Connect with us

ព័ត៌មានជាតិ

ម្ចាស់ចម្ការទុរេនធំៗទូទាំងប្រទេសជួបជុំគ្នា ចែករំលែកបច្ចេកទេសដំាដុះទុរេន ឈានពង្រីកទីផ្សារនាំចេញទៅក្រៅប្រទេស

បានផុស

នៅ

ម្ចាស់ចម្ការទុរេនធំៗបានមក​ជួបជុំគ្នា ដើម្បីចែករំលែកបទពិសោធន៍និងបច្ចេកទេសពីការដាំដុះទុរេន ខណៈដែលដំណាំឈើ​ហូបផ្លែនេះក្លាយដំណាំសេដ្ឋកិច្ចដ៏សំខាន់ដែលរដ្ឋាភិបាលកំពុងជំរុញការនាំចេញ ដែលអាចកើបចំណូលបានរាប់លានដុល្លារ​ពីមួយ​ឆ្នាំៗសម្រាប់កសិករ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងសិក្ខាសាលាស្តីពីផលិតកម្មទុរេនរដូវកាល ២០២៤-២០២៥ និងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់វគ្គដល់សមាជិកក្រុមផលិតទុរេនខ្មែរនៅព្រឹកមិញនេះ លោក ប៊ុន នាង គ្រូបច្ចេកទេសដាំដុះដំណាំទុរេនដែលមានបទពិសោធន៍ជាច្រើនឆ្នាំបានគូសបញ្ជាក់ថា សិក្ខាសាលានេះរៀបចំ​ឡើង​ដើម្បីវាយតម្លៃនៃការអនុវត្តបច្ចេកទេស​ដាំដុះ​ទុរេន​នារដូវកាលកន្លងមក និងស្វែងរក​ភាព​បត់បែនបច្ចេកទេសសម្រាប់ការដាំដុះ​នៅ​រដូវកាលថ្មី។

លោកថា ក្រុមកសិករដែលចូលរួមសិក្ខាសាលា​ជាង ៨០ នាក់នេះ ​ជាក្រុមអ្នកផលិតទុរេនដែលមានចម្ការ​ធំៗមកពីបណ្តាខេត្តផ្សេងៗក្នុងប្រទេសកម្ពុជា ដែល​មានសមត្ថភាពខ្ពស់និងបានទទួលការបណ្ដុះបណ្ដាលពីបច្ចេកទេសដាំដុះទុរេនជាច្រើនឆ្នាំ។

លោក ប៊ុន នាង បន្តថា សិក្ខាសាលា​រៀបចំពេញមួយថ្ងៃ ក្រៅពីគោលបំណង​ជួបជុំចែករំលែកបទពិសោធន៍រវាងកសិករដាំដុះទុរេនមកពីតំបន់ផ្សេងៗទូទាំងប្រទេស ក៏ដើម្បីប្រកាស​ពី​ការ​បង្កើតក្រុមផលិតកម្មទុរេនខ្មែរ ដែលមានអក្សរកាត់ថា KDPG (Khmer Durian Production Group) ក្នុង​គោលដៅ​​បង្កើនកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពរវាងក្រុមផលិតទុរេននៅប្រទេសកម្ពុជាទាំងមូល ក្នុង​ន័យ​ជំរុញ​ការ​ដាំដុះ​សម្រាប់​បម្រើតម្រូវការក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។

ដំណាំទុរេនត្រូវបានដាំដុះស្ទើរពាសពេញផ្ទៃប្រទេស ជាពិសេសបណ្តាខេត្តមួយចំនួនដូចជា កំពង់ចាម កំពត ត្បូងឃ្មុំ កោះកុង រតនះគីរី បាត់ដំបង ពោធិសាត់ ក្រចេះ ស្ទឹងត្រែង។

លោក ឆម លីប៊ុនថេង កសិករដាំដុះទុរេននៅស្រុកថ្មបាំង ខេត្តកោះកុងបានគូសបញ្ជាក់ថា ទុរេនជាដំណាំយុទ្ធសាស្រ្តមានតម្លៃផ្នែកសេដ្ឋកិច្ចខ្ពស់ ដែលអាចឲ្យកសិករកើបចំណូលបានយ៉ាងក្រាស់ក្រែលក្នុងមួយឆ្នាំៗ។

លោកថា នៅស្រុកថ្មបាំងមានកសិករជាច្រើនគ្រួសារបានដាំដុះដំណាំទុរេន ហើយរដូវកាលមុនសមាជិកដាំដុះទុរេនចំនួន ៣០ គ្រួសារក្នុងស្រុកថ្មបាំង បានកើបចំណូលពីការនាំចេញទុរេនមិនក្រោម ១ លានដុល្លារ ដែល​ឈ្មួញ​នាំ​ចេញ​ទៅលក់នៅ​ទីផ្សារខាងក្រៅ។

កសិករមួយរូបទៀតនៅខេត្តកំពត លោក អ៊ី ញាពិសិដ្ឋ បានបញ្ជាក់ថា ខេត្តកំពតមានប្រវត្តិដាំដុះទុរេនជាច្រើនជំនាន់ និងក៏ជាអត្តសញ្ញាណរបស់ខេត្តផងដែរ។

ទុរេនកំពតត្រូវបានទទួលស្គាល់ពីរសជាតិឆ្ងាញ់។ នេះបើតាម​លោក អ៊ី ញាពិសិដ្ឋ។ យ៉ាងណាមិញ លោកក៏បារម្ភពីការក្លែងបន្លំផលិតផលទុរេនកំពត ដោយសារមានឈ្មួយខិលខូចយកទុរេននាំចូលបន្លំជាទុរេនរបស់ខេត្តកំពត។

លោក ហេង ឆេងលី អ្នកសម្របសម្រួល និងជាសមាជិកម្នាក់ក្នុងក្រុមអ្នកផលិតទុរេនខ្មែរ មានប្រសាសដែរថា សិក្ខាសាលានេះជាកម្មវិធីដ៏ល្អនិងមានតម្លៃបំផុតសម្រាប់កសិករដាំដុះទុរេន ព្រោះថាកម្មវិធីបែបនេះមិនដែលមានពីមុនមកទេ ដែលបានប្រមូលផ្ដុំអ្នកផលិតទុនដ៏ធំប្រចាំឆ្នាំ។

លោកថា ទុរេនជាដំណាំដែលមានសក្តានុពលផ្នែកសេដ្ឋកិច្ចខ្ពស់និងជាប្រភេទផ្លែឈើហូបផ្លែដ៏ពេញនិយមមួយរបស់ប្រជាជនកម្ពុជា និងនៅបរទេសជាពិសេសប្រទេសចិនដែលជាទីផ្សារដ៏ធំ។

លោកសង្ឃឹមយ៉ាងមុតមាំថា ក្រុមកសិករដែលបានទទួលការបណ្ដុះបណ្ដាលបច្ចេកទេសផលិតទុរេនយ៉ាងត្រឹមត្រូវ នឹង​បន្តបង្កើតកម្មវិធីជួបជុំនេះបន្តទៅឆ្នាំខាងមុខទៀត ដើម្បីបន្តពង្រឹងសមត្ថភាព និងផ្លាស់ប្តូរ​ពត៌មានពីស្ថានភាពផលិតនិងព័ត៌មានទីផ្សារ ដើម្បីជួយលើកកម្ពស់និងបង្កើនប្រាក់ចំណូលដល់កសិករមួយកម្រិតបន្ថែមទៀត។

ជាមួយគ្នានេះ លោកក៏សំណូមពរដល់រាជរដ្ឋាភិបាល ពន្លឿនកិច្ចខំប្រឹងប្រែងដើម្បីឲ្យទុរេន​ខ្មែរឆាប់បាននាំចេញ និងបង្ហាញមុខនៅទីផ្សារបរទេសជាពិសេសប្រទេសចិន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៥ នាទី មុន

ជា​រឿង​កម្រ! របប​សឹក​មីយ៉ាន់ម៉ា ស្នើ​សុំ​ជំនួយ​បរទេស ដើម្បីដោះស្រាយ​គ្រោះ​ទឹក​ជំនន់

ព័ត៌មានជាតិ៣៣ នាទី មុន

​​ប្រទេស GMS ​សម្រេច​ចេញ​សេចក្តី​ប្រកាស​រួម​ទីក្រុង​ភ្នំពេញ កាត់​បន្ថយ​ការ​បំពុល​សំណល់​​ថង់​​ប្លាស្ទិក​តាមដង​​ទន្លេ​មេគង្គ

ព័ត៌មានជាតិ១ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ ត្រៀមដាក់ឱ្យដំណើរការមុនផែនការកំណត់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រុស្ស៊ី ផលិត​ដ្រូន​វាយ​ប្រហារ​រយៈ​ចម្ងាយ​ឆ្ងាយ ដោយ​ប្រើ​ម៉ាស៊ីនរបស់​ចិន

ព័ត៌មានជាតិ២ ម៉ោង មុន

ដំណើរទស្សនកិច្ច​តំបន់ព្រំដែនភាគ​ឦសាន លើកទីពីរ​​ដំណើរការ​តាមការ​គ្រោង​ទុក មាន​ពលរដ្ឋ​ចូលរួម ២០០ នាក់

Sokha Hotels

ព័ត៌មានពេញនិយម