាំទៅដល់ ការចាប់ខ្លួនជនសង្ស័យ​ Hong Bich ។ នាង​ក៏បាន​សារភាព​ពី​បទ​ឧក្រិដ្ឋ​ថា ដោយសារជម្លោះជាមួយសមាជិកគ្រួសារ នាងបានទិញថ្នាំ Cyanide មកបំពុលក្មួយប្រុសអាយុ១៨ឆ្នាំ រស់នៅក្នុងផ្ទះជាមួយគ្នា។

រាយការណ៍ជូនសមត្ថកិច្ច ក្រុមគ្រួសារអ្នកជំងឺបានបញ្ជាក់ថា ចាប់ពីខែតុលា ឆ្នាំ២០២៣ ដល់ខែមិថុនា ឆ្នាំនេះ សមាជិកគ្រួសារចំនួន៥នាក់បានស្លាប់ទាំងអស់ក្នុងស្ថានភាពមិនធម្មតា ដោយរោគសញ្ញាទាក់ទងនឹងការគាំងបេះដូង និងចង្វាក់បេះដូងលោតខុសប្រក្រតី។ បុគ្គលទាំងប្រាំនាក់នោះមាន Nguyen Van Hai ដែលជាជីតារបស់ក្មេងប្រុសជំទង់និងជាឪពុកជនសង្ស័យ រួមទាំងចៅពីរនាក់ ចៅទួតម្នាក់ ព្រមទាំងកូនប្រសារ។

ទោះយ៉ាងណាក៏ដោយ មានរឿងរ៉ាវឃាតកម្មស្រដៀងគ្នានេះដែលធ្លាប់បានកើតឡើងក្នុងប្រទេសថៃកាលពី១ឆ្នាំមុន ទាក់ទិននឹងករណីស្រ្តីម្នាក់ឈ្មោះ Sararat ឬ Am បានបំពុលម្ចាស់បំណុលជាច្រើននាក់ដោយសារធាតុ Cyanide ដូចគ្នា។ ក្នុងពេលជាមួយគ្នានោះថែមទៀត សូម្បីតែតារាថៃនាង Ice Preechaya ក៏ជាប់ពាក់ព័ន្ធធ្លាប់បានបញ្ចាទិញថ្នាំបំពុលប្រភេទនេះនៅហាងតែដូចគ្នានឹងជនសង្ស័យសម្លាប់មនុស្សយ៉ាងកក្រើក​​ក្នុងប្រទេសផងដែរ​៕

សារធាតុ Cyanide

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ស្រ្តី អាមេរិក ម្នាក់បំពុលប្ដី ដោយសារខឹងមិនសរសើរដែលនាងខំរៀបចំខួបកំណើតឲ្យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤៩ នាទីutes មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម១ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម១៥ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម៨ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

Sokha Hotels

ព័ត៌មានពេញនិយម