ព័ត៌មានជាតិ
រដ្ឋបាលរាជធានីនឹងឧបត្ថម្ភជូនពលរដ្ឋដែលធ្វើចត្តាឡីស័កទាំងអស់នៅរាជធានីភ្នំពេញ
រដ្ឋបាលរាជធានីភ្នំពេញនឹងឧបត្ថម្ភថវិការបស់រាជរដ្ឋាភិបាលជូនបងប្អូនប្រជាពលរដ្ឋ ដែលធ្វើចត្តាឡីស័កទាំងអស់នៅរាជធានីភ្នំពេញ ក្នុង០១គ្រួសារទទួលបានថវិកាចំនួន២ម៉ឺនរៀល ក្នុង០១ថ្ងៃ រយៈពេល១៥ថ្ងៃជាមួយនឹងអង្ករទម្ងន់២០គីឡូក្រាមផងដែរ ហើយចំពោះប្រជាពលរដ្ឋដែលទទួលបានគឺជាប្រជាពលរដ្ឋដែលអ្នកពាក់ព័ន្ធផ្ទាល់ជាមួយនឹងព្រឹត្តិការណ៍«សហគមន៍ ២០កុម្ភៈ ។ អ្នកដែលបានទទួលការធ្វើតេស្តហើយលទ្ធផលអវិជ្ជមាន។ អ្នកដែលធ្វើចត្តាឡីស័កនៅតាមផ្ទះ សណ្ឋាគារនិងអ្នកដែលមានជីវភាពខ្វះខាត។

នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលក្នុងសេចក្តីជូនដំណឹងនេះមានន័យថា៖ យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ក្នុងការជួយសម្រួលដល់ជីវភាពរបស់បងប្អូន ប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធដោយផ្ទាល់នឹងព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញឱ្យបានជ្រាបថា រដ្ឋបាលរាជធានីភ្នំពេញនឹងឧបត្ថម្ភថវិការបស់រាជរដ្ឋាភិបាលជូនបងប្អូនប្រជាពលរដ្ឋ ដែលធ្វើចត្តាឡីស័កទាំងអស់នៅរាជធានីភ្នំពេញ ក្នុង០១គ្រួសារទទួលបានថវិកាចំនួន២ម៉ឺនរៀល ក្នុង០១ថ្ងៃ រយៈពេល១៥ថ្ងៃ សរុបចំនួន៣០ម៉ឺនរៀល និងអង្ករទម្ងន់២០គីឡូក្រាម ដោយរដ្ឋបាលរាជធានីភ្នំពេញនឹងផ្តល់ជូនបងប្អូនប្រជាពលរដ្ឋដែលមានលក្ខណៈសម្បត្តិទាំង០៤ដូចខាងក្រោម៖
១- អ្នកពាក់ព័ន្ធផ្ទាល់ជាមួយនឹងព្រឹត្តិការណ៍«សហគមន៍ ២០កុម្ភៈ ។
២- អ្នកដែលបានទទួលការធ្វើតេស្ត ហើយលទ្ធផលអវិជ្ជមាន។
៣- អ្នកដែលធ្វើចត្តាឡីស័កនៅតាមផ្ទះ និងសណ្ឋាគារ ។
៤- អ្នកដែលមានជីវភាពខ្វះខាត។

សម្រាប់ព័ត៌មានបន្ថែម សូមបងប្អូនប្រជាពលរដ្ឋទាក់ទងតាមទូរស័ព្ទលេខ ០៧៧ ៦៣៧ ៧៧៧,០១១ ៨៤៨ ៦៨៧, ០១២ ៥១៣ ៧៨៤, ០១២ ៩៩៨ ១២៧។
រដ្ឋបាលរាជធានីភ្នំពេញមានក្តីសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ» សហការអនុវត្តតាមខ្លឹមសារខាងលើ ដោយស្មារតីទទួលខុសត្រូវខ្ពស់៕
អត្ថបទ ៖ ស្រីរ័ត្ន



-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត